Pages - Menu

Wednesday, September 27, 2017

មន្ត្រីនគរបាល​ពាក់​ផ្កាយ​២​ឈ្មោះ សោម សោភ័ណ ប្រើ​អំណាច​ថ្នាក់លើប្រព្រឹត្ត​អំពើពុករលួយ​ នៅតាមខេត្តនានា

លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងលោកនាយឧត្តមសេនីយ៏ នេត​សាវឿនជាមេ
កើយរបស់លោកសោម សោភ័ណកំពុងប្រព្រឹត្តអំពើពុករលួយតមានខេត្តនានា។

ថ្មីៗ​នេះ​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​តាម​បណ្ដា​ខេត្ត​មួយចំនួន​នៅ​ភូមិភាគ​ឦសាន ភូមិភាគ​និរតី និង​ភូមិភាគ​បូព៌ា បាន​រិះគន់​ខ្លាំងៗ​ទៅលើ​អំពើពុករលួយ​របស់​ឈ្មោះ សោម សោភ័ណ មន្ត្រី នគរបាល​ពាក់​ផ្កាយ​២​ក្នុង​ក្រសួងមហាផ្ទៃ ដែល​ប្រើ​អំណាច​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើននឹងគោលនយោបាយកែទម្រង់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមមន្ត្រី​នគរបាល​ក្រោម​បញ្ជា​របស់​ឈ្មោះ សោម សោភ័ណ ជំរិត​ទារលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ចេញ​បង្កាន់ដៃ​បង់ប្រាក់​ត្រឹមត្រូវ​តាមច្បាប់​ឡើយ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ មើល​ទង្វើ​មិន​ប្រក្រតី​របស់​ឈ្មោះ សោម សោភ័ណ និង​បក្ខពួក​ខ្លះ​ផង​ព្រោះ​ទង្វើ​របស់​ពួកគេ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ក៏ដូចជារាជរដ្ឋាភិបាលទាំងមូល​។
​ប្រភពពី​មន្ត្រី​នៅក្នុង​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា​ឈ្មោះ សោម សោភ័ណ ទទួលបាន​លិខិត​បង្គាប់ការ​ពី​ថ្នាក់ដឹកនាំ​ក្នុង​ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​នៅតាម​បណ្ដា​ខេត្ត​ដូចជា ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ ពីថ្ងៃ​ទី​០១​ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧​។ លិខិត​បង្គាប់ការ​នោះ​ចេញ​ដោយ​លោក ឌុល គឿន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​។ នៅក្នុង​លិខិត​បង្គាប់ការ​នោះបាន​តម្រូវ​ឲ្យ​លោក សោម សោភ័ណ ព្រមទាំង​មន្ត្រី​មួយចំនួនទៀត​ដែលមាន​ឈ្មោះ​ក្នុង​លិខិត​បំពេញការងារ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​បង្ក្រាប​បទល្មើស ការសាងសង់​សំណង់ ក៏ដូចជា​ប៉ុស្ដិ៍​អនាធិបតេយ្យ​នានា​។
​ប្រភពពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​បណ្ដា​ខេត្ត​ដូច​រៀបរាប់​ឈ្មោះ​ខាងលើ​បាន​ឲ្យ​ដឹងថា ការពិត​ឈ្មោះ សោម សោភ័ណ និង​បក្ខពួក​មិនបាន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​តាម​តួនាទី​របស់​ពួកគេ​នោះទេ ហើយ​បែរជា​ជំរិត​យកលុយ​ពី​ពួកគាត់​យ៉ាង​កំរោល​ដោយ​ចោទប្រកាន់ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​។ ប្រការនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក រលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ គួរ​ទប់ស្កាត់​អំពើពុករលួយ​របស់​ឈ្មោះ សោម សោភ័ណ ព្រមទាំង​បក្ខពួក​ខ្លះ​ផង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ខ្លួន​ជា​ជំនួយការ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ទើប​ឈ្មោះ សោម សោភ័ណ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ​។ ហេតុនេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​តទៅទៀត​ទេ ហើយ​គួរតែ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មោះ សោម សោ​ភ័​ណ្ឌ និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។
នៅពេលនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោកឧត្តមសេនីយ សោម សុភ័ណដើម្បី បំភ្លឺពីព័ត៌មានខាងលើនេះបាននៅឡើយទេ៕

No comments:

Post a Comment