លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងលោកនាយឧត្តមសេនីយ៏ នេតសាវឿនជាមេ
កើយរបស់លោកសោម សោភ័ណកំពុងប្រព្រឹត្តអំពើពុករលួយតមានខេត្តនានា។
ប្រភពបានឲ្យដឹងទៀតថា
ក្រុមមន្ត្រីនគរបាលក្រោមបញ្ជារបស់ឈ្មោះ សោម សោភ័ណ ជំរិតទារលុយពីពួកគាត់តាមអំពើចិត្តដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ត្រឹមត្រូវតាមច្បាប់ឡើយ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក
នេត សាវឿន អគ្គស្នងការនគរបាលជាតិ
ពិនិត្យ មើលទង្វើមិនប្រក្រតីរបស់ឈ្មោះ
សោម សោភ័ណ
និងបក្ខពួកខ្លះផងព្រោះទង្វើរបស់ពួកគេកំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិក៏ដូចជារាជរដ្ឋាភិបាលទាំងមូល។
ប្រភពពីមន្ត្រីនៅក្នុងក្រសួងមហាផ្ទៃ
បានឲ្យដឹងថាឈ្មោះ សោម សោភ័ណ
ទទួលបានលិខិតបង្គាប់ការពីថ្នាក់ដឹកនាំក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅតាមបណ្ដាខេត្តដូចជា ស្ទឹងត្រែង
មណ្ឌលគិរី រតនគិរី ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ
ពីថ្ងៃទី០១ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ លិខិតបង្គាប់ការនោះចេញដោយលោក ឌុល
គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
និងជាប្រធានគណៈកម្មការចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ នៅក្នុងលិខិតបង្គាប់ការនោះបានតម្រូវឲ្យលោក
សោម សោភ័ណ ព្រមទាំងមន្ត្រីមួយចំនួនទៀតដែលមានឈ្មោះក្នុងលិខិតបំពេញការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់និងបង្ក្រាបបទល្មើស ការសាងសង់សំណង់
ក៏ដូចជាប៉ុស្ដិ៍អនាធិបតេយ្យនានា។
ប្រភពពីឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញឆ្លងកាត់បណ្ដាខេត្តដូចរៀបរាប់ឈ្មោះខាងលើបានឲ្យដឹងថា ការពិតឈ្មោះ
សោម សោភ័ណ និងបក្ខពួកមិនបានអនុវត្តន៍ឲ្យត្រឹមត្រូវតាមតួនាទីរបស់ពួកគេនោះទេ ហើយបែរជាជំរិតយកលុយពីពួកគាត់យ៉ាងកំរោលដោយចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
ប្រការនេះលោក ឱម យ៉ិនទៀង
ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ ដែលធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវ គួរទប់ស្កាត់អំពើពុករលួយរបស់ឈ្មោះ
សោម សោភ័ណ ព្រមទាំងបក្ខពួកខ្លះផង។
ប្រភពខ្លះបានឲ្យដឹងថា
ដោយសារអាងខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទើបឈ្មោះ
សោម សោភ័ណ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត
ជាពិសេសការប្រមូលលុយតាមរបៀបពុករលួយ។ ហេតុនេះលោក នេត
សាវឿន អគ្គស្នងការនគរបាលជាតិ
មិនគួរមើលរំលងតទៅទៀតទេ
ហើយគួរតែចាត់វិធានការទប់ស្កាត់កុំឲ្យឈ្មោះ សោម សោភ័ណ្ឌ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។
នៅពេលនេះ
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោកឧត្តមសេនីយ សោម សុភ័ណដើម្បី បំភ្លឺពីព័ត៌មានខាងលើនេះបាននៅឡើយទេ៕
0 comments:
Post a Comment