លោក ទុំ ណូ (ឯកសណ្ឋានគយ) ទទួលត្រាជាមេគយនិងរដ្ឋាករ ខេត្តព្រះសីហនុ
ពីលោក នួន
ច័ន្ទរិទ្ធ អគ្គនាយក រង
នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជ។
ខេត្តព្រះសីហនុ៖ យោងតាមប្រភពច្បាប់ការណ៏ ពីមន្ត្រីគយនិងរដ្ឋាករ ខេត្តព្រះសីហនុ
ឲ្យដឹង
ថា លោកទុំ ណូ ដែលទើបឡើងកាន់តំណែង ជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ
កំពុងបើកដៃឲ្យទំនិញគេចពន្ធពីប្រទេសជិតខាងជាពិសេសពីប្រទេសថៃចូលលុកលុយនៅក្នង
ប្រទេសកម្ពុជា យ៉ាងអាណាធិបតេយ្យ ដើម្បីជាថ្នូរនឹងប្រាក់សំណូករាប់ម៉ឺនដុល្លារ។
កំពុងបើកដៃឲ្យទំនិញគេចពន្ធពីប្រទេសជិតខាងជាពិសេសពីប្រទេសថៃចូលលុកលុយនៅក្នង
ប្រទេសកម្ពុជា យ៉ាងអាណាធិបតេយ្យ ដើម្បីជាថ្នូរនឹងប្រាក់សំណូករាប់ម៉ឺនដុល្លារ។
ប្រភពដដែលឲ្យដឹងថា ទង្វើអនុញ្ញាតឲ្យទំនិញគេចពន្ធរបស់បុគ្គលទុំ
ណូទាំងនេះ ចូលមកក្នុង ទីផ្សារកម្ពុជា គឺជាថ្នូរនឹងលុយពុករលួយរាប់ម៉ឺនដុល្លារសម្រាប់ដាក់ហោប៉ៅ
របស់បុគ្គលមន្ត្រី គយ ជាន់ខ្ពស់រូបនេះ។
តាមប្រភពដដែលឲ្យទៀតដឹងថាចាប់តាំងពី
អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាចាត់តាំងលោកទុំ ណូ អតីតប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិនមកធ្វើជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ជំនួសលោក យ៉ឹក យូ ដើម្បីអ្វីដែលគេហៅថាពង្រឹងប្រសិទ្ធភាពប្រព័ន្ធការងារ ប្រមូល ពន្ធឲ្យមានកំណើនប្រសើរជាងមុននិង លុបបំបាត់អំពើពុករលួយនោះគឺ
ថ្មីៗនេះមន្ត្រីស្ថាប័នពាក់ ព័ន្ធដែលឈរជើងនៅខេត្តព្រះសីហនុដែរនោះបានបង្ហើបឲ្យដឹងថា គេសង្កេតឃើញ
ទំនិញគេចពន្ធរបស់ឈ្មួញធំៗ នៅតែបន្តហូរចូល
យ៉ាងគគ្រឹកគគ្រេងដូចមុនដដែល
ហើយមានការបន្តចាត់តាំងមន្ត្រីថ្នាក់ក្រោមឲ្យប្រមូលលុយគ្មានវិក្កយប័ត្រ ពីឈ្មួញនាំទំនិញខុសច្បាប់
និងបង់ពន្ធមិនគ្រប់ ដែលឆ្លងកាត់ផែទំនប់រលក
ផែស្ទឹងហាវ ផែកែវផុស ផែលោកឧកញ៉ា សូ ជុងហួ
និងផែឯកជនតូចៗ ជាច្រើនទៀត
ដែលសុទ្ធតែជាប្រភពចំណូលខ្មៅលោកទុំ ណូច្រកហោប៉ៅស្រង់ដើមនៃការតែង តាំង លោកជាមេគយប្រចាំខេត្តព្រះសីហនុ។ជ្រកក្រោមលេសគោលនយោបាយកំណែទម្រង់ បានក្លាយជាការប្រព្រឹត្តអំពើពុករលួយក្នុងការតែង តាំង និងផ្ទេរតំណែង ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កំពុងកើតមានជាបន្តបន្ទាប់ ដែលធ្វើឲ្យមន្ត្រីគយមួយចំនួនឆក់ឱកាសចាយលុយមិនញញើត ក្នុងការរត់ការជ្រែ ឬដេញថ្លៃ ឡើងកាន់តំណែងល្អៗបានដោយស្រួល ដូចយ៉ាងលោក ទុំ ណូ អតីតប្រធាន សាខាគយខេត្តប៉ៃលិន ដែលធ្លាប់សាងកំហុសយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការធ្វើឲ្យបាត់ចំណូលពន្ធ មិនត្រូវបានដាក់ពិន័យ ឬដាក់ទណ្ឌកម្មនោះទេ តែបែរជាត្រូវបានតែងតាំង ជាប្រធានសាខាគយ និង រដ្ឋាករ ខេត្ត
ព្រះសីហនុ ជំនួសលោក យ៉ឹក យូ
ទៅវិញ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលពេញស្ថាប័នគយ
កម្ពុជាតែម្តង។ ដោយសារតែភ្លើងខៀវរបស់
លោក ទុំ ណូ ទំនិញនាំចូលដែលត្រូវបង់ពន្ធខ្ពស់
ក៏ត្រូវលោកទុំ ណូឲ្យបង់ពន្ធជាប្រភេទទំនិញចម្រុះ
ឬគ្រឿងបន្លាស់ទៅវិញ ហើយបង់ត្រឹមតែ ៣០ទៅ៤០ ភាគរយដែលនាំឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធ រាប់សិបម៉ឺនដុល្លារ
ក្នុងមួយខែៗ តែប្រាក់ទាំងនោះបានធ្លាក់ចូលហោប៉ៅលោក
ទុំ ណូ និងបក្ខពួកតែប៉ុណ្ណោះ។
គួររំលឹកថា ក្នុងអំឡុងពេលដែល លោក ទុំ ណូ កាន់តំណែងជា ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ក្រុមឈ្មួញមានឱកាសពេញលេញក្នុងការ ដឹកជញ្ជូន ទំនិញគេចពន្ធ ឆ្លងកាត់ខេត្តប៉ៃលិន ដោយរលូន ហើយលោក ទុំ ណូ ក្នុងនាមជាប្រធានសាខាគយ ខេត្តប៉ៃលិន បានចាត់តាំងឲ្យមន្ត្រីស្និទ្ធក្រោមឱវាទប្រមូលលុយពីឈ្មួញដោយមិនខ្វល់ ពីការកែទម្រង់អ្វីនោះឡើយ។ សូមបញ្ជាក់ថា លោក ទុំ ណូ អតីតប្រធាន សាខាគយ និងរដ្ឋាករខេត្តប៉ៃលិនដែលសម្បូររឿងអាស្រូវនោះ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ ត្រូវបានលោក នួន ច័ន្ទរិទ្ធ អគ្គនាយក រង នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា តំណាងឲ្យ លោក គុណ ញឹម អគ្គនាយកគយនិង រដ្ឋាករ កម្ពុជាបានធ្វើជាអធិបតី ប្រកាសតែងតាំងលោកទុំ ណូជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ហើយលោក យ៉ឹក យូ ប្រធានសាខាគយ ខេត្តព្រះសីហនុ បានប្តូរទៅជាប្រធាន សាខា គយកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ជំនួសលោក គិន លី ដែលត្រូវដាក់ឲ្យចូល និវត្តន៍ ។ ប្រភពសម្ងាត់មួយបង្ហើបថា លោកមេគយកូនកាត់ ទុំ ណូរូបនេះចាយលុយយ៉ាងច្រើនយកប៉ុស្តិ៍ខ្លាញ់នេះប្រដេញគ្នារហូតដល់កន្លះលានដុល្លារ។

ពាក់ព័ន្ធព័ត៌មានខាងលើនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក
ទុំ ណូដើម្បីបំភ្លឺពីការ លើកឡើងរបស់ក្រុមមន្ត្រីគយនៅខេត្តព្រះសីហនុ
ដែលបានចោទប្រកាន់លោក ទុំ ណូ
ពីបទពុក រលួយនិងអនុញ្ញាតឲ្យទំនិញគេចពន្ធនេះបានទេនៅថ្ងៃនេះ៕
No comments:
Post a Comment