អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ចូលបំភ្លឺនៅតុលាការកំពូលនៅថ្ងៃទី១៧ កុម្ភៈ ជុំវិញបណ្ដឹងសាទុក្ខដែលតុលាការថ្នាក់ក្រោមបានកាត់ក្ដីឱ្យលោកចាញ់គណបក្សប្រជាជនកម្ពុជា(CCP) និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។តុលាការកំពូល នឹងប្រកាសសាលក្រមនៅថ្ងៃទី២៣ ខែកុម្ភៈ សប្តាហ៍ក្រោយ។
មន្ត្រីគណបក្សភ្លើងទៀនជាច្រើននាក់បានអមដំណើរលោក សុន ឆ័យ ដើម្បីតតាំងនឹងតុលាការជាន់ខ្ពស់នេះ ទោះបីលោក សុន ឆ័យ ធ្លាប់អះអាងថា មិនមានជំនឿលើប្រព័ន្ធយុត្តិធម៌ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបច្ចុប្បន្ននេះទេ។
លោក សុន ឆ័យ នឹងត្រូវសងជំងឺចិត្តទៅបក្សកាន់អំណាចប្រាក់ជាង ១លានដុល្លារ ប្រសិនតុលាការកំពូលនៅតែសម្រេចក្ដីដូចតុលាការជាន់ទាបដដែលនោះ៕
0 comments:
Post a Comment