សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, March 19, 2017

មេឈ្មួញឈើដ៏ល្បី ឈ្មោះច្រឹមដែលមានប្តីជាមន្ត្រីប៉េអឹមខេត្តរតនគីរី ចាប់ផ្តើមជំនួញឈើឡើងវិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
នាង ច្រឹប និងស្វាម៉ី ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាឈ្មួញឈើដ៏ល្បីនិង
ខ្លាំងខាងដឹកជញ្ជូនឈើតាមរថយន្តទាំងខ្សែៗទៅស្រុកយួនរៀងរាល់យប់។

ដោយ លោក ជា វិបុល

(ខេត្ត​រត​ន​គិរី​ )៖​ នាយឧត្តមសេនីស៏ សៅ សុខាដែលទទួលផែនការពីប្រមុខរដ្ឋាភិបាលកម្ពុជា
ឲ្យចុះទៅបង្រ្កាបបទល្លើសព្រៃឈើលោកថង សាវុន អភិបាលខេត្តរតនគិរីចាប់ផ្តើមបើកដៃឲ្យ
ស្តី្រមេឈ្មួញឈើល្បីឈ្មោះម្នាក់ឈ្មោះចែ ច្រឹបដឹកជញ្ជូនឈើ យកទៅលក់នៅស្រុកយួនទៀត
ហើយបើទោះបីជាលោកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យ
សមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់ធ្វើការបង្ក្រាបបទល្មើសព្រៃឈើ ដែលក្រុមឈ្មួញរកស៊ី
ខុសច្បាប់ទាំងអស់នោះក៏ដោយ។
ទោះបីជាប្រមុខរដ្ឋាភិបាលកម្ពុជាបានដាក់បទបញ្ជាជាបន្តបន្ទាប់ យ៉ាងណាក៍ដោយក៍បទល្មើស
ជំនួញឈើប្រណីតនៅតែបន្តកើតមានឡើងដដែល ដោយសារតែសមត្ថកិច្ចពាក់ពន្ធ័តាមគោល
ដៅពិសេសប្រធានច្រកទ្វារព្រំដែនទូទាំងប្រទេសជាប់ព្រំដែនប្រទេសយួនបានធ្វើការសម្រប
សម្រួលជាមួយក្រុមឈ្មួញឈើបើកភ្លើងខៀវអោយក្រុមឈ្មួញធ្វើការដឹកជញ្ជូនឈើប្រណីតតាម
ច្រកដែលខ្លួនគ្រប់គ្រងដោះដូរនិងលាភសក្ការះធ្វើឲ្យមានបទល្មើសកើតឡើងយ៉ាងពេញបន្ទុក
ហើយសមត្ថកិច្ចភ្លេចពីតួនាទីរបស់ខ្លួននិងហ៑ានប្រឆាំងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល
ដោយគ្មានខ្លាចញញើតបទបញ្ហារបស់នាយករដ្ឋមន្ត្រីនិងច្បាប់បន្តិចណាឡើយ។
តាម​ប្រភព​ពី​ប្រជា​ពល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ​រថយន្តដឹកឈើប្រណិតនៅតែបន្តចេញ តាម​ច្រក​ទ្វារ 
​អន្តរ​ជាតិ​ អូរ​យ៉ាដាវ​ចេញ​ទៅព្រំដែនប្រទេសយួនជារៀងរាល់ថ្ងៃ ​ដោយ​ជោគ​ជ័យ​ ដោយ​គ្មាន​ការ​បង្ក្រាប​ ពី​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​នោះទេ​ ពិ​សេស​គឺ​ប្រធាន​ច្រក​ អូរ​យ៉ា​ដាវ​ដែលមានលោក​អ៊ី​ចំរើនជាមេប៉ុស្តិ៍តែម្តង​ ដែល​ចាំតែ​រាប់ក្បាល​ឡាន​យក​លុយ ​ទោះបី​ជាប្រមុខ​រាជ​រដ្ឋា​ភិ​បាល​ បាន​ចេញ​ប​ទ​បញ្ជា​ ឲ្យប​ង្រ្កាប​ការ​នាំ​ឈើ​ចេញ​ខុស​ច្បាប់​ ដែល​ជា​បទ​ល្មើស​ឧក្រិដ​កម្ម​ឆ្លង​ដែន​ក៏ដោ​យ​ ។​​ប្រភពព័ត៌​មាន​​បាន​ ឲ្យដឹងថារថ​យន្ត​ដឹក​ឈើ​ទាំង​នោះ ​ត្រូវ​បាន​គេស្គា​ល់​ថាជា​របស់​ថៅកែស្រី​ជើងខ្លាំងប្រចាំខេត្តរតនគីរីឈ្មោះ​ ចែ​ ច្រឹប​ ​ ដែល​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ជញ្ជូន​ឈើ
ខុ​សច្បាប់​ ទៅស្រុ​កយួ​ន​តាម​ច្រក​អូរ​យ៉ាដា​វ​ ជាយូរ់​ឆ្នាំ​មក​ហើយ​ ហើយ​មិន​ដែល​មាន​សមត្ថ​កិច្ច​ 
ឬ​មន្ត្រី​ជំនាញ​ណាហ៊ា​ន​ប៉ះពា​ល់នោះ​ឡើយ​ ព្រោះចែច្រឹបបានបង់លុយប្រចាំខែអោយសមត្ថកិច្ច
ពាក់ពន្ធ័រួចអស់ហើយ។​​

សេច​ក្តី​រាយកា​រណ៍​ ខាង​លើឲ្យ​ដឹង​ថា​ ការ​ដឹក​ជញ្ជូន​ឈើ ​ប្រណីត​ឆ្ពោះទៅ​ស្រុក​យួន​របស់​មេឈ្មួញ
​ល្បីឈ្មោះ​ចែ​ ច្រឹប​ បាន​ចាប់ផ្តើមលួចដឹកទៅស្រុកយួនបានដោយ​រលូន​ទៀតហើយពីព្រោះតែ
លោក ថង សាវុន និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ ត្រូវ​បាន​សម្រប​សម្រួល​ជា​ប្រព័ន្ធ​ ចាំតែ​ទទួល​លាភ​សក្ការៈ​ពី ​ចែ ច្រឹប​តែ​ប៉ុណ្ណោះ។​ប្រភព​រាយ​ការណ៍​បន្ថែមថា ចែ​ ច្រឹប​ គឺ​ជា​ឈ្មួញ​រក​ស៊ី​ឈើខុ​ស
ច្បា​ប់​ ដែល​ចេះ​សម្រប​សម្រួល​គ្រប់​សមត្ថ​កិច្ច​  និង​មន្ត្រី​ជំនាញទាំ​ងអ​ស់​ក្នុង​ខេត្ត​រតន​គីរី​ ទើប​
ធ្វើ​ឲ្យ​មុខ​របរ​ខុសច្បា​ប់រ​បស់ ​ចែ ​ច្រឹប​ បាន​រលូន​ គឺដោ​យសា​រតែ​បង់​លុយ​ ដាក់​ខែ​ឲ្យ​គ្រប់
ស​មត្ថ​កិច្ ច​ និង​មន្ត្រីជំ​នាញ​ សំ​ខាន់​លោក​ប្រធាន​ច្រក​អូរ​យ៉ាដា​វ ​ដែល​ល្បីខា​ង​ពុក​រលួយ​ពាក់ព័ន្ធបើកច្រកឲ្យឈ្មួញ​នាំ​ឈើចេញ​ទៅស្រុក​យួន។​

ចែ​​ ច្រឹប​​ ជា​​ឈ្មួញ​​ឈើមិន​​ណយនោះ​​ទេមានទាំងសម្រស់ដែលធ្វើឲ្យមន្ត្រីធំៗក្នុងខេត្តរតនគិរី
លង់ស្នេហ៏ភ្លេចប្រពន្ធកូនទៀតផង។​ចំណែកមន្រ្តីជំ​នាញ​តូច​តាច  ចែ​ ច្រឹប ​ខ្ពើមមើលមុខតែ
ស​មត្ថកិច្ច​ធំ​ ឬ​ជំនាញ​ព្រៃឈើ ​ទើបចែ​ច្រឹប​សុំស្គាល់និងសម្រប​សម្រួលជាមួយជា​ហេតុ​ធ្វើ​ឲ្យ​មុខ
​របរ​ជួញឈើ​ខុសច្បាប់​របស់គាត់(ចែ ច្រឹប)ទទួល​បាន​ជោគជ័​យ ​និង​ដឹក​ជញ្ជូន​ជាចំ​ហរ​ទៅកាន់
ស្រុកយួន ព្រោះ​ថា​ សមត្ថកិច្ច​មន្ត្រីជំនាញ​ទាំង​អស់​ត្រូវ​បាន​ចែ​ច្រឹប​លួង​លោម​បាន​និងសូកប៉ាន់
បានទាំងអស់​។
ប្រជាពលរដ្ឋរាយការណ៍​បន្ថែម​ថា​ ចែ ​ច្រឹប បាន​ដឹក​ជញ្ជូន​ឈើស្ទើរ​រាល់​ថ្ងៃ​ចេញ​ទៅ​វៀត​ណាម​ 
តាម​ច្រក​អូរយ៉ា​ដាវ​ ហើយ​គេ​មិន​ដែល​ឃើញ​ ឡាន​ដឹក​ឈើ ​របស់ចែ​ ច្រឹប ត្រូវ​សមត្ថកិច្ច​ឬមន្ត្រី
ជំនាញ​ណាឃាត់ម្តង​ឡើយ​ សូម្បី​តែ​ប្រធាន​ច្រក​អូរ​យ៉ាដា​វ​ក៏សម្ងំ​ស្ងៀម​ផង​ដែរ​ ព្រោះតែម្នាក់ៗ​ 
ទទួល​សំណែន​ពី​ ចែ​ ច្រឹប​ ឡើង​ឆ្អែត​អស់​ហើយ​ ។​
អ្នកវិភាគឯករាជបានលើកឡើងថាបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាឲ្យបង្ក្រាបបទល្មើស
ព្រៃឈើហាក់ដូចជាពុំមានប្រសិទ្ធភាពនោះទេហើយគេសង្កេតឃើញបទល្មើសព្រៃឈើត្រូវបាន
ក្រុមឈ្មួញផ្អាកសកម្មភាពនៅពេលតែប្រមុខរាជរដ្ឋាភិបាលកម្ពុជាដាក់បទបញ្ជាខ្លាំងៗបានតែពីរ
បីថ្ងៃតែប៉ុណ្ណោះក្រោយមកបទល្មើសការជួញដូរនិងដឹកជញ្ជូនឈើប្រណីតខុសច្បាប់យកទៅលក់
ព្រំដែនប្រទេសវៀតណាមកើតឡើងទ្វេដង។កត្តាទាំងអស់នេះធ្វើឲ្យបទល្មើសព្រៃឈើមិនអាចធ្វើការទប់ស្កាត់បាននោះទេ។​ផ្ទុយទៅវិញ
ប្រទេសកម្ពុជាប្រឈមនឹងការបាត់បង់ព្រៃឈើនៅពេលដ៍ខ្លីខាងមុខនេះមិនខានឡើយបើការ
ទប់ស្កាត់បទល្មើសព្រៃឈើគ្មានប្រសិទ្ធភាពហើយការបាត់បង់ព្រៃឈើនេះក៏បង្កឲ្យកម្ពុជាប្រឈម
នូវគ្រោះធម្មជាតិគ្រប់បែបយ៉ាងនាពេលកន្លងមក។ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ព្រៃឈើ​​សំណូម
ពរ​សុំឲ្ ​គណកម្មា​ធិការបង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​មាន​លោក​នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា
​ជា​ប្រធាន​ ត្រូវ​ចេញ​មុខ​បង្ក្រាប​ជំនួញ​ឈើខុសច្បាប់របស់​ចែ​ច្រឹប​ មេឈ្មួញឈើដុះ​ស្លែប្រ​ចាំ
ខេ​ត្ត​រតនគីរីនេះ​ជាបន្ទាន់ផង ។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងមេឈ្មួញដ៏ល្បីឈ្មោះប្រចាំខេត្ត​រតនគិរីឈ្មោះ ចែ ច្រឹប
ដើម្បីសាកសួរពីករណីចរាចរណ៏ឈើតាមរថយន្តជាខ្សែៗទៅលក់នៅប្រទេសវៀតណាមបាន
ទេនៅថ្ងៃនេះដោយទូរស័ព្ទដៃរបស់អ្នកស្រី​លេខ​០៩៧​៦៥២៣៣២០​មិនអាចហៅចូល៕


លោក​ សៅ សុខាមេប៉េអឹមលើផ្ទៃប្រទេស(ស្តាំ) ដើរ ចាប់ឈើ កម្លងមក តែបរាជ័យ។ 
នាងច្រឹមនិងមន្ត្រីនគរបាលច្រក អូរយ៉ាដាវឈ្មោះ អ៊ី ចំរើនឃុបឃិតគ្នាដឹកឈើតាមរថយន្ត
ជាខ្សែៗរាល់យប់តាមច្រកអូរយ៉ាដាវ តែមន្ត្រីប៉េអឹមរបស់លោក សៅ សុខាមិនបង្ក្រាបទេ។


រថយន្តដឹកឈើរបស់នាងច្រឹប ត្រូវបានមន្ត្រី ប៉េអឹមរបស់លោក សៅ សុខាចាប់ថ្មីៗនេះ
 តែឥឡូវលែងវិញអស់ហើយ ដើម្បីឲ្យនាងច្រឹមរកស៊ីឈើឡើងវិញ។



ឈើនៅរតនគីរីនឹងរលាយអស់បើ រដ្ឋាភិបាលបណ្តោយឲ្យលោកសៅ សុខាធ្វើការ
អែលៗយកតែមុខហើយបង្កើតបក្សពួករកស៊ីឈើទៅវិញដូចជានាងច្រឹប និងប្តីជា
មន្ត្រីប៉េអឹមជាដើម។


1 comments:

  1. នាងច្រឹបជាប្អូនស្រីរបស់យាយព្រឿង។

    ReplyDelete

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger