លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងរបូតខោក្នុងរបស់លោក ប្រសិនបើវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នៅតែចចេសមិនព្រមសុំទោសតាមការចង់បានរបស់លោកនិងកូនប្រុសច្បង លោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន សែនបានព្រមាននៅព្រឹកថ្ងៃអាទិត្យនេះថា លោកនឹងបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នៅត្រឹមវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ស្អែក ប្រសិនបើវិទ្យុនេះ មិនព្រមសូមទោស។
ការព្រមាននេះ បន្ទាប់ពីលោកបានស្នើសុំឱ្យវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) សូមទោសជាសាធារណៈ ក្រោយពីផ្សាយព័ត៌មានថា "លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខា ជំនួសឪពុកលើឯកសារផ្តល់ជំនួយទៅឱ្យប្រទេសតួគីដែលរងគ្រោះដោយសារគ្រោះរញ្ជួយដី"។
វិទ្យុសំឡេងប្រជាធិបតេយ្យ VOD គឺជាវិទ្យុឯករាជ្យចុងក្រោយដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលខំត្រដររស់ក្រោយពីយុទ្ធនាការបិទវិទ្យុនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដូចជា វិទ្យុអាស៊ីសេរី (RFA) និងកាសែតឌឹខេមបូឌា ដេលី (The Cambodia Daily) កាលពីឆ្នាំ២០១៧ ជាដើម។
លោក ហ៊ុន សែនក៏បានស្នើឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុ VOD នៅព្រឹកថ្ងៃចន្ទ ទី ១៣ វេលាម៉ោង១០.០០នាទីផងដែរ។
លោក ហ៊ុន សែនបញ្ជាក់ថា "ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម២៤ម៉ោង គឺកំណត់ត្រឹមម៉ោង10.00 នាទីព្រឹកថ្ងៃ១៣ កុម្ភៈ ២០២៣វិញ។ ដើម្បីកុំឲ្យយប់យូរសុបិនច្រើន និងអន្ទន់វែងឆ្នាំងវែង ខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុ VOD ត្រឹមម៉ោង10.00នាទីថ្ងៃទី១៣ កុម្ភៈ២០២៣ ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស"។
លោក ហ៊ុន សែន បន្តថា"ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ»។
លោក ហ៊ុន សែនក៏បានបញ្ជាក់បន្ថែមដែរថា ស្អែកនេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន នឹងត្រូវធ្វើជានាយករដ្ឋមន្ត្រីស្តីទី ហើយត្រូវធ្វើកិច្ចការនេះឲ្យបានព្រោះទាំងរូបលោក, លោក ស ខេង, លោក ទៀ បាញ់ និង លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នឹងទៅទស្សនកិច្ចនៅឡាវជាមួយគ្នា។
សូមបញ្ជាក់ថា រហូតមកដល់ម៉ោងនេះ អ្នកគ្រប់គ្រងវិទ្យុសម្លេងប្រជាធិបតេយ្យ VOD រក្សាភាពស្ងៀមស្ងាត់ហើយមិនខ្វល់នឹងការព្រមានរបស់លោក ហ៊ុន សែននេះទេ។
គួរសង្កេតផងដែរនូវការព្រមានរបស់លោក ហ៊ុន សែនដែលកាលពីម្សិលមិុញលោក បញ្ជាឲ្យលោក គី តិច មេធាវីរបស់លោករៀបចំពាក្យបណ្តឹងប្តឹងវិទ្យុ VOD ទៅតុលាការ ប្រសិនបើ វិទ្យុឯករាជ្យមួយនេះមិនព្រមសុំទោសលោកតាមការចង់បានរបស់លោក និងកូនប្រុសច្បង។ ដូច្នេះលោក ហ៊ុន សែននឹងរបូតខោនៅថ្ងៃស្អែកជាមិនខាន ពីព្រោះវិទ្យា VOD មិនសុំទេ ហើយលោក ហ៊ុន សែនក៏មិនហ៊ានប្តឹង VOD ទៅតុលាការ ដែរ៕
0 comments:
Post a Comment