Pages - Menu

Wednesday, September 27, 2017

លោកហ៊ុន សែនស្នើឲ្យសហរដ្ឋអាមេរិកមកដឹកគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជាយកទៅប្រទេសខ្លួនវិញ



លោក នាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃ ពុធនេះបានស្នើឲ្យសហរដ្ឋអាមេរិកមកពិនិត្យគ្រាប់
មិន ទាន់ផ្ទុះដែលប្រទេសមហាអំណាចមួយនេះ បានទម្លាក់គ្រាប់បែកទាំងនោះមកលើប្រទេស កម្ពុជា កាលពីសម័យសង្គ្រាមនៅតំបន់ឥណ្ឌូចិន នាទសវត្សន៏ ឆ្នាំ ១៩៧០។
លោកហ៊ុន សែនមានប្រសាសន៏ថា សូមអញ្ចើញ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាមេរិកអញ្ចើញទៅ ពិនិត្យគ្រាប់បែកមិនទាន់ផ្ទុះ នៅខេត្តស្វាយរៀង ហើយដឹកយកទៅអាមេរិកវិញផង។
កុំមករកតែឆ្អឹងខ្មោចទាហានអាមេរិកនោះ គឺមករកមើលគ្រាប់បែកដែលខ្លួនទម្លាក់មកលើ កម្ពុជា ផង”
លោកហ៊ុន សែនអះអាងថា កាលពីសម័យសង្គ្រាម សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកមកលើ កម្ពុជាចំនួន២,៧លានគ្រាប់។
លោកបន្តថា សូមអាមេរិកកុំគិតតែមកទារលុយពីកម្ពុជា។ សូមមកដឹកគ្រាប់បែករបស់ខ្លួនដែល បានទម្លាក់មកលើកម្ពុជាផង។ លោកបន្ថែមថា គ្រាប់បែកដែលទើបរកឃើញនៅខេត្តស្វាយរៀង គឺជាប្រភេទគ្រាប់ គីមីទៀតផង។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរ មិនអាចទាក់ទងមន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា​ដើម្បីឆ្លើយតប នឹងការលើកឡើងរបស់លោកហ៊ុន សែនបានទេ។
នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករ-កម្មការនី នាព្រឹកនេះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសថា ប្រាក់ឈ្នួលគោលរបស់កម្មករ-កម្មការនី នឹងត្រូវតម្លើង​ជា​បន្ត​បន្ទាប់ ពោល មិន តិចជាង ១៦១ដុល្លារ ចាប់ដើមឆ្នាំ២០១៨ទៅ បូករួមទាំងសេវាថែរទាំសុខភាព ពីស្ថាប័នរដ្ឋ​ដោ​​​យឥ​តបង់ថ្លៃ និងថា ប្រាក់ខែ មន្ត្រីរាជការ គ្រូបង្ក្រៀន ក​​ង​ម្លាំ​ង​ប្រដាប់អាវុធ ក៏ត្រូវតម្លើងដូចគ្នា។
លោកនាយករដ្ឋមន្ត្រី បានអះអាងបែបនេះនៅក្នុងពិធីជួបចំណេះចំណាលជាមួយកម្មករ-កម្មការនី មកពីបណ្តារោងចក្រនៅសង្កាត់ចាក់អង្រែ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកញ្ញនេះ នៅលើ កំណាត់ផ្លូវលេខ៦០៕



No comments:

Post a Comment