Pages - Menu

Tuesday, April 11, 2023

កម្ពុជាបំបែកកំណត់ត្រាពិភពលោកថ្មី តាមរយៈការបត់បេះដូងដែលមានចំនួនរហូតដល់ ៣៩១៧៨០៥


គណ:កម្មការ World Guinness Record បានប្រកាសថា កម្ពុជាជាប្រទេសដែលមានអ្នកចូលរួមបត់បេះដូង បានចំនួនបេះដូងច្រើនជាងគេនៅលើពិភពលោក។

កម្ពុជាបំបែកកំណត់ត្រាពិភពលោកថ្មី តាមរយៈការបត់បេះដូងដែលមានចំនួនរហូតដល់ ៣៩១៧៨០៥ តួលេខនេះគឺបំបែកកំណត់ត្រាចាស់របស់អង់គ្លេសដែលកាលពីឆ្នាំ២០១៩ មានចំនួន ៥៣៧០៤ បេះដូង ប៉ុណ្ណោះ។

ស.ស.យ.ក ចាប់ផ្តើមរាប់បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបំបែក​កំណត់​ត្រា​ពិភពលោក បេះដូងច្រើនជាងគេលើពិភពលោក។

(សៀមរាប)៖ បន្ទាប់ពីរៀបចំជា «សួនបេះដូង» ប៉ុន្មានថ្ងៃកន្លងមក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ក្រុមការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)  បានចាប់ផ្តើមរាប់បេះដូង ដើម្បីឈានទៅបំបែក​កំណត់​ត្រា​ពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២៣​ វេលាម៉ោង​ ១៦:០០​ នៅខាងក្នុងបរិវេណប្រាសាទអង្គវត្ត។

សូមបញ្ជាក់ថា បេះដូងដែលបានរៀបចំជា «សួនបេះដូង» គឺបានមកពីការចូលរួមបត់បេះដូងពី បងប្អូនប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ និងយុវជនគ្រប់ទិសទីរួចមក​ ពេលនេះបេះដូងត្រូវបានរៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងបំបែក​កំណត់​ត្រា​ពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»​ ហេីយការប្រកាសលទ្ធផលនៃការរាប់បេះដូងនេះ ក៏បង្ហាញនូវវប្បធម៌អរូបិយ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។

ជាមួយនេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានអំពាវនាវដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ យុវជនចូលរួមក្នុងការដោតបេះដូង​ និងរាប់បេះ​ដូង ព្រមទាំងការប្រកាសលទ្ធផលនៃការបំបែកឯកគត្តកម្មពិភពលោក ឱ្យបានច្រើនកុះករផងដែរ៕

No comments:

Post a Comment