Pages - Menu

Monday, October 16, 2017

តំណាងរាស្ត្របក្សប្រឆាំងទាំងអស់នឹងត្រូវដលហូតអសនះសភា នៅពេលឆាប់ៗនេះ

នាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែងក្នុងសភា ខណះពិភាក្សាអនុម័ត ច្បាប់ថ្មីចំនួន៤ 
ដើម្បីឈានទៅដកហូត អសនះសភារបស់បក្សប្រឆាំង នៅពេលឆាប់ៗនេះ។


តំណាងរាស្ត្របក្សប្រឆាំងទាំងអស់ នឹងត្រូវដកហូតអសនះសភារបស់ខ្លួន នៅពេលឆាប់ៗខាង មុខនេះ បន្ទាប់ពីក្រុមតំណាងរាស្ត្រ គណបក្សកាន់អំណាចចំនួន៦៧រូប នៅព្រឹកថ្ងៃចន្ទនេះ បានលើកដៃអនុម័តទាំងស្រុង លើសេចក្តីស្នើកែច្បាប់ចំនួន៤ ដោយ​ថា ​ដើម្បីឈានទៅដក ហូតអាសនៈ​គណបក្ស ​ដែល​ត្រូវ​រំលាយដោយតុលាការ​ ចែកឲ្យបក្សផ្សេង​​ ចំពេលតុលាការកំពូល កំពុងពិនិត្យលើបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ និងខណៈមេបក្សរូបនេះ កំពុងត្រូវ បានឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង។
ក្រុមសមាជិកសភាគណបក្សកាន់អំណាចនៅព្រឹកថ្ងៃទី១៦តុលាឆ្នាំ២០១៧នេះ បានកោះ កិច្ចប្រជុំ របស់ខ្លួនដើម្បីកែប្រែច្បាប់ទាំងនោះ ដោយមិនមានវត្តមានក្រុមសមាជិកសភាមកពី គណបក្ស ប្រឆាំងឡើយ ដែលនេះ ជាកិច្ចខិតខំប្រឹងប្រែងមួយត្រូវបានគេចាត់ទុកថា ជាការប៉ុនប៉ងរំលាយ
គណបក្សប្រឆាំង។
ក្នុងកិច្ចប្រជុំសភានៅថ្ងៃនេះ សមាជិកសភាគណបក្សកាន់អំណាច លោក ជៀម យៀប បានថ្លែង ថា ការសម្រេចឈានទៅធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ ដោយសារតែ «អំពើក្បត់ជាតិ» របស់ លោក កឹម សុខា ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា មិនអាចអត់ឱនឲ្យបាននោះឡើយ។
លោកបន្ថែមថា៖ «ដោយមើលឃើញសកម្មភាពក្បត់ជាតិ ក្បត់ប្រជាជនរបស់មេដឹកនាំ គណបក្ស សង្រោះជាតិ កឹម សុខា ដែលភស្តុតាងជាក់ស្តែង និងគម្រោងបន្តទៅអនាគត របៀបនេះ ទើបក្រុង តំណាងរាស្រ្តហត្ថលេខី ស្នើធ្វើសេចក្តីស្នើច្បាប់ ស្តីពីការធ្វើវិសោធនកម្មច្បាប់ទាំងបួននេះ គឺដើម្បី ឲ្យមានសង្គតភាព ជាមួយនឹងច្បាប់ស្តីពីគណបក្សនយោបាយ និងវិសោធនកម្មច្បាប់ នៅច្បាប់នៅ ជាធរមាន ជាបន្តបន្ទាប់មកនេះ»
ការអនុម័តច្បាប់ទាំង៤នៅថ្ងៃនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ខែ តុលា បានព្រមានរំលាយចោលគណបក្សសង្គ្រោះជាតិ ក្រោយពីមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៣ខែកញ្ញា ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលបក្សកាន់ អំណាចថា «ក្បត់ជាតិ» ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានបក្សប្រឆាំងច្រានចោលទៅវិញ។
បន្ទាប់ពីលោក ហ៊ុន សែន បង្ហាញពីបំណងរំលាយបក្សប្រឆាំងដ៏ធំមួយនេះចោល ក្រុមសមាជិក សភាគណបក្សប្រជាជនកម្ពុជាបានសម្រេចបញ្ជូនសំណើវិសោធនកម្មច្បាប់ចំនួន៤ ពាក់ព័ន្ធនឹង ការបោះឆ្នោត រាប់ចាប់តាំងពីច្បាប់បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្នាក់មូលដ្ឋាន រហូតដល់ការ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍សភា ដើម្បីពិភាក្សា និង អនុម័ត។
ទោះជាយ៉ាងណា មេដឹកនាំជាន់ខ្ពស់បក្សប្រឆាំង អះអាងថា ការព្យាយាមធ្វើវិសោធនកម្មច្បាប់ ដើម្បីរំលាយគណបក្សសង្រ្គោះជាតិ ពីសំណាក់គណបក្សកាន់អំណាចពេលនេះ គឺជាការប្លន់ ឆន្ទៈប្រជាពលរដ្ឋទាំងកំរោល។
បើតាមទំព័រហ្វេសប៊ុកផ្លូវការ ផ្សាយនៅថ្ងៃទី១៦ខែតុលានេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលកំពុងស្ថិតនៅឯក្រៅប្រទេសនោះ បានចាត់ទុកការប៉ុនប៉ង កែប្រែច្បាប់ ទាំង៤នេះ ថា ជាការធ្វើឡើងផ្ទុយពីឆន្ទៈប្រជាពលរដ្ឋ។
លោកសរសរថា៖ «ប្រសិនបើ អ្នកណាយកច្បាប់វិសោធនកម្មច្បាប់ ខាងលើនេះ ទៅអនុវត្តក្នុង ការបែងចែកអាសនៈរដ្ឋសភា និងអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សនយោបាយមួយ ដែលត្រូវរំលាយ ទៅចែកឲ្យគណបក្សនយោបាយដទៃ គឺជាការ ប្លន់ឆន្ទៈប្រជាពលរដ្ឋយ៉ាង កម្រោល ហើយ អ្នកទទួលយកអាសនៈ ពីអំពើប្លន់នេះ មានឈ្មោះ ថា ទទួលផល ចោរកម្ម”»

No comments:

Post a Comment