(អង់ការ៉ា)៖ ក្រុមសង្រ្គោះក្នុងប្រទេសតួកគី និងសុីរី នៅថ្ងៃអង្គារនេះកំពុងជីកកាយដោយដៃទទេរបស់ពួកគេ ដើម្បីបន្តស្វែងរកអ្នករស់រានមានជីវិត ក្រោមគំនរបាក់បែកនៃអគាររាប់ពាន់ខ្នងដែលដួលរលំ នៅក្នុងការរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់នៅទូទាំងប្រទេសទាំងពីរ បានកើនឡើងលើសពីចំនួន ៤,៣០០នាក់។ ក្រុមឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសតួកគី និងសុីរី បានរាយការណ៍ថា អគារជាង ៥,៦០០ បានរង្គោះរង្គើនៅទូទាំងទីក្រុងជាច្រើន រួមទាំងប្លុកផ្ទះល្វែងច្រើនជាន់ដែលពោរពេញទៅដោយមនុស្សស្នាក់នៅ។ ទោះបីជាមានសីតុណ្ហភាពត្រជាក់នៅខាងក្រៅក៏ដោយ អ្នកស្រុកដែលភ័យខ្លាចបានចំណាយពេលពេញមួយយប់ស្នាក់នៅតាមដងផ្លូវ។
គួរបញ្ជាក់ថា ការរញ្ជួយដីនៅជិតព្រំដែនតួកគី-ស៊ីរី ក្នុងកម្រិត៧.៨រ៉ិចទ័រ ជាចំនួនដ៏ធំបំផុតមួយ។ ការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុតមួយចំនួនបានកើតឡើង នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីរវាងទីក្រុងការ៉ាម៉ាន់ម៉ារ៉ាស់ និងទីក្រុងហ្កាហ្សៀនតិប ស្ថិតនៅក្នុងគំនរបាក់បែក និងព្រិលធ្លាក់៕
No comments:
Post a Comment