សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, October 1, 2017

ទូតខ្មែរនៅកូរ៉េខាងត្បូងបាក់មុខខណះមានពលករខ្មែររាប់ រយនាក់បាតុកម្មប្រឆាំងលោកហ៊ុន សែន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ពលករខ្មែររាប់រយនាក់ នៅកូរ៉េខាងត្បូងងើបឡើងធ្វើបាតុកម្ម ប្រឆាំងលោក ហ៊ុន សែន
ឲ្យដោះលែងលោក កឹម សុខា។


ស្ថានទូតខ្មែរដែលមានសុទ្ធតែមន្ត្រី គណបក្សកាន់អំណាច​ជាអ្នកគ្រប់គ្រង និងដើរតួកាទូតឲ្យ រដ្ឋាភិបាលកម្ពុជា\ ហាក់បីដូចជា បាក់មុខយ៉ាងខ្លាំង ខណះក្រុម​ពលករ​ខ្មែរ​រាប់​រយ​នាក់ នៅ​កូរ៉េ​ខាង​ត្បូង បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​សេអ៊ូល នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​បាន​ទាមទារ​ឲ្យ​ដោះ​លែង​មេដឹកនាំ​ និង​សកម្មជន​បក្ស​ប្រឆាំង​ដទៃ​ទៀត​​ដែល​កំពុង​ជាប់​ឃុំ។ បាតុកម្មនេះគឺជាការប្រឆាំងនឹង រដ្ឋាភិបាល​លោកហ៊ុន សែនតែម្តង។
ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​​ទាំង​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​នឹង​ព្រំដែន​យួនទាំងយប់អធ្រាត្រ។
ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ជំរុញ​ឲ្យ​មាន​បាតុកម្ម​ពី​ប្រជាជន​ខ្មែរ​នៅ​ឯ​ប្រទេស ក្រៅដូចជា​នៅ​ប្រទេស​អូស្ត្រាលី និង​អាមេរិក​ជា​ដើម ហើយថ្ងៃនេះរាលដាលមកដល់កូរោះេខាង ត្បូង។
ប្រធាន​គណៈកម្មការ​រៀបចំ​បាតុកម្ម លោក យឹម ស៊ីណន បាន​អះអាង​តាម​សារ​ហ្វេសប៊ុក​ថា ក្រុម​ពលករ និស្សិត និង​ស្ត្រី​ខ្មែរ​រៀប​ការ​ជាមួយ​ស្វាមី​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង ក្នុង​ចំនួន​ប្រហែល ៧០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ជិត​សាលា​ក្រុង​សេអ៊ូល នៅ​ក្រោម​ភ្លៀង​ធ្លាក់ ចាប់​តាំង​ពី​ម៉ោង ១០​ព្រឹក រហូត​ដល់​ម៉ោង ៣រសៀល​(ម៉ោង​នៅ​កូរ៉េ​ខាង​ត្បូង) ដោយ​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា។
ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រុម​ពលករ​កម្ពុជា​នៅ​កូរ៉េ​ខាង​ត្បូង បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះ​លែង​លោក កឹម សុខា តំណាង​រាស្ត្រ​លោក អ៊ុំ សំអាន សមាជិក​ព្រឹទ្ធ​សភា លោក ហុង សុខហួរ សកម្មជន​បក្ស​ប្រឆាំង​លោក មាជ សុវណ្ណរ៉ា និង​អ្នក​ដទៃ​ទៀត ដែល​ក្រុម​ពលករ​កម្ពុជា​ចាត់​ទុក​ជា​ «អ្នក​ទោស​នយោបាយ»
ក្រុម​ពលករ​កម្ពុជា ក៏​បាន​អំពាវ​នាវ​ឲ្យ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ទាំង​អស់​ទៅ​លើ​អតីត​មេ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​នយោបាយ​រូប​នេះ អាច​វិល​ត្រឡប់​ចូល​រួម​ប្រកួត​ប្រជែង​នយោបាយ​ឡើង​វិញ។
បញ្ហា​ពលករ​ចំណាក​ស្រុក​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត និង​ការ​បិទ​សារព័ត៌មានឯករាជ្យ​ដូចជា កាសែត ឌឹ ខេមបូឌា ដេលី និង​វិទ្យុ​អាស៊ី​សេរី​ជា​ដើម ក៏​ត្រូវ​បាន​ក្រុម​ពលករ​កម្ពុជា ទាមទារ​ទៅ​រដ្ឋាភិបាល​កម្ពុជាផង​ដែរ។
ទោះជាយ៉ាងណា លោក យឹម ស៊ីណន បាន​ឲ្យ​ដឹង​បន្ថែម​ថា ពុំ​មាន​មន្ត្រី​ស្ថានទូត​ខ្មែរ​ណា​ម្នាក់ ទៅ​ទទួល​ញ្ញត្តិ​ពី​ក្រុម​បាតុករ​ខ្មែរ​នៅ​ទីក្រុង​សេអ៊ូល​នោះ​ឡើយ។
នៅពេលនេះ កាសែតជាតិខ្មែរមិនអាចទាក់ទងមន្ត្រីក្រសួងការបរទេសកម្ពុជាដើម្បីបញ្ជាក់ពី បាតុកម្មនេះ​បានទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger