សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, June 9, 2016

មន្ត្រីជាន់ខ្ពស់អាមេរិកទៅមើលព្រៃឡង់មុនពេលទម្លាក់ ជំនួយថវិកាដើម្បីការពារព្រៃ ស្រោងរបស់ខ្មែរ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោក​ ស្រី ខាតធឺរីន ណូវីលី (Catherine A. Novelli)និងលោកឯកអគ្គរាជទូតអាមេរិក
ប្រចាំកម្ពុជាក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃព្រហស្បត្តិ៍

ដោយ​ កញ្ញា ប្រាក់ ដាលីន

ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកការអភិវឌ្ឍសេដ្ឋកិច្ច ថាមពល និងបរិស្ថាន លោកស្រី ខាតធឺរីន ណូវីលី (Catherine A. Novelli) បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចំនួនពីរថ្ងៃ គឺថ្ងៃទី ដល់ថ្ងៃទី១០ ខែមិថុនា។
នៅ​ថ្ងៃព្រហស្បត្តិ៍​នេះ អ្នកស្រី ខាតធឺរីន ណូវីលី បាន​ទៅ​មើល​ព្រៃ​ឡង់ និង​បានជួប​ពិភាក្សាការងារ
ជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជារដ្ឋមន្រ្តីស្តីទី លោក គឹម ស៊ីថននិងមន្រ្តីក្រុមប្រឹក្សា
អភិវឌ្ឍន៍កម្ពុជា(CDC)
អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពលនិងបរិស្ថាននៃក្រសួងការបរទេស
អាមេរិកលោកស្រីCatherine Novelli ក៏បានលើកឡើងពីក្តីបារម្ភថាបញ្ហានយោបាយបច្ចុប្បន្ននេះ
អាចប៉ះពាល់ដល់ឱកាសវិនិយោគនៅកម្ពុជាផងដែរ។
ក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកស្រី Catherine បានថ្លែងថា
លោកស្រីចង់ឃើញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានទៅកម្រិតមួយទៀត ខណៈ
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទៅដល់ជាង៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោកស្រីបន្តថាលោកស្រីបានលើកឡើងពីគម្រោងសម្រាប់កម្ពុជាទៅរកទីផ្សារធំជាងនេះទាំងផ្នែក
កាត់ដេរនិងផ្នែកកសិកម្ម។
លោកស្រី Catherine បានបញ្ជាក់ថាសហរដ្ឋអាមេរិកចង់ពង្រឹងពាណិជ្ជកម្មនិងរកមធ្យោបាយធ្វើការ
ជាមួយកម្ពុជាដើម្បីជួយកម្ពុជាឈានទៅកម្រិតមួយទៀត។ លោកស្រីក៏បានស្វាគមន៍ចំពោះកម្ពុជាសម្រាប់កិច្ចព្រមព្រៀងដៃគូរអន្តរតំបន់ប៉ាស៊ីហ្វិច(TPP) ដែល
ជាកិច្ចព្រមព្រៀងស្តង់ដារខ្ពស់មួយ។
ទោះជាយ៉ាងណាលោកស្រី Catherineក៏បានលើកឡើងពីក្តីបារម្ភលើបញ្ហានយោបាយនៅកម្ពុជា
ដែលនាំឲ្យប៉ះពាល់ឱកាសវិនិយោគ៕


1 comments:

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger