(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន២រូប ដែលពាក់ព័ន្ធនឹងការបង្រៀនប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល។ នេះបើតាម ការអះអាង របស់ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
មន្ត្រីគណបក្សប្រឆាំង២រូបនេះ គឺលោក លី រី ជាសមាជិកគណ:កម្មាធិការនាយកគណបក្សភ្លើងទៀន និង លោក ប៊ុន ខេត ជាប្រធានប្រតិបត្តិ រាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣នេះទេ។
ការនាំខ្លួនសមាជិកបក្សប្រឆាំង២រូបនេះ ធ្វើឡើងដោយមានការអនុញ្ញាតពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ៕
No comments:
Post a Comment