Pages - Menu

Friday, April 7, 2023

នាង Stormy Daniels ថាលោក ដូណាល់ ត្រាំ មិនគួរត្រូវជាប់ពន្ធនាគារទេ ព្រោះវារឿង ក្តិតនិងក្ត!

 


(វ៉ាស៊ីនតោន)៖ នាង Stormy Daniels ជាតារាថតកុនកូនជ្រូក និងជាតួអង្គដ៏សំខាន់ម្នាក់នៅក្នុងសំណុំរឿងបទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងលោក ដូណាល់ ត្រាំ បាននិយាយថាអតីតប្រធានាធិបតីអាមេរិករូបនេះ មិនគួរត្រូវជាប់ពន្ធនាគារនោះទេ ប្រសិនបើត្រូវបានតុលាការផ្ដន្ទាទោសពីបទបិទបាំងរឿងប្រាក់បំបិតមាត់ដែលលោក បានបង់ឱ្យរូបនាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters  នៅថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់នាង Stormy Daniels មានអាយុ៤៤ឆ្នាំ ធ្វើឡើងនៅបទសម្ភាសន៍ជាមួយកម្មវិធី Fox Nation របស់លោក Piers Morgan ដែលនឹង ត្រូវបានចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ ក្រោយ(ពេលវេលានៅសហរដ្ឋអាមេរិក)។ ថ្លែងនាឱកាសនោះ តារារូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនគិតនោះទេថា បទល្មើសព្រហ្មទណ្ឌរបស់គាត់ (លោក ត្រាំ) ប្រឆាំងនឹងរូបខ្ញុំ ស័ក្តិសមនឹងជាប់ពន្ធនាគារ។ ខ្ញុំមានអារម្មណ៍ថាវាជារឿងផ្សេងទៅវិញដែលគាត់បានប្រព្រឹត្ត ប្រសិនបើ រូបគាត់ត្រូវបានគេផ្តន្ទាទោសមែននោះ»។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មានអាយុ ៧៦ឆ្នាំ កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ ត្រូវបានតុលាការក្នុងទីក្រុងញូវយ៉ក ចោទប្រកាន់ថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌចំនួន ៣៤បទចោទ ពាក់ព័ន្ធនឹងការក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដើម្បីបិទបាំងប្រាក់បំបិតមាត់ដែលរូបលោកបានបង់ទៅឱ្យនាង Stormy Daniels ជាថ្នូរនឹងការមិននិយាយ ពីរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ ប៉ុន្តែ លោក ត្រាំ បានច្រានចោល ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោក៕

No comments:

Post a Comment