Pages - Menu

Monday, February 6, 2023

ចិនស្រក់ទឹកភ្នែក ក្រោយសហរដ្ឋអាមេរិក បាញ់ទម្លាក់បាឡុងរបស់ខ្លួន!





(ប៉េកាំង)៖ ចិននៅថ្ងៃចន្ទនេះបានថ្កោលទោសសហរដ្ឋអាមេរិកទាំងស្រក់ទឹកភ្នែក ចំពោះការសម្រេចចិត្តបាញ់ទម្លាក់បាឡុងមួយរបស់ខ្លួន ដែលបានហោះនៅលើដែនអាកាសតំបន់អាមេរិកខាងជើង រយៈពេលជាច្រើនថ្ងៃមកនេះ ដោយចាត់ទុកថាវាជាការបញ្ចេញប្រតិកម្មជ្រុសហួសហេតុ និងបំពានច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន​ Reuters នៅថ្ងៃចន្ទទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ដូច្នេះថា «ចិនបង្ហាញការខឹងសម្បារជាខ្លាំង និងតវ៉ាប្រឆាំងទៅនឹងការប្រើប្រាស់កម្លាំងបាយរបស់ សហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើបាឡុងស៊ីវិល»។ សេចក្ដីថ្លែងការណ៍នេះដដែលក៏បានសង្កត់ធ្ងន់ដែរថា ទីក្រុងប៉េកាំងរក្សាសិទ្ធិស្របច្បាប់ នៅក្នុងការចាត់វិធានការ ចាំបាច់ឆ្លើយតបចាំបាច់នានា។

គួរបញ្ជាក់ថា យោធាអាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានបាញ់ទម្លាក់បាឡុងមួយដែលទីក្រុងវ៉ាស៊ីនតោនសង្ស័យថាជាបាឡុងចារកម្មរបស់ចិន ហើយ ក្រោយស្ទាក់ស្ទើរមិនហ៊ានបាញ់បាឡុងនោះអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ព្រោះខ្លាចកម្ទេចកម្ទីរបស់វាបង្កគ្រោះថ្នាក់ដល់មនុស្សនៅខាងក្រោម។ បាឡុងចិនត្រូវបានបាញ់ទម្លាក់ដោយ មីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីយន្ដហោះចម្បាំង F-22 ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បាឡុងនេះហោះនៅរយៈកម្ពស់ ១៨,៣០០ម៉ែត្រ ខណៈប្រតិបត្តិការមួយបានធ្វើឡើងនៅក្នុងដែនទឹកនៃមហាសមុទ្រអាត្លង់ទិក ដើម្បីប្រមូលកម្ទេចកម្ទីនៃបាឡុងនេះ។

បាឡុងចិននេះបានហោះលើតំបន់អាមេរិកខាងជើង រួមទាំងដែនអាកាសរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយវាក៏បង្កឱ្យមានភាពតានតឹងជាថ្មី រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង រហូតដល់មានការផ្អាកដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី

ប្លីនខិន ទៅកាន់ទីក្រុងប៉េកាំង ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ៕

No comments:

Post a Comment