សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, October 5, 2017

លោកហ៊ុន សែនចូលរួមមរណទុក្ខជាមួយពលរដ្ឋអាមេរិក លាយឡំនឹងការចំអកឲ្យទូតអាមេរិក នៅភ្នំពេញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកវីល្លៀម ហៃដធ៍ ឯកអគ្គរដ្ឋទូតអាមេរិក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅតែបន្តមើលមុខគ្នាមិនចំ នៅឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តែងនូវការចូលរួមមរណទុក្ខ ជាមួយរដ្ឋាភិបាលនិងប្រជាជន អាមេរិក ចំពោះអ្នកដែលស្លាប់ ដោយការបាញ់ប្រហារ នៅក្នុងកម្មវិធីប្រគុំតន្ត្រីមួយ ក្នុងទីក្រុង ឡាវេសហ្គាស ជាមួយនឹងការចំអកឲ្អាមេរិក ដោយថា លោកអគ្គរដ្ឋទូត ប្រចាំទីក្រុងភ្នំពេញ ទើប បានដាស់តឿននៅមុនបុណ្យភ្ជុំ ឲ្យប្រជាជនខ្លួនប្រុងប្រយ័ត្នពីសុវត្ថិភាពនៅកម្ពុជា តែផ្ទុយទៅវិញ ភាពអសន្តិសុខនិងការបាញ់ប្រហារដ៏ឃោឃៅ បែរជាកើតឡើង នៅសហរដ្ឋអាមេរិកវិញ។
ទោះជាយ៉ាងណា លោក ហ៊ុន សែន នៅតែថ្កោលទោស ចំពោះអំពើបាញ់ប្រហារនេះ។ លោក ហ៊ុន សែន ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកឲ្យប្រុងប្រយ័ត្នពីសន្តិសុខ ផងដែរ
ក្នុងពិធីជួបជាមួយកម្មករ-កម្មការនីនៅព្រឹកថ្ងៃទី០៤ខែតុលា លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «សូមសម្តែងនូវការចូលរួមមរណទុក្ខ ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានរងនូវ ការ បាញ់ប្រហារយ៉ាងសាហាវ នៅតំបន់ឡាសវេហ្គាស ដែលធ្វើឲ្យមនុស្សស្លាប់រហូតដល់ទៅ៥៩នាក់ និងរបួសជាង៥០០នាក់ ដែលជាសោកនាដកម្មធំបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយក៏អាច ចាត់ទុកថាជាសោកនាដកម្មដែលធំបំផុតក្នុងពិភពលោកផងដែរ»
លោក ហ៊ុន សែន បានលើកឡើងបន្ថែមថា ព្រឹត្តិការណ៏បាញ់ប្រហារនេះ វាហាក់បីដូចជា ការចំអក ចំពោះអាមេរិក ដោយថា លោកអគ្គរដ្ឋទូត ប្រចាំទីក្រុងភ្នំពេញ ទើបបានដាស់តឿននៅមុនបុណ្យភ្ជុំ ឲ្យប្រជាជនខ្លួនប្រុងប្រយ័ត្នពីសុវត្ថិភាពនៅកម្ពុជា។ ប៉ុន្តែលោក ហ៊ុន សែន នៅតែថ្កោលទោស ចំពោះអំពើបាញ់ប្រហារនេះ។ លោក ហ៊ុន សែន ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ សហរដ្ឋអាមេរិកឲ្យប្រុងប្រយ័ត្នពីសន្តិសុខផងដែរ។
កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ មានការបាញ់ប្រហារទៅលើហ្វូងមនុស្ស​រាប់ម៉ឺននាក់ ដែលកំពុង មើលការប្រគុំតន្រ្តី បណ្តាលឲ្យស្លាប់យ៉ាងតិច៥៩នាក់ និងរបួស៥២៧នាក់។ ខ្មាន់កាំភ្លើង ត្រូវបាន រកឃើញស្លាប់នៅក្នុងបន្ទប់ជាន់ទី៣២ នៃសណ្ឋាគារ Mandalay Bay រួមជាមួយកាំភ្លើងជាច្រើនដើម។
សមត្ថកិច្ច FBI របស់អាមេរិកឲ្យដឹងថា ការបាញ់ប្រហារនេះ មិនជាប់ពាក់ព័ន្ធនឹងក្រុមភេវរករ ISIS នោះទេ។ ហើយឃាតករ ឈ្មោះ Stephen Paddok បានបញ្ជូនប្រាក់តាមធនាគារចំនួន១០ម៉ឺនដុល្លារ ទៅក្រៅប្រទេស សម្រាប់សង្សាររបស់ខ្លួន មានវ័យ៦២ ឆ្នាំ ដែលពេលនេះនាងកំពុងស្ថិតនៅក្នុង ប្រទេសហ្វីលីពីន។ FBI ក៏កំពុងរកវិធីឲ្យនាងត្រឡប់មកសហរដ្ឋអាមេរិកវិញ ដើម្បីសាកសួរពី ផែន ការខ្លះៗ របស់ឃាតក ដែលជាសង្សារ របស់ខ្លួនជាជនជាតិហ្វីលីពីន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger