លោក ឈា តាំង ស៊ន ពេលមិនទាន់ត្រូវបានចាប់ខ្លួន។
ស្នងការដ្ឋាននគរបាលខេត្តតតាកែវនៅថ្ងៃ អាទិត្យនេះបន្តឃុំខ្លួនលោក ឈា តាំងស៊នអនុប្រធាន
គណៈកម្មការប្រតិបត្តិស្រុកព្រៃកប្បាសនៅក្នុងស្នងការដ្ឋានខេត្តនេះរងចាំបញ្ជូនទៅសាលា
ដំបូងខេត្តនាថ្ងៃ ចន្ទស្អែកនេះដើម្បីចាត់ការតាមផ្លូវច្បាប់។ នេះបើតាមការអះអាងរបស់ស្នងការ
រងនគរបាលខេត្តតាកែវទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ័។
លោក ឈា តាំងស៊នត្រូវបានស្នងការខេត្តនេះចវាប់ឃុំខ្លួន ក្រោមបទចោទថា ចែកចាយឯកសារខុសច្បាប់ ទាក់ទងនឹងប្រវត្តិសាស្ត្រប្រទេសយួនឈ្លានពានខ្មែរ។
នេះជាការចាប់ខ្លួនថ្មីមួយទៀត ដែលធ្វើឡើងដោយអាជ្ញាធរនៃរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងមន្ត្រី ឬសកម្មជនគណបក្សសង្គ្រោះជាតិបន្ទាប់ពីបានចាប់ខ្លួនសកម្មជន
និងមន្រ្តីគណបក្សនេះដាក់ពន្ធនាគារចំនួន១៥នាក់ហើយនោះ។
ប្រធានគណៈកម្មការប្រតិបត្តិខេត្តតាកែវ របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គិតមកដល់ពេលនេះ លោក ឈា តាំងស៊ន ដែលជាអនុប្រធានគណៈកម្មការប្រតិបត្តិស្រុកព្រៃកប្បាស ត្រូវបានឃុំខ្លួនក្នុងស្នងការដ្ឋាននគរបាលខេត្តនៅឡើយ ក្រោយពីហៅសាកសួរកាលពីថ្ងៃសៅរ៍ម្សិលមិញ។
លោក ម៉ៅ សុផល ប្រធានគណៈកម្មការប្រតិបត្តិខេត្តតាកែវ របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី៦ កញ្ញា ថា ការចាប់ខ្លួនលោក ឈា តាំងស៊ន គឺធ្វើឡើងក្រោមហេតុផលនយោបាយ។ លោកបន្ថែមថា គណបក្សសង្គ្រោះជាតិ ទាមទារឲ្យសមត្ថកិច្ចត្រូវដោះលែងមន្ត្រីរបស់ខ្លួនឲ្យមានសេរីភាព វិញ។
លោកបន្តថាការចាប់ខ្លួនលោក ឈា តាំងស៊ន គឺធ្វើឡើងនៅព្រឹកថ្ងៃ សៅរ៍ រួចនាំយកមកសាកសួរ
នៅអធិការស្រុកព្រៃកប្បាស។ បន្ទាប់មកក៏បញ្ជូនខ្លួនលោកមកស្នងការខេត្តតាកែវ។ ឥឡូវនេះ
បន្តឃុំខ្លួននៅឡើយ។
សមត្ថកិច្ចចាប់ខ្លួនលោក ឈា តាំងស៊នដោយបញ្ជាក់មូលហេតុថាមន្រ្តីបក្សប្រឆាំងរូបនេះ យកឯកសារចេញពីបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលនិយាយអំពីយុទ្ធសាស្ត្រ ២០ចំណុចរបស់យួន ហើយចែកចាយឲ្យសកម្មជនរបស់ខ្លួនមើលកាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅ។
អធិការស្រុកព្រៃកប្បាស លោក ជុំ ឈឿន ថ្លែងថា ការចាប់ខ្លួននេះ ដោយសារ លោក ឈា តាំងស៊ន បានផ្សព្វផ្សាយឯកសារដែលខ្លួនរកឃើញពីបណ្ដាញសង្គម ហើយចែកចាយបន្តដល់សកម្មជនរបស់ខ្លួន។ លោកចាត់ទុកថា សកម្មភាពនេះអាចនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម។
គិតមកដល់ពេលនេះ មានមន្ត្រីជាន់ខ្ពស់ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ចំនួន ១៦នាក់ ហើយរួមទាំងលោក ឈា តាំងស៊នផងដែលត្រូវចាប់ឃុំខ្លួន។ យុទ្ធនាការចាប់ខ្លួននេះ ស្របពេលស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងឡើងកម្ដៅ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសប្បាយចិត្តចំពោះគណបក្សសង្គ្រោះជាតិ ដែលបន្តកកូរកកាយរឿងផែនទី និងព្រំដែនរវាងកម្ពុជា និងយួន។
អង្គការមិនមែនរដ្ឋាភិបាល ចាត់ទុកថា ការបន្តចេញបញ្ជាឲ្យចាប់ខ្លួនអ្នកដែលហ៊ានរិះគន់ពីបញ្ហាផែនទី ជាពិសេសទាក់ទងនឹងប្រទេសយួន នេះ នឹងរុញច្រានឲ្យស្ថានការណ៍នយោបាយកាន់តែ
បន្តមានភាពតានតឹងឡើងៗរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។
លោក ណៃ វ៉ង់ដា មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) យល់ឃើញថា ចំណាត់ការរបស់រដ្ឋាភិបាលដែលបន្តចាប់ខ្លួនសកម្មជន និងមន្ត្រីបក្សប្រឆាំងនេះ គឺជាការរំលោភធ្ងន់ធ្ងរទៅលើសិទ្ធិទទួលបានព័ត៌មាន ដែលធានាដោយច្បាប់។ ក្រៅពីនេះ កម្ពុជា នៅតែពុំទាន់មានភាពចាស់ទុំផ្នែកនយោបាយដដែល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមអ្នកដែលហ៊ានរិះគន់ថា ផែនទីដែលរដ្ឋាភិបាលប្រើ
ប្រាស់ក្នុងការកំណត់ព្រំដែនជាមួយវៀតណាម សព្វថ្ងៃ ជាផែនទីដែលក្លែងក្លាយ នឹងត្រូវចាប់ខ្លួនជាបន្ទាន់។ ដូច្នេះបងប្អូនយើងក្នុងសង្គមហ្វេសប៊ុកគួរគិតឲ្យបានមត់ចត់មុនពេលវចែករំលែក (Share)ព័ត៌មានឬឯកសារអ្វីមួយពាក់ព័ន្ធរឿងព្រំដែននិងផែនទី ព្រោះពេលនេះលោកនាយករដ្ឋ
មន្រ្តីហ៊ុន សែនក្រពុលមុខខ្លាំងណាស់៕
CPP មិនចំំណេញអ្វីទេ ពីការចាប់ខ្លួនគាត់នោះ
ReplyDelete