Pages - Menu

Friday, June 16, 2023

លោក អ៊ុក សុផលនាយកទីចាត់ការហិរញ្ញវត្ថុកាន់តំណែងដុះស្លែនៅសាលាក្រុងប្រព្រឹត្តអំពើពុករលួយ!

 


តាមសេចក្តីរាយការ មួយបាន អោយ ដឹងថា ចាប់តាំងពីលោក អ៊ុក សុផល បាន ចូលមកកាន់ ដំណែងជា នាយក ទីចាត់ការ ហិរញ្ញវត្ថុនៃ សាលារាជ ធានីភ្នំពេញមក អស់រយះ ពេលជាច្រើនឆ្នាំមកហើយធ្វើឲ្យមន្ត្រីរាជការក្រោមឱវាទនៅសាលារាជធានីភ្នំពេញ មិនពេញចិត្តទាល់តែសោះ ដែលមានឈ្មោះ អ៊ុក សុផល នាយក ទីចាត់ការ ហិរញ្ញវត្ថុនៃ សាលារាជ ធានីភ្នំពេញតែងតែបង្ក ព្យុះ ភ្លៀងពេញរាជធានីភ្នំពេញ?។

ប្រភពពីមន្រ្តីនៅសាលារាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានបង្ហើប ឲ្យដឹងថាសាលារាជធានីភ្នំពេញកាលពីជំនាន់ លោក ប៊ុន សេរី ធ្វើជានាយក ទីចាត់ការហិរញ្ញវត្ថុគឺមិនសូវប្រឹងបូមដូច លោក អ៊ុក សុផល បច្ចុប្បន្ននេះទេ ដូចករណីដេញថ្លៃ គំរោង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ សួនច្បារ ភ្លើងបំភ្លឺ សាធារណះ ជាពិសេស គឺការកៀបសង្កត់ ចំពោះអាជីវករ ក្រុមហ៊ុន ស្ថាប័នឯកជនផ្សេងៗ នោះគឺជា ជំនាញ របស់លោក អ៊ុក សុផល នេះតែម្ដងមានជំនាញតាំងពីយូរណាស់មកម្ល៉េះ។

ចំណែកឯការ រៀបចំគំរោង ដោះដូរបង្គោល ភ្លើង អំពូលភ្លើង រនាំងពុះចែក ទ្រូងផ្លូវគឺពូកែ ផុតលេខ ព្រោះគំរោងមួយនេះ គឺ ឆ្ងាញ់ណាស់ ។

ប្រភពសុំមិន ប្រាប់ឈ្មោះបានខ្សឹបប្រាប់ឲ្យដឹងទៀតថាពាក់ព័ន្ធ នឹងគំរោង ចំណាយ មួយចំនួនសម្រាប់ការ សាងសង់ ផ្លូវ លូ បង្គោលភ្លើង អំពូល ភ្លើងស្មៅ ផ្កា និយាយអោយចំគឺ គ្រឿង លំអរទីក្រុង តែម្ដង ដែលលោក អ៊ុក សុផល រួមជា មួយលោក ប្រធានមន្ទីរ សាធារណះការ រាជធានីភ្នំពេញ នឹងក្រុ មហ៊ុន ដែលទទួល ម៉ៅការ ធ្វើជាអ្នករៀបចំគំរោងក្នុងការ ដាក់ត ម្លៃសម្រាប់ ចំណាយដើម្បី បានការឯកភាព ពីប្រមុខរាជរដ្ឋាភិបាល៕

No comments:

Post a Comment