អតីតប្រធានក្រុមហ៊ុនប្រេង របស់រដ្ឋវៀតណាម
(PetroVietnam) ឈ្មោះ
Nguyen Xuan ដែលត្រូវប្រហារជីវិត។
Nguyen Xuan ដែលត្រូវប្រហារជីវិត។
និង ការគ្រប់គ្រងមិនល្អ ដែលធ្វើឲ្យបាត់បង់អស់លុយជាតិចំនួន៦៩លានដុល្លារ។
ក្រុមហ៊ុនប្រេងរបស់រដ្ឋ PetroVietnam គឺជាក្រុមហ៊ុនប្រេងឥន្ធនះដ៏ធំនៅយួន ហើយក៏ជាអ្នកផ្គត់ផ្គង់ ប្រេងដល់ក្រុមហ៊ុនប្រេងឥន្ធនះ សូគីម៉ិច របស់ឧកញ៉ា សុខ គង់ផងដែរ។ ប្រភពពីក្រុមហ៊ុនសុខ គង់ គ្រុប នៅភ្នំពេញបានឲ្យដឹងនៅមុននេះថា ឧកញ៉ា សុខ គង់មានការភ្ញាក់ផ្អើលនិងតក់ស្លុត នៅពេល បានទទួលដំណឹងថា ប្រធានក្រុមហ៊ុន ប្រេងរបស់រដ្ឋ វៀតណាម Petro Vietnam លោក
N guyen Xuan ត្រូវបាន តុលាការវៀតណាមកាត់ទោសប្រហារជីវិត។ ចំណែកឧកញ៉ា វិញ ហួរ ប្រធានក្រុមហ៊ុន កាស៊ីណូ ញូវើល (New World) នៅក្រុង បាវិត ខេត្តស្វាយរៀង និងជា ប្រធាន តំបន់សេដ្ឋកិច្ចពិសេស ខេត្ត កំពត ដែលមានដើមកំណើតយួនដែរនោះមិនអាចទាក់ទងសាកសួរពី ការកាត់ទោសប្រហារជីវិតកំពូលអ្នកជំនួញយួននេះបានទេនៅថ្ងៃនេះ។ រីឯលោកឧកញ៉ា កុក អាន ម្ចាស់ កាស៊ីណូ ឃីងក្រោន (King Crown) នៅក្រុងបាវិត និងនៅជ្រៃធំ ក្នុងខេត្តកណ្តាល បដិសេធ មិន និយាយពីរឿងនេះជាមួយអ្នកកាសែតទេ នៅពេលទាក់ទងតាមទូរសព្ទ។
នៅក្នុងសវនាការនៅថ្ងៃនេះ តុលាការវៀតណាមក៏បានភ្ជាប់ទៅនិងករណីអ្នកធ្វើការនៅធនាគារ ចំនួន៥១ នាក់ផ្សេងទៀតដែលកំពុងត្រូវកាត់ទោស ដូចគ្នា។ អតីតប្រធានក្រុមហ៊ុនប្រេងរបស់រដ្ឋរូបនេះឈ្មោះ Nguyen Xuan ចំណែកកូនប្រុស របស់ លោកក៏តុលាការចាប់ខ្លួនហើយកំពុងដំណើរការកាត់ទោសផងដែរ។នេះ បើតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ។
ថ្ងៃនេះ តុលាការវៀតណាមក៏បានកាត់ទោសមហាសេដ្ឋី១រូប ឈ្មោះ Ha Van Tham ឲ្យជាប់ ពន្ធនាគារ អស់មួយជីវិត។ លោក Tham ជាអ្នកដែលបង្កើតក្រុមធនាគារOcean Group ។
សវនាការជាទ្រង់ទ្រាយធំរបស់តុលាការក្រុងហាណូយនៅថ្ងៃនេះ គឺជា សំណុំរឿង ដែល អតីត នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ចាប់ផ្តើមស្រាវជ្រាវតាំងពីឆ្នាំមុន។
នៅកម្ពុជាមិនមានច្បាប់កាត់ទោសប្រហារជីវិតទេ៕
ឧកញ៉ា សុខ គង់
0 comments:
Post a Comment