Pages - Menu

Friday, March 3, 2023

តុលាការ​កាត់​ទោស​លោក កឹម សុខា ឲ្យ​ជាប់ពន្ធនាគារ​២៧​ឆ្នាំ​ពី​បទ​ក្បត់ជាតិ!


តុលាការក្រុង​ភ្នំពេញ​ប្រកាស​សាលក្រម​កាត់ទោស​ឲ្យ​លោក កឹម សុខា ជាប់ពន្ធនាគារ​២៧ ឆ្នាំ តែ​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​របស់​លោក ពី​បទ​ក្បត់ជាតិ តាម​មាត្រា​៤៣៩ និង​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។

តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៣ មីនា នេះ ក៏បាន​សម្រេច​ដកសិទ្ធិ​ជា​ពលរដ្ឋ សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត និង​ដកសិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា ជាដើម ហើយ​ដាក់​ឲ្យ​លោក​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ហាម​ទំនាក់ទំនង​ជាមួយ​បុគ្គល​ផ្សេងៗ​ទាំង​ជនជាតិ​ខ្មែរ និង​ជនបរទេស លើកលែងតែ​ក្រុម​គ្រួសារ​របស់​គាត់។

លើស​ពី​នេះ តុលាការ ព្រមាន​ថា ប្រសិនបើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះដែលតុលាការរំលាយចោលកាលពីឆ្នាំ២០១៧ បំពាន​លក្ខខណ្ឌ​ទាំងនេះ សមត្ថកិច្ច​នឹង​ចាប់ខ្លួន​លោក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ភ្លាមៗ។ ក្រោយ​ការ​ប្រកាស​សាលក្រម​នេះ សមត្ថកិច្ច បាន​នាំ​ខ្លួន​លោក កឹម សុខា ទៅ​ឃុំ​នៅផ្ទះ​របស់​លោក​តែម្តង ដោយ​លោក កឹម សុខា មាន​ទឹក​មុខ​ស្រពោន និង​មិន​និយាយ​អ្វី​ទាំងអស់។ តុលាការ​ក៏​បាន​ទុក​ពេល​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ ប្តឹង​ជំទាស់​ទៅ​តុលាការ​ជាន់ខ្ពស់​ដែរ។

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស និង​តំណាង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ រួមមាន​ឯកអគ្គរដ្ឋទូត​អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជាដើម ដែល​បាន​ចូល​ស្តាប់​ការ​ប្រកាស​សាលក្រម​ដោយ​ផ្ទាល់​នោះ បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​តតុលាកានេះទេ៕









No comments:

Post a Comment