សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, March 6, 2015

លោក ព្រហ្ម ចាន់​សុខាកំពុងគៀបយកលុយអ្នកធ្វើលិខិត ឆ្លងដែនលើសតម្លៃកំណត់របស់ នាយករដ្ឋមន្រ្តីហ៊ុន សែន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ប្រជាពលរដ្ឋនិងពលករខ្មែរប្រជ្រៀតគ្នាធ្វើលិខិតឆ្លងដែននៅនាយកដ្ឋានលិខិតឆ្លងដែន
ដែលលោកព្រហ្ម ចាន់សុខាតម្រូវឲ្យបង់លុយលើសតម្លៃកំណត់របស់នាយករដ្ឋមន្រ្តីហ៊ុន សែន

ដោយ ជុំ បូរ៉ា 

លោកឧត្តមសេនីយ៏ទោ ព្រហ្ម ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលស្ថិតិនិង​លិខិត ឆ្លងដែន
ទើបឡើងថ្មីបានកំពុងឃុបឃិតគ្នាជាមួយក្រុមមន្រ្តីរបស់ខ្លួនចាប់បង្ខំប្រជាពលរដ្ឋខ្មែរ និងពលករ 
ដែលត្រូវទៅធ្វើការនៅក្រៅប្រទេសឲ្យបង់លុយលើសតម្លៃកំណត់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែលកំណត់តម្លៃលិខិតឆ្លងដែនមួយក្បាលតែ៤ដុល្លារសម្រាប់ពលករនិងនិស្សិតទៅបំពេញ
ការងារនិងសិក្សានៅក្រៅប្រទេស។
ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានពលករឬនិស្សិតណាម្នាក់ទទួលបានលិខិតឆ្លងដែនក្នុង
តម្លៃ៤ដុល្លារតាមការកំណត់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននៅឡើយទេ។
ការប្រព្រឹត្តអំពើពុករលួយនិងបំប៉ោងតម្លៃលិខិតឆ្លងដែនលើសតម្លៃកំណត់របស់លោកនាយក
រដ្ឋមន្រ្តីហ៊ុន សែននេះគឺលោកឧត្តមសេនីយ៍ទោព្រហ្ម ចាន់សុខាបានរៀបចំរចនាសម្ព័ន្ធមួយដោយ
តែងតាំងកូនប្រុសរបស់លោកម្នាក់ធ្វើជាលេខាផ្ទាល់ខ្លួនទទួលបន្ទុកជាអ្នកទទួលលិខិតឆ្លងដែនពី
ក្រុមអ្នកគួកជេរយកមកឲ្យលោកព្រហ្ម ចាន់សុខាចុះហត្ថលេខានិងទទួលលុយពីក្រុមអ្នកគួកជេរ
ទាំងនោះក្នុងតម្លៃខ្ពស់​ហើយ លោកវរះសេនីយ៏ទោសុខ សោភ័ណ្ឌ ជាជំនួយការផ្ទាល់របស់លោក
ដើម្បីអនុវត្តផែនការកើបលុយដាក់ហោប៉ៅផ្ទាល់ខ្លួនផ្ទុយពីអនុក្រឹតរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែលតម្រូវឲ្យមានការយោគយល់ដល់ពលករ សិស្សនិងនិស្សិតដែលត្រូវទៅធ្វើការនិងសិក្សា
នៅបរទេស។ ផ្ទុយទៅវិញលោក ព្រហ្ម ចាន់ សុខា ក្បាលរឹងជាងដែកមិនព្រមអនុវត្តតាម
អនុសាសន៏របស់លោកនាយករដ្ឋមន្រ្តីឡើយហើយរហូតមកដល់ពេលនេះមិនទាន់មានពលករ
ឬសិស្សនិងនិស្សិតណាម្នាក់ទទួលបានលិខិតឆ្លងដែនក្នុងតម្លៃ៤ដុល្លារតាមការកំណត់របស់ប្រ
មុខរដ្ឋាភិបាលឡើយ។
យោងតាមបទសម្ភាសន៏មួយជាមួយប្រជាពលរដ្ឋក៏ដូចជាពលករខ្មែរនៅឯនាយកដ្ឋាននគរបាល
ស្ថិតិនិង​លិខិត ឆ្លងដែនស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃ ពុធ
ទី​៤  មិនាឆ្នាំ ២០១៥នេះ ឲ្យដឹងថាក្រុមមន្រ្តីធ្វើលិខិតឆ្លងដែនដែលមានអ្នកគួកជេរជាអ្នករត់ការ
ទំនាក់ទំនងជាមួយប្រជាពលរដ្ឋនិងពលករត្រូវធ្វើលិខិតឆ្លងដែនទាំងនោះដើម្បីទារតម្លៃខ្ពស់ខុស 
ពីអនុសាសន៏របស់លោក នាយករដ្ឋមន្រ្តីហ៊ុន សែន។


ក្រុមប្រជាពលរដ្ឋនិងពលករវ័យក្មេងបានប្រាប់សារព័ត៌មានជាតិខ្មែរនៅព្រឹកថ្ងៃ ពុធទី ៤ មិនាថា 
អ្នកគួកជេរលិខិតឆ្លងដែននិងមន្រ្តីនគរបាលនៅតែទាមទារឲ្យពួកគេបង់លុយចំពោះការធ្វើលិខិត
ឆ្លងដែនយ៉ាងតិចបំផុតក៏ចំនួន១៣៤ ដុល្លារដែរសម្រាប់លិខិតឆ្លងដែនមួយក្បាល។ តម្លៃនេះនឹង
កើនឡើងទៀត បើម្ចាស់លិខិតឆ្លងដែនត្រូវការប្រញាប់នោះ។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក ព្រហ្ម ចាន់សុខានៅព្រឹកថ្ងៃ ពុធនេះដើម្បីបំភ្លឺពីការ
តម្លើងថ្លៃលិខិតឆ្លងដែនតាមតែអំពើចិត្តរបស់ខ្លួននេះបានទេ។
អ្នកយកព័ត៌មានកាសែតជាតិខ្មែរនៅព្រឹកថ្ងៃ ពុធទី​៤ ខែ មិនា ឆ្នាំ​ ២០១៥បានចុះទៅយកព័ត៌ំមាន
ដល់ការិយាល័យស្ថិតិនិងលិខិតឆ្លងដែននៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ហើយសង្កេតឃើញថាការិយាល័យធ្វើការរបស់រដ្ឋមួយនេះមានសភាពអូរអរ ជ្រួលច្របល់លើស
ពីផ្សារលក់ត្រីទៅទៀត។
នៅខាងមុខការិយាល័យមានដាក់កន្លែងសម្រាប់ផ្ញើរ ឡាន ម៉ូតូ ដែលមានតម្លៃខ្ពស់ជាងកន្លែង
ផ្ញើរ កង់ ម៉ូតូ និង ឡាន នៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ​ដោយសារពួកគេគិតថាកន្លែង
នេះ ជាកន្លែងខ្លាញ់ សម្រាប់កើបលុយពីអតិថិជនគ្រប់ប្រភេទ។ រីឯអ្នកផ្ញើរ ម៉ូតូ ឡានក៏សុទ្ធ
តែសាច់ញាតិរបស់ក្រុមមន្រ្តីបំរើការនៅក្នុងការិយាល័យស្ថិតិ និងលិខិតឆ្លងដែនផងដែរ។
ក្រៅពីអ្នកផ្ញើរ​ម៉ូតូ ឡាន ក៏មានមនុស្សប្រុស-ស្រីមួយក្រុមទៀតមានស្ពាយកាបូបជាប់ខ្លួន។ 
ពួកនេះគឺជាក្រុមអ្នករត់ការធ្វើលិខិតឆ្លងដែន ដែលភាសាសាមញ្ញនិយាយថា “អ្នកគួកជេរ”លិខិត
ឆ្លងដែននៅពេលប្រជាពលរដ្ឋ ពលករឬនិស្សិតទៅធ្វើលិខិតឆ្លងដែនសម្រាប់ប្រើប្រាស់ធ្វើដំណើរ
ទៅក្រៅប្រទេស។ ហើយអ្នកគួកជេរលិខិតឆ្លងដែនទាំងនេះមានអ្នកខ្លះជាសាច់ញាតិរបស់
មន្រ្តីបំរើការនៅការិយាល័យស្ថិតិនិងលិខិតឆ្លងដែននិងមួយចំនួនទៀតគឺអ្នកសូកលុយមន្រ្តី
ធំបំរើការនៅទីនេះដើម្បីបានសិទ្ធិមកធ្វើជាអ្នកគួកជេរឬអ្នករត់ការធ្វើលិខិតឆ្លងដែន។ ដូច្នេះបើ
នៅតែមានអ្នកគួកជេរធ្វើលិខិតឆ្លងដែនយ៉ាងប្រសេកប្រសាចបែបនេះ តើតម្លៃលិខិតឆ្លងដែន
អាចធ្លាក់មកនៅត្រឹមតែ ៤ ដុល្លារដូចការសម្រេចផ្តល់ជូនរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ដល់ ពលករ សិស្ស និងនិស្សិតដែរឬទេ?
អ្នកយកព័ត៌មានជាតិខ្មែរបានចូលទៅក្នុងការិយាល័យធ្វើលិខិតឆ្លងដែននៅព្រឹកថ្ងៃ ពុធទី​៤ មិនា
ឆ្នាំ ២០១៤នេះហើយសង្កេតឃើញថា ក្រុមមន្រ្តីនរគបាលបច្ចេកទេសផ្នែកបំពេញសំណុំបែបបទ
និងផ្នែកថតរូបមានសំដីអាក្រក់ដាក់ប្រជាពលរដ្ឋណាដែលមកធ្វើលិខិតឆ្លងដែនដោយផ្ទាល់ខ្លួនឯង
ហើយមិនបានពឹងពាក់អ្នករត់ការ។ 
ការខឹងសម្បានិងមានសំដីអាក្រក់ដាក់ប្រជាពលរដ្ឋបែបនេះ ត្រូវសាម៉ីខ្លួនដែលត្រូវមន្រ្តីប៉ូលិសជេរ
ទាំងព្រឹកនោះអះអាងថា គឺមកពី “ខ្ញុំមិនពឹងអ្នកគួកជេរឲ្យរត់ការធ្វើលិខិតឆ្លងដែនឲ្យ។ ដូច្នេះមន្រ្តីប៉ូលិសទាំងនេះមិនសប្បាយចិត្តទេចំពោះការសម្រេចផ្តល់ជូនរបស់លោកនាយករដ្ឋដល់
ពលករក្នុងតម្លៃ តែ ៤​ដុល្លារនោះ”។
ស្រ្តីម្នាក់ដែលមកធ្វើលិខិតឆ្លងដែនឲ្យកូនស្រីទៅធ្វើការនៅកូរ៉េហើយត្រូវមន្រ្តីប៉ូលិសស្តីឲ្យទាំងព្រឹក
សុំមិនបញ្ចេញឈ្មោះដោយខ្លាចមិនបានលិខិតឆ្លងដែន បានអះអាងថា “នៅពេលនេះនៅតែមាន
ក្រុមអ្នកគួកជេរតាមទារលុយជាមុនចំនួន​១៣៤ ដុល្លារសម្រាប់ធ្វើលិខិតឆ្លងដែនរយ:ពេលមួយ
ខែដោយបង់លុយពាក់កណ្តាលមុន”។
លោកស្រីបន្តថា​បើយើងចាំធ្វើលិខិតឆ្លងដែនដោយបង់លុយតែ៤ដុល្លារ​សម្រាប់តម្លៃថតរូប
នោះ គឺលោក ស្រីជួបការលំបាកខ្លាំងណាស់ហើយថែមទាំងមន្រ្តីប៉ូលិសមុខមិនរីកទាំងនោះ
ជេរស្តីទាំងព្រឹកទៀតផង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៤
ខែ មិថុនា ឆ្នាំ ២០១៤ បានឲ្យដឹងថា ក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលករទៅ​ក្រៅប្រទេសចំនួនជាង
៤០ ក្រុមហ៊ុន ដែលត្រូវបានក្រសួងការងារកំណត់ឲ្យសម្របសម្រួលធ្វើ​បែបបទដល់ក្រុមពលករ
ខ្មែរស្របច្បាប់ ទៅធ្វើការនៅប្រទេសថៃ ដោយពលករម្នាក់ត្រូវបង់ប្រាក់​ចំណាយលើសេវាសរុប
៤៩ដុល្លារប៉ុណ្ណោះដែលពីមុនការរត់បំពេញសំណុំបែបបទនេះត្រូវចំណាយលុយអស់រាប់រយ
ដុល្លារ ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ប័ណ្ណពលករកម្ពុជាទៅ​ធ្វើការនៅបរទេស ១០ ដុល្លារ ថ្លៃលិខិត
ឆ្លងដែន ៤ ដុល្លារ ទិដ្ឋាការការងារនៅស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ២០ ​ដុល្លារ ប្រាក់សោហ៊ុយ
ធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត ១០ ដុល្លារ និងប្រាក់អាហារតាផ្លូវធ្វើដំណើរចំនួន៥ដុល្លារ
ហើយក្រសួងការងារនឹងចាត់ការម៉ឺងម៉ាត់តាមច្បាប់ចំពោះពួកមេខ្យល់ និងពួកឧក្រិដ្ឋជនជួញ
ដូរពលករខុសច្បាប់​ ។
ប៉ុន្តែការយកតម្លៃធ្វើលិខិតឆ្លងដែននៅពេលនេះខុសស្រឡះពីការកំណត់តម្លៃរបស់លោក 
នាយករដ្ឋមន្រ្តី ហ៊ុន សែននិងក្រសួងការងារដោយសារតែលោកលោក ព្រហ្មចាន់ សុខាឃុប
ឃិតគ្នាគៀបសង្កត់ប្រជាពលរដ្ឋក៏ដូចជាពលករឲ្យបង់លុយឲ្យខ្លួនក្នុងតម្លៃខ្ពស់ពី១៣៤ដុល្លារ
ទៅ៣៥០ដុល្លារអាស្រ័យរយ:ពេលនៃការរងចាំ។ បើរយ:ពេលមួយខែតម្លៃ ១៣៤ដុល្លារ តែបើរយ:ពេលមូយសប្តាហ៏គឺត្រូវបង់ថ្លៃ ៣៥០ដុល្លារ។ 
ចំណែកឯការធ្វើលិខិតឆ្លងដែននៅពេលព្រឹកហើយយកនៅពេលល្ងាចវិញមានតម្លៃ រហូតដល់
ចំនួន១០៥០ដុល្លារឯណោះ។ ចំនួន ៥០ ដុល្លារសម្រាប់អ្នករត់ការ។
នៅអណត្តិ ទី៥ នេះពលករ-ពលការីខ្មែរទៅបំរើការនៅបរទេសមិនពេញចិត្តនឹងការដឹកនាំរបស់
រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនដោយសារតែមានការគាបសង្កត់ពីក្រុមមន្រ្តីធ្វើលិខិត
ឆ្លងដែនក្រោមការគ្រប់គ្រងរបស់លោកព្រំ ចាន់ សុខាក៏បាននាំគ្នាប្រាប់ទៅឪពុកម្តាយរបស់ពួកគេ
នៅតាមបណ្តាខេត្តទូទាំងប្រទេសតាមរយ:បណ្តាញសង្គមហ្វេសប៊ុកមិនឲ្យបោះឆ្នោតជួនគណបក្ស
ប្រជាជនកម្ពុជាដាច់ខាតបើនៅតែបោះឆ្នោតឲ្យគណបក្សប្រជាជនទៀតពួកគេឈប់ផ្ញើរលុយឲ្យ
ចាយ។ 
ជាលទ្ធផលគឺគណបក្សប្រជាជនកម្ពជាដែលបានកាន់អំណាចអស់រយ:ពេលជាង៣០ឆ្នាំមកហើយ
នោះ ក៏បានបាត់បង់អសន:នៅក្នុងសភាចំនួន២២នៅក្នុងអណត្តិនេះ។ ដូច្នេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនត្រូវតែពិនិត្យមើលលើបុគ្គល​ ព្រហ្ម ចាន់សុខាចំពោះទង្វើគៀបសង្កត់ប្រជាពលរដ្ឋនិង
ពលករខ្មែរឲ្យបង់ប្រាក់លើសចំនួនកំណត់របស់រាជរដ្ឋាភិបាល៕

ខាងក្រោមនេះជារូបភាពនៃទិដ្ឋភាពប្រជាពលរដ្ឋនិងពលករខ្មែរត្បុលក្បាលគ្នាធ្វើលិខិតឆ្លងដែន
នៅការិយាល័យនគរបាលស្ថិតិ និងលិខិតឆ្លងដែននៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានី







0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger