ខាងក្រោមនេះជាតារាង
លទ្ធផលបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃ សុក្រនេះបានប្រកាសលទ្ធផលការប្រឡងថ្នាក់ទី១២
ថាបេក្ខជនជាប់ជាស្ថាពរនៃការប្រឡងប្រចាំឆ្នាំ២០១៤នេះមានចំនួន២៣១២៦នាក់
ត្រូវជា២៥.៧២ភាគរយតែប៉ុណ្ណោះ បើប្រៀបធៀបនឹងឆ្នាំ២០១៣ដែលមានទៅដល់
៨៦.៧៧ភាគរយឯណោះ។
ទាក់ទងនឹងលទ្ធផលផ្លូវការនេះ ក្រសួងអប់រំ បានចេញសេចក្តីប្រកាសព័ត៌មានមួយឲ្យដឹង
ថា
សិស្សប្រឡងថ្នាក់ទី១២ មានចំនួន៨៩៩៣៧នាក់ហើយដំណើរការវិញ្ញាសាសរសេរ
កំណែ
និងស្រង់បូកពិន្ទុដោយកុំព្យូទ័រ ធ្វើឡើងប្រកបដោយជោគជ័យ
ពុំមានឧបទ្ទវហេតុ
អ្វីគួរឲ្យកត់សម្គាល់ឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ ជួន ណារ៉ុន ប្រកាស
ថាក្រសួងនឹងរៀបចំឲ្យមានការបង្រៀនដល់សិស្សក្រីក្រ
ដែលប្រឡងធ្លាក់បាក់ឌុប ដើម្បី
ត្រៀមខ្លួនសាជាថ្មីក្នុងការប្រឡងលើកទី២
ដែលគ្រោងនឹងត្រូវធ្វើឡើងនៅក្នុងខែតុលាខាង
មុខ។លោកបន្តថា
ចំពោះសិស្សប្រឡងថ្នាក់ទី១២ធ្លាក់ ក្រសួងមានគម្រោងធ្វើជាមេរៀន
ដើម្បីជួយដល់សិស្សក្នុងការរៀនសូត្រ ដើម្បីប្រឡងលើកទីពីរជាប់។
លោក ហង់ ជួន ណារ៉ុន បន្តថាការប្រឡងបាក់ឌុបលើកទីពីរ
នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣និង
ទី១៤ខែតុលា ឆ្នាំ២០១៤។
ការប្រកាសលទ្ធផលនៃការប្រឡងថ្នាក់ទី១២
នឹងត្រូវធ្វើឡើងនៅចន្លោះម៉ោង២និង៣រសៀល
ថ្ងៃសុក្រ ទី២៩ខែសីហា
ឆ្នាំ២០១៤ សម្រាប់មណ្ឌលនៅភ្នំពេញ និងខេត្តកណ្តាល។ចំណែក
នៅតាមបណ្តាខេត្ត
នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៤។
ការប្រឡងលើកទី២នេះ ក្រសួងនឹងផ្តល់សិទ្ធិប្រឡងចំពោះសិស្ស
ដែលមិនទទួលបានមធ្យម
ភាគជាប់តាមការកំណត់របស់ក្រសួងប៉ុណ្ណោះ
ចំណែកសិស្សដែលអវត្តមាន អ្នកដែលគេ
ប្រឡងជំនួស
និងអ្នកបានប្រព្រឹត្តមិនសមរម្យលើអ្នកឃ្លាំមើល
មិនត្រូវបានអនុញ្ញាតឲ្យចូល
រួមប្រឡងជាលើកទី២ឡើយ។
ការអនុញ្ញាតឲ្យមានការប្រលងលើកទី២សម្រាប់សិស្សប្រឡងធ្លាក់នេះត្រូវបានក្រុមអង្គការ
សង្គមស៊ីវិលខ្លះរិះគន់ថាជាការតម្រូវចិត្តដល់សកលវិទ្យាល័យឯកជននានានៅកម្ពុជាដែល
ត្រូវការសិស្សនិស្សិតឲ្យចូលរៀននៅក្នុងសកលវិទ្យាល័យរបស់ពួកគេឲ្យបានច្រើនដើម្បី
ប្រមូលលុយថ្ងៃបង់សាលាឲ្យបានច្រើនផងដែរ៕
0 comments:
Post a Comment