សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, October 3, 2017

មន្ត្រីគយអេហ្សីបបានចាប់នាវាបំពាក់​ទង់ជាតិ​កម្ពុជា ផ្ទុកកាំភ្លើង​បាញ់ រ៉ុកកែត​ជាង ៣០,០០០​ដើម

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


នាវា​ដឹកទំនិញ​ឈ្មោះ ជេ ស៊ុន (Jie Shun) បំពាក់​ទង់ជាតិ​កម្ពុជា ដែល​បាន​ធ្វើ​ដំណើរ​ចេញពី​កូរ៉េខាងជើង ហើយ គយ​របស់​អេហ្សីប បាន​ឆែកឆេរ​នាវានោះ និង​បាន​រក​ឃើញ​កាំភ្លើង​បាញ់ រ៉ុកកែត​ជាង ៣០,០០០​ដើម ដែល​លាក់​ក្នុង​នាវា​អាថ៌កំបាំងនោះ។
តែភ្លាមៗនោះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​សេចក្ដី​បំភ្លឺ​ចំពោះ​ការ​ចុះ​ផ្សាយ​របស់​កាសែត វ៉ាស៊ីនតុន ប៉ុស្តិ៍ (Washington Post) នៅ​ថ្ងៃ​ទី​២ តុលា ដែល​បាន​រាយការណ៍​ថា នាវា​អាថ៌កំបាំង​មួយ​កំពុង​ធ្វើ​ដំណើរ​សំដៅ​ព្រែក​ជីក(Suez)
ក្រសួងការបរទេស​កម្ពុជាសូម​បំភ្លឺ​ថា នាវា​ដែល​បំពាក់​ទង់ជាតិ​កម្ពុជា​នោះ គឺ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​កុងត្រា ហើយ គឺ​មិន​ពាក់ព័ន្ធ​និង​កម្ពុជា​ទៀត​ទេ។ នៅ​ក្នុង​លិខិត​បំភ្លឺ​នេះ បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ការ​ចុះ​បញ្ជី​នាវា សញ្ជាតិ​កម្ពុជា នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៥ បាន​ជូនដំណឹង​ដល់​ប្រធាន​ក្រុមហ៊ុន ចុះបញ្ជី​នាវា​អន្តរជាតិ​កម្ពុជា (ISROC) ថា ដើម្បី​ការពារ​កិត្តិនាម និង​កិត្តិយស​ទង់ជាតិ​កម្ពុជា រដ្ឋាភិបាល​បានសម្រេច​បញ្ចប់​កុងត្រា​ជាមួយ​នាវា​អន្តរជាតិ​នេះ ក្នុង​ឋានៈ​ជា​រដ្ឋបាល​គ្រប់គ្រង​តែមួយ និង​ផ្ដាច់មុខ ក្នុង​ការ​ចុះបញ្ជី​នាវា​នៅ​កម្ពុជា និង​បាន​ស្នើ ISROC បញ្ឈប់​ការចុះបញ្ជី​នាវា​បំពាក់​ទង់ជាតិ​កម្ពុជា តទៅទៀត។
រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជួន បាន​ជូនដំណឹង​ទៅ​លេខាធិការ​នៃ​អង្គការ​សមុទ្រ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៦ ថា រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​បញ្ឈប់​ការ​ចុះបញ្ជី​នាវា ចាប់​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​សម្រួល​ដល់​ម្ចាស់​នាវា​ទាំងនោះ ធ្វើ​ប្រតិបត្តិការ​ក្រោម​ទង់ជាតិ​កម្ពុជា រហូត​​ដល់​វិញ្ញាបនបត្រ​ទាំងនោះ អស់​សុពលភាព នៅ​ចុងខែ​សីហា​ឆ្នាំ​២០១៦។
នាវា​ទាំងឡាយ​ណា ដែល​អះអាង​ថា ស្ថិត​នៅ​ក្រោម​ទង់ជាតិ​កម្ពុជា ក្រោយ​អស់​សុពលភាព​នេះ ត្រូវ​ចាត់ទុកថា​ខុសច្បាប់ និង​អាច​ត្រូវ​បាន​ដាក់ទោស​ដោយ​ច្បាប់ និង​បទបញ្ញត្តិ​អន្តរជាតិ។ បញ្ហា​ទាំងអស់​នេះ ក្រសួងការបរទេស​កម្ពុជា បាន​ជូនដំណឹង​ដល់​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ នៅ​ភ្នំពេញ ថា នាវា​ចំនួន​៣​គ្រឿង​របស់​ក្រុមហ៊ុន​កូរ៉េខាងជើង​មួយ​បំពាក់​ទង់ជាតិ​កម្ពុជា ត្រូវ​បាន​លុបចេញ​ពី​បញ្ជី​ដោយISROC ស្របតាម​កថាខណ្ឌ​ទី​១៩ នៃ​សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៦ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger