Pages - Menu

Monday, May 1, 2023

លោក អ៊ុក សុផលនាយកទីចាត់ការហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ ប្រព្រឹត្តអំពើពុករលួយតាមរយះជាន់កអាជីវករនិងពលរដ្ឋលក់ដូរតូចតាចនិងគម្រោងអភិវឌ្ឍន៏នៅទូទាំងរាជធានី!




តាមសេចក្តីរាយការណ៏បានអោយដឹងថា ចាប់តាំងពីលោក អ៊ុក សុផល បាន ចូលមកកាន់ ដំណែងជា នាយក ទីចាត់ការ ហិរញ្ញវត្ថុនៃ សាលារាជ ធានីភ្នំពេញមក អស់រយះ ពេលជាច្រើនឆ្នាំមកហើយនោះ កំពុងធ្វើឲ្យមន្ត្រីរាជការក្រោមឱវាទនៅសាលារាជធានីភ្នំពេញ មិនពេញចិត្តបុគ្គលនេះ ដែលមានឈ្មោះ អ៊ុក សុផល នាយក ទីចាត់ការ ហិរញ្ញវត្ថុនៃ សាលារាជ ធានីភ្នំពេញតែងតែបង្ក ព្យុះ ភ្លៀងពេញរាជធានីភ្នំពេញ ហើយបញ្ជាឲ្យកូនចៅជំនិតៗរបស់ខ្លួនឲ្យដើរយកលុយពីអាជីវករនិងពលរដ្ឋលក់ដូរដែលដាក់យីហោ (លូហ្គោ Logo) នៅមុខផ្ទះ សូម្បីតែ យីហោនោះ ទំហ៊ុំតូចប៉ុនបាតដៃ ក៌ លោក អ៊ុក សុផល បញ្ជាឲ្យទារលុយពី២០០ដុល្លារ ទៅ៣០០ដុល្លារដែរ។

ប្រភពពីមន្រ្តីនៅសាលារាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានបង្ហើប ឲ្យដឹងថាសាលារាជធានីភ្នំពេញកាលពីជំនាន់ លោក ប៊ុន សេរី ធ្វើជានាយក ទីចាត់ការហិរញ្ញវត្ថុគឺមិនសូវប្រឹងបូមលុយនិងគាបសង្កត់ពលរដ្ឋជាអាជីវករដូច លោក អ៊ុក សុផល បច្ចុប្បន្ននេះទេ ដូចករណីដេញថ្លៃ គំរោង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ សួនច្បារ ភ្លើងបំភ្លឺ សាធារណះ ជាពិសេស គឺការកៀបសង្កត់ ចំពោះអាជីវករ ក្រុមហ៊ុន ស្ថាប័នឯកជនផ្សេងៗ នោះគឺជា ជំនាញ របស់លោក អ៊ុក សុផល នេះតែម្ដងមានជំនាញតាំងពីយូរណាស់មកម្ល៉េះ។

ចំណែកឯការ រៀបចំគំរោង ដោះដូរបង្គោល ភ្លើង អំពូលភ្លើង រនាំងពុះចែក ទ្រូងផ្លូវគឺពូកែ ផុតលេខ ព្រោះគំរោងមួយនេះ គឺ សុីលុយឆ្ងាញ់ណាស់ ។

ប្រភពសុំមិន ប្រាប់ឈ្មោះបានខ្សឹបប្រាប់ឲ្យដឹងទៀតថាពាក់ព័ន្ធ នឹងគំរោង ចំណាយ មួយចំនួនសម្រាប់ការ សាងសង់ ផ្លូវ លូ បង្គោលភ្លើង អំពូល ភ្លើងស្មៅ ផ្កា និយាយអោយចំគឺ គ្រឿង លំអរទីក្រុង តែម្ដង ដែលលោក អ៊ុក សុផល រួមជា មួយលោក ប្រធានមន្ទីរ សាធារណះការ រាជធានីភ្នំពេញ នឹងក្រុមហ៊ុន ដែលទទួល ម៉ៅការ ធ្វើជាអ្នករៀបចំគំរោងក្នុងការ ដាក់តម្លៃសម្រាប់ ចំណាយដើម្បី បានការឯកភាព ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

No comments:

Post a Comment