សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, November 11, 2017

ក្រសួងមហាផ្ទៃត្រៀមដាក់កម្លាំងប្រដាប់អាវុធប្រយុទ្ធបើមាន បាតុកម្មនៅថ្ងៃសវនាការ រំលាយបក្សប្រឆាំង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ក្រសួងមហាផ្ទៃ​ប្រកាសបន្ថែមកម្លាំងការពារសន្ដិសុខ និងត្រៀមឯកសណ្ឋាន​សម្រាប់លក្ខណៈ ប្រយុទ្ធ ខណៈតុលាការកំពូល នឹងបើកសវនការលើសំណុំរឿងរំលាយគណបក្សប្រឆាំង នៅថ្ងៃ 
ទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧។
ក្នុងសេចក្ដីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ នាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈ បន្ថែមកម្លាំងការពារសន្ដិសុខ និងយាមល្បាត សម្រាប់រយៈ ពេល៣ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ខែវិច្ឆិកា ចំពេលតុលាការ នឹងបើកសវនាការលើសំណុំរឿង រំលាយគណបក្សសង្គ្រោះជាតិ តាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។
សេចក្តីជូនដំណឹងនោះឲ្យដឹងថា ក្រសួងមហាផ្ទៃ បញ្ជាឲ្យ កម្លាំងនគរបាលប្រមូលផ្ដុំ ត្រៀមអនុវត្ត តាមបទបញ្ជា ក្នុងករណីចាំបាច់ ហើយក្រុមប្រចាំការ ត្រូវតម្រូវឲ្យស្លៀកពាក់ឯកសណ្ឋាន ត្រៀម ប្រយុទ្ធ និងត្រូវធ្វើរបាយការណ៍ស្ដីពីសភាពការណ៍នានា ជូនទៅនាយកដ្ឋានកណ្ដាលសណ្ដាប់ ធ្នាប់សាធារណៈ។
តាមការគ្រោងទុក នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ តុលាការកំពូលនឹងបើកសវនការ តាម បណ្តឹងរបស់ក្រសួង​មហាផ្ទៃ ដែល​ប្តឹង​សុំ​ឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ ករណីនេះ គណបក្ស សង្គ្រោះជាតិ ថា ​ខ្លួនមិនដាក់ឯកសារ​តតាំង​​ក្តីនៅ​តុលាការនោះទេ ដោយថា នេះជារឿង នយោបាយ និងចាំដោះស្រាយតាមផ្លូវនយោបាយវិញ។
សហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាចខាងលោកសេរី បានថ្កោលទោសជា បន្ត បន្ទាប់ ជុំវិញការឃុំខ្លួនមេបក្សប្រឆាំង និងការប៉ុនប៉ង រំលាយគណបក្សនេះ ហើយពួកគេព្រមាន ពីហានិភ័យនានា នៃការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ ភាគីរដ្ឋាភិបាល លោកហ៊ុន សែន ជាញឹកញ៉ាប់ ហៅសកម្មភាពទាំងនោះ គឺគ្រាន់ជាការអនុវត្តច្បាប់តែប៉ុណ្ណោះ ហើយថែមទាំងធ្វើការវាយបកទៅការរិះគន់របស់បរទេសទាំងឡាយថាជា ការព្រមានខ្យល់ ។ នេះជាឆ្លើយតបរបស់លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃ ទី ៩ វិច្ឆិកា ដែលជាថ្ងៃ ឱសានវាទរបស់ព្រឹទ្ធសមាជិកអាមេរិកលោក ថេត គ្រូស ដែលទាមទារ ឲ្យដោះ លែងលោកកឹម សុខាមេបក្សប្រឆាំងកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger