អំពាវ នាវឲ្យសមាជិកគណបក្សសង្គ្រោះជាតិចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹងអំណាចរបស់ខ្លួននោះថា គឺ នឹងមិនទទួលបានជោគជ័យទេ។
លោកលឺ ឡាយស្រេងដែលជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងក្រសួងអភិវឌ្ឍន៏ផងនោះ បាន ចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថាកំពុងអនុវត្តគោលនយោបាយរបស់ខ្មែរក្រហមក្នុងការ
ប៉ុន ប៉ងរំលាយគណបក្សសង្គ្រោះជាតិ។
លោក លឺ ឡាយ ស្រេង អំពាវនាវឲ្យលោក ហ៊ុន សែន ពិចារណាឡើងវិញ ចំពោះផែនការរំលាយនេះ ពីព្រោះថា លោកហ៊ុន សែន នឹងមិនទទួលបានជោគជ័យលើការអនុវត្តគោលនយោបាយរបស់ខ្មែរក្រហមនេះទេ។
ទន្ទឹមនេះដែរ សាលាដំបូងរាជធានីភ្នំពេញបន្តចំណាត់ការរឿងក្តីប្រឆាំងលោក លឺ ឡាយស្រេង តាមបណ្តឹងលោក គី តិច ខណៈលោក លឺ ឡាយស្រេងចោទប្រមុខគណបក្សប្រជាជនកម្ពុជា ពីក្រៅប្រទេសថា កំពុងអនុវត្តគោលនយោបាយដ៏ព្រៃផ្សៃរបស់ខ្មែរក្រហម។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ នៅរសៀលថ្ងៃទី០៦ វិច្ឆិកា នេះបានកោះអញ្ចើញមេធាវីរដ្ឋាភិបាលគឺលោក គី តិច ឲ្យចូលមកផ្តល់ចម្លើយបន្ថែមលើដំណើរឿងប្តឹងលោក លឺ ឡាយស្រេង ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងបទប្រមាថ។
បន្ទាប់ពីចេញពីផ្តល់ចម្លើយនៅរសៀលនេះលោក គឺ តិច ថាលោកនៅតែរក្សាជំហរដដែលក្នុងការប្តឹង និងទារសំណងពីលោក លឺ ឡាយស្រេង បើទោះបីលោកគ្មានវត្តមាននៅក្នុងប្រទេស និងមេធាវីការពារក្តីក៏ដោយ។
លោកថា៖ «អាហ្នឹងលើតុលាការគេអ្នកចាត់ចែងព្រោះនិតីវិធីមានគ្រប់ ទោះបីសាម៉ីខ្លួនគេចខ្លួនមិនចូលមិនមានមេធាវីក៏ដោយ ក៏នីតិវិធីរបស់អយ្យការ និងតុលាការគេមានវិធានការចាត់តាមហ្នឹងទៅគឺអត់ឲ្យមានការរាំងស្ទះនោះទេដំណើររឿង»។
កាលពីពេលកន្លងទៅថ្មីៗនេះ លោក លឺ ឡាយស្រេង បានប្រកាសថាលោកនឹងមិនដាក់មេធាវីការពារក្តីលើបណ្តឹងនេះនោះទេ ដោយលោកថាតុលាការស្ថិតក្រោមអំណាចរបស់បក្សប្រជាជនកម្ពុជា និងលោកហ៊ុន សែន។
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៤ តុលា បានសម្រេចដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ទៅតុលាការដោយថាបានបរិហាកេរ្តិ៍បក្សប្រជាជនជាសាធារណៈចំពោះខ្លឹមសារដែលលោកបានសន្ទនាឯកជនតាមទូរស័ព្ទពាក់ព័ន្ធនឹងវិសោធកម្មច្បាប់បោះឆ្នោតចំនួន៤ និងការប្តឹងរំលាយបក្សសង្គ្រោះជាតិ ហើយត្រូវបានបែកធ្លាយតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមរវាងរូបលោកនិង អ្នកស្រី គី លំអងអតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច៕

No comments:
Post a Comment