ក្រុមតំណាងរាស្ត្របក្សប្រឆាំង ថតជុំគ្នាមុនពេលលោកហ៊ុន សែនចាប់លោក កឹម សុខា
កាលពីយប់ថ្ងៃ ទី ៣ កញ្ញា កន្លងទៅនេះ។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអះអាងថា
តំណាងរាស្ត្រជាងពាក់កណ្តាល ដែល មិនទាន់ចេញទៅក្រៅប្រទេស នឹងពិចារណាចូលប្រជុំសភា
នៅសប្តាហ៍ក្រោយ បើទោះបីលោក នាយករដ្ឋមន្ត្រីហ៊ុន
សែនចាប់លោកកឹម សុខាប្រធានគណបក្សប្រឆាំងនេះ វ៉ៃខ្នោះ មិនស្រណោះ គោលការណ៏លទ្ថីប្រជាធិបតេយ្យក៏ដោយ។កាលពីយប់ថ្ងៃ ទី ៣ កញ្ញា កន្លងទៅនេះ។
បើអនុវត្តតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យត្រឹមត្រូវ ១០០%នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមិនអាចចាប់លោកកឹម សុខាវ៉ៃខ្នោះទាំងកណ្តាលអធ្រាត្រ នៃថ្ងៃ ទី ៣ កញ្ញា ទាំងមានអភ័យ ឯកសិទ្ធិសភាបែបនេះបានទេ។ លោកហ៊ុន សែនត្រូវរត់រករដ្ឋសភាឲ្យជួយដកអភ័យ ឯកសិទ្ធិសភា របស់លោក កឹម សុខាឲ្យបានរួចរាល់ជាមុនសិន។
ប្រធានក្រុមតំណាងរាស្ត្របក្សប្រឆាំង លោក សុន ឆ័យអះអាងនៅថ្ងៃនេះថា ដើមសប្តាហ៏ក្រោយ លោកនឹងកោះប្រជុំតំណាងរាស្ត្រនៅសេសសល់ក្នុងប្រទេសទាំងអស់ ហើយលោកថាបើកិច្ចប្រជុំក្រុមអ្នកតំណាងរាស្ត្ររបស់លោក នៅដើមសប្តាហ៍ក្រោយនោះ គ្មានអ្វីប្រែប្រួលទេគឺ “គណបក្សប្រឆាំង នឹងចូលប្រជុំសភា” ជាមួយតំណាងរាស្ត្របក្សកាន់អំណាចដែរ។
លោកបញ្ជាក់ថាតំណាងរាស្ត្រនៅក្នុងប្រទេសសព្វថ្ងៃ នៅសល់ប្រហែល៣០នាក់ដែរ ហើយអ្នកដែលចេញទៅក្រៅប្រទេសគឺមានការងារផ្ទាល់ខ្លួនទេ។
លោកសុន ឆ័យបន្តថា “បើទោះបីយ៉ាងណាក៏ដោយក៏គណបក្សសង្គ្រោះជាតិនៅមានតំណាងរាស្ត្រអាចទៅចូលរួមប្រជុំបាន”។
ការប្រកាសរបស់លោក សុន ឆ័យបែបនេះ ខណះអគ្គលេខាធិការដ្ឋានរដ្ឋសភា បានជូនដំណឹង
ថា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា សភានឹងបើកសម័យប្រជុំ ពិភាក្សាលើសេចក្តីព្រាងច្បាប់ វិសោធនកម្មមាត្រាច្បាប់មួយចំនួន និងបង្ហាញរបាយការណ៍ស្តីពីសកម្មភាព របស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើទី៨ និងទី៩ នីតិកាលទី៥នេះ។
កន្លងទៅគណបក្សប្រឆាំងធ្លាប់ធ្វើពិហិការ មិនចូលប្រជុំសភា ទាក់ទិនទៅនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដ៏ចម្រូងចម្រាស ដែលស្នើឡើងដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការធ្វើពិហិការ មិនចូលរួមប្រជុំ ជាមួយតំណាងរាស្ត្របក្សកាន់អំណាច ដែល បើកផ្លូវ ឲ្យតុលាការបន្តនីតិវិធីឃុំខ្លួន ប្រធានរបស់ខ្លួនលោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភាជាដើម៕
0 comments:
Post a Comment