សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 26, 2017

សវនាការលើករណីលោកកឹម សុខានៅតែបន្តបើទោះបី ក្រុមមេធាវីការពារក្តី ដើរចេញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ក្រុមមន្ត្រីបក្សសង្គ្រោះជាតិនិងអ្នកគាំទ្រ មកជួបជុំនៅមុខសាលាឧទ្ធរណ៏ 
នាព្រឹកមិញនេះដើម្បីតាមដានសវនាការលោក កឹម សុខា។

បើទោះបីក្រុមមេធាវី​ការ​ពារក្តី​ឲ្យ​ប្រធានគណបក្សប្រឆាំង លោកកឹម សុខាសម្រេច​ដើរចេញពី​សវនាការ​នៅព្រឹកថ្ងៃ អង្គារ​នេះ ក៏ដោយក៏សភាស៊ើបសួរនៃសាលាឧទ្ធរណ៏ នៅតែបន្តសវនាការ របស់ខ្លួន។
ការដើរចេញពីអង្គសវនាការនេះ ត្រូវបានក្រុមមេធាវីការពារលោក កឹម សុខាអះអាង​ថា ពួកគេ ​មិន​អាចនៅ​បន្ត​នីតិវិធី​បានទេ​ ដោយសារអវត្តមាន លោក កឹម សុខាជាកូនក្តី។
លោក កឹម សុខាត្រូវបានរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចោទពីបទ ក្បត់ជាតិ បន្ទាប់ គណបក្សកាន់អំណាចរកឃើញវិឌីអូឃ្លីបមួយ ដែលលោកកឹម សុខាថ្លែងនៅប្រទេស អូស្ត្រាលី កាលពីឆ្នាំ ២០១៣ថា រូបលោកបានទទួលការអប់រំនិងបណ្តុះបណ្តាលពីក្រុមអ្នកជំនាញអាមេរិកាំង ក្នុងការផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជាបច្ចុប្បន្ន ដែលមានលោកហ៊ុន សែនជានាយករដ្ឋមន្ត្រី។
លោកហ៊ុន សែនបានយកវិឌីអូឃ្លីបនេះមកធ្វើជាភស្តុតាងជាក់ស្តែង ដើម្បីចាប់ខ្លួនលោក កឹម សុខាកាលពីពាក់កណ្តាលអធ្រាត្រ ថ្ងៃ ទី ៣ កញ្ញា ថ្មីៗនេះ៕
 ក្រុមមេធាវីការពារលោក កឹម សុខាដើរចេញពីអង្គសវនាការ នៅព្រឹកមិញនេះ។

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger