លោកសម រង្ស៊ី ពាលសាងផ្នូសកន្លងមក។
លោក សម រង្ស៊ីបានថ្លែងបែបនេះទៅកាន់ពលរដ្ឋខ្មែរដែលជួបជុំគ្នាក្នុងវត្តរស្មីខេមរារាម ទីក្រុង Mantova ប្រទេស Italy នាថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រសួងមហាផ្ទៃបានដាក់ពាក្យបណ្ដឹងប្ដឹង ទៅកាន់តុលាការកំពូលសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់គណបក្សចំនួន២ ដែលគ្មានអាសនៈក្នុងរដ្ឋសភា គឺគណបក្ស ហ្វ៊ុន ស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងគណបក្សទើបបង្កើតថ្មីមួយឈ្មោះ គណបក្សយុវជនកម្ពុជា របស់ឈ្មោះ ពេជ្រ ស្រស់។
លោក សម រង្ស៊ី បានលើកឡើងយ៉ាងខ្លីថា៖ «អ្នកណាចង់រំលាយគណបក្សសង្គ្រោះជាតិ អ្នកនោះនឹងរលាយខ្លួនឯង»។
អតីតប្រធានគណបក្សប្រឆាំងរូបនោះបន្តថារដ្ឋាភិបាលប្រកាសថារៀបចំការបោះឆ្នោត តែរំលាយគណបក្សសង្គ្រោះជាតិ នោះលទ្ធផលនៃការឈ្នះឆ្នោតនឹងគ្មានន័យដោយសារ មិនមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។
កាលពីថ្ងៃទី ៦ ខែតុលាក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីសុំ រំលាយគណបក្សសង្គ្រោះជាតិ យោងទៅលើភស្ដុតាងវីឌីអូឃ្លីបចំនួន៣ និងភស្ដុតាងមួយចំនួន ទៀត ដែលក្រសួងចោទថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឃុបឃិតជាមួយ បរទេស និងជំរុញឲ្យមានចលនាបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល ដោយថា បានជ្រកក្រោមពាក្យ ស្លោក នយោបាយ «ការផ្លាស់ប្ដូរជាវិជ្ជមាន» ដើម្បីបំផុសបំផុល ឲ្យប្រជាពលរដ្ឋស្អប់រដ្ឋាភិបាល បច្ចុប្បន្ន។
ជាមួយគ្នានោះដែរអង្គការអន្តរជាតិចំនួនពីរ គឺអង្គការ Global Witness និងអង្គការ Human Rights Watch បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ថ្កោលទោសរដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន ដោយថាការប៉ុនប៉ងរំលាយគណបក្សសង្រ្គោះជាតិ ជាការសម្លាប់ប្រជាធិបតេយ្យ និងផ្លាស់ ប្ដូរកម្ពុជា ទៅកាន់របបផ្ដាច់ការ។
តែរហូតមកដល់ថ្ងៃ អាទិត្យនេះ លោកហ៊ុន សែននិងមន្ត្រីក្រោមឱវាទរបស់លោក មិនទាន់ឆ្លើយ តបនឹងរបាយការណ៏របស់អង្គការទាំងពីរនេះនៅឡើយទេ៕
0 comments:
Post a Comment