វាគួរឲ្យភ្ញាក់ផ្អើលនៅព្រឹកមិញនេះ ដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ស្ថាប័នព័ត៌មាន ដែលហ៊ាននិយាយពិតនិងហ៊ានរិះគន់ រូបលោកនិងរដ្ឋាភិបាលរបស់ លោកគីប្រសើរជាងសារព័ត៌
មានដែលគាំទ្រលោកទាំងងងឹតងងុល ហើយចេះត្រឹមតែផ្សាយព័ត៌មានទ្រពងលោកឥត ប្រយោជន៏។
ថ្លែងតាមសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ចុះនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថារដ្ឋាភិបាលត្រូវការស្ថាប័នព័ត៌មានដែលមានថាមពលប្រកប ដោយទទួលខុសត្រូវខ្ពស់ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ ដែលតម្រូវឱ្យអ្នកសារព័ត៌មាន ទាំងអស់ត្រូវស្ដាប់សំឡេងគ្រប់ភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត។