ថ្លែង សារនយោយដ៏កក់ក្តៅមួយចេញពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ នៅមុននេះបន្តិច។
នៅក្នុងលិខិតដ៏លើកទឹកចិត្តបំផុតនោះ លោកកឹម សុខាដែលកំពុងជាប់ឃុំ បានច្រានចោល (Rejected) ការចោទប្រកាន់មកលើរូបលោកហើយលោកអះអាងថា បក្សប្រឆាំងមានតួនាទីសំខាន់ ក្នុងការធ្វើនយោបាយ ដើម្បីត្រៀមខ្លួនទៅកាន់អំណាចដោយសន្តិវិធី នៅឆ្នាំ ២០១៨ខាងមុខ។
លោក កឹម សុខា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនយួនដោយចោទ ថា «ក្បត់ជាតិ» ឃុបឃិតជាសម្ងាត់ជាមួយបរទេស ជាពិសេសជាមួយសហរដ្ឋអាមេរិក ដើម្បីរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែនបច្ចុប្បន្ន។
ប៉ុន្តែលោក លោក កឹម សុខា បានចេញសារលិខិតមួយ បង្ហោះលើគេហទំព័រហ្វេសប៊ុករបស់ លោកកាលពីម្សិលមិញដោយបានចាត់ទុកថា “ការចោទប្រកាន់នោះ ជាការមួលកង្កាច់ធ្ងន់ធ្ងរ”។
លោក កឹម សុខា ឲ្យដឹងទៀតថា ក្នុងរបបប្រជាធិបតេយ្យបក្សប្រឆាំង មានតួនាទីប្រកួតប្រជែងរកការគាំទ្រពីប្រជាពលរដ្ឋដើម្បីផ្លាស់ប្តូរបក្សកាន់អំណាច និងឈានទៅរកការដឹកនាំប្រទេស។
ក្នុងសារលិខិតដែលមានខ្លឹមសារទាំងស្រុងថា៖ «បើគណបក្សប្រឆាំងមិនមានបំណងផ្លាស់ប្តូរ គណបក្សកាន់អំណាចទេ គេមិនហៅគណបក្សនោះ ថាជាគណបក្សប្រឆាំងឡើយ។ ការចូលប្រលូកក្នុងឆាកនយោបាយ របស់ខ្ញុំ ក៏ដូចជាការបង្កើតគណបក្សសង្គ្រោះជាតិ គឺដើម្បីការផ្លាស់ប្តូរដោយអហិង្សា និងជាវិជ្ជមានមិនមែនសម្រាប់លម្អលទ្ធិប្រជាធិបតេយ្យក្លែងក្លាយឡើយ។ ដូចនេះរាល់ទង្វើ របស់ខ្ញុំមិនមានភាពខុសច្បាប់ ហើយផ្ទុយទៅវិញគឺជាសិទ្ធិ និងតួនាទីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
លោក កឹម សុខា ក៏បានរំឭកឲ្យសមត្ថកិច្ច រដ្ឋាភិបាល និងតុលាការ ពិចារណាលើការចោទប្រកាន់លោកឡើងវិញ ដោយថាចំណាត់ការនេះមិនមែនជាយុទ្ធសាស្ត្រធ្វើឲ្យខ្មែរណាម្នាក់បានទទួល
ប្រយោជន៍យូរអង្វែងឡើយ។
ជាការកត់សម្គាល់ ក្រោយការចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា រដ្ឋមន្ត្រីស្តីទីក្រសួង ការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ ធ្លាប់បង្ហាញការព្រួយបារម្ភថា សភាអាមេរិកកំពុងជំរុញ ទៅរដ្ឋការរបស់លោក ដូណាល់ ត្រាំ ឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា។ លោកថា បើការជំរុញនោះបានជោគជ័យលោកថា កម្ពុជាប្រឈមនឹងការបាត់ទីផ្សារដ៏ធំ សម្រាប់លក់ផលិត ផល សំលៀកបំពាក់កាត់ដេរនៅអាមេរិក។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីមួយនៅខេត្តសៀមរាប កាលពីថ្ងៃចន្ទម្សិលមិញ
បានថ្លែងហាក់ជំរុញតុលាការ ឲ្យបន្តនីតិវិធីសុំណុំរឿងលោកកឹម សុខានេះ។
លោកថា៖ «យើងមិនអនុញ្ញាតិ និងមិនផ្តល់ឱកាសឲ្យអ្នកណាក៏ដោយ ដែលបំផ្លាញដល់ សន្តិសុខជាតិ របស់យើងនោះទេ។ យើងមិនផ្តល់ឱកាសដាច់ខាតហើយ។ ហើយយើងបាននឹងកំពុងធ្វើសកម្មភាពតទៅទៀត មិនមែនបញ្ចប់ត្រឹមចាប់មនុស្សម្នាក់ទេ សូមផ្តាំឲ្យហើយ ព្រោះនេះជាការរៀបចំធ្វើសកម្មភាពជាប្រព័ន្ធតែម្តង។ ដូច្នេះខ្ញុំនិយាយ ប៉ុណ្ណឹងអាចយល់បាន អ្នកដទៃអាចយល់បាន។ ហើយកំពុងតែប្រើភាពជម្លើយ នៅតំបន់
៣ខេត្តរួចមកហើយ ព្រះវិហារ និងម្សិលមិញនៅខេត្តសៀមរាបហ្នឹងតែម្តង»។
រីឯក្នុងសារលិខិតរបស់ លោកកឹម សុខាវិញ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ ជាម្ចាស់អំណាច កុំតក់ស្លុត និងថាត្រូវរួមគ្នាការពារយុត្តិធម៌។
គិតត្រឹមថ្ងៃទី៣ខែតុលានេះ គឺមានរយៈពេល១ខែគត់ ដែលសមត្ថកិច្ចចាប់ និងឃុំខ្លួនលោកកឹម សុខា នៅពន្ធនាគារត្រពាំងថ្លុង។ រយៈពេលមួយខែនៃការឃុំខ្លួនមេបក្សប្រឆាំងរូបនេះមានប្រតិកម្មជាបន្តបន្ទាប់ពីមហាអំណាច កាន់របបប្រជាធិបតេយ្យដូចជា អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ជាដើម។ពួកគេសម្តែងការព្រួយបារម្ភ និង ជំរុញឲ្យមានការដោះលែងលោក គឹម សុខា ហើយរៀបចំការ បោះឆ្នោតឆ្នាំក្រោយឲ្យបានត្រឹមត្រូវដើម្បីធានាពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីះហ៊ុន សែន បដិសេធម្តងហើយម្តងទៀតថា នេះ ជាការអនុវត្តច្បាប់ ដើម្បីរក្សាសន្តិសុខ ស្ថិរភាព និង សន្តិភាពនៅកម្ពុជា។ លោកហ៊ុន សែន នៅពេលនេះហាក់ បីដូចជាមិនសូវញញើតលោកខាងលិចឡើយ ហើយលោកថែមទាំងវាយប្រហារដោយពាក្យ សំដី ទៅលើសហរដ្ឋអាមេរិកទៀតផង។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកកម្រនឹងឆ្លើយតបនឹងហ៊ុន សែនភ្លាមៗ វិញណាស់ ដោយអាមេរិកចាត់ទុកលោក ហ៊ុន សេនជា “កូនក្មេងម្នាក់” ប៉ុណ្ណោះ៕
0 comments:
Post a Comment