សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 3, 2023

នាយកចារកម្ម CIA អាមេរិក ព្រមានកុំឱ្យមើលស្រាលមហិច្ឆតាប្រធានាធិបតីចិន សុី ជិនពីង ចំពោះកោះតៃវ៉ាន់!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 

(វ៉ាសុីនតោន)៖ នាយកទីភ្នាក់ងារចារកម្មអាមេរិក CIA លោក វីលៀម បឺន (William Burns) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មហិច្ឆតារបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ចំពោះកោះតៃវ៉ាន់ គឺមិនគួរត្រូវមើលស្រាលនោះឡើយ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក បឺន បានលើកឡើងថា យោងតាមព័ត៌មានស៊ើបការណ៍សម្ងាត់ សហរដ្ឋអាមេរិកជឿជាក់ថា លោក សុីជិនពីង ត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការលើកទ័ពវាយលុកចូលតៃវ៉ាន់ យ៉ាងយូរនៅត្រឹមឆ្នាំ២០២៧។ បើតាមនាយក CIA រូបនេះ វាមិនមែនមានន័យច្បាស់ថា លោក ស៉ី បានសម្រេចចិត្តបើកការឈ្លានពាននៅឆ្នាំ២០២៧ ឬក៏នៅឆ្នាំ​ណាមួយផ្សេងឡើយ ប៉ុន្តែវាគឺជាការក្រើនរំឭកអំពីភាពប្រាកដប្រជា នៃការផ្តោតយកចិត្តទុកដាក់ ក៏ដូចជាមហិច្ឆតារបស់លោក សុី ជិនពីង។

លោក វីលៀម បឺន បានសង្កត់ធ្ងន់ដូច្នេះថា «ការស្ទាបស្ទង់វាយតម្លៃរបស់យើងនៅ CIA គឺថា ខ្ញុំនឹងមិនមើលស្រាលចំពោះមហិច្ឆតារបស់លោក ស៉ី ជិនពីង ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ឡើយ»។ បើតាមលោក បឺន នាពេលនេះ លោកប្រធានាធិបតីចិនប្រហែលកំពុង​​សិក្សាអំពីបទពិសោធន៍ ដែលកងទ័ពនិងប្រព័ន្ធសព្វាវុធរបស់រុស្សុី បានជួបប្រទះក្នុងសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្សុីនៅអ៊ុយក្រែន បានបង្កឱ្យមានក្តីបារម្ភកាន់តែខ្លាំង ក្នុងចំណោមប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ជុំវិញលទ្ធភាពដែលថា ចិនអាចនឹងធ្វើសកម្មភាពស្រដៀងគ្នាចំពោះកោះតៃវ៉ាន់ ដែលត្រូវទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger