លោកវណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករខ្មែរដ៏ចំណានបំផុត តែអ្នកនយោបាយខ្មែរជំនាន់
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនបោះបង់រូបលោករហូតដល់ថ្ងៃស្លាប់។
លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករ
និង ជាអ្នករៀបចំក្រុងដ៏មានទេពកោសល្យរបស់ប្រទេសកម្ពុជានៅសម័យសង្គមរាស្ត្រនិយម។ លោក វណ្ណ
ម៉ូលីវណ្ណ កើតនៅថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ
១៩២៦ នៅក្នុងខេត្តកំពត។ លោកមាន ឪពុកជាអ្នកជនបទ និង ម្តាយជាអ្នកភ្នំពេញ។
លោកជា កូនទី២ ក្នុងចំណោមបងប្អូនចំនួន៣នាក់គឺលោកមានបងប្រុសម្នាក់
និងប្អូនស្រីម្នាក់។
នៅឆ្នាំ១៩៤៦ លោក វណ្ណ ម៉ូលីវណ្ណ ទទួលបានអាហារូបករណ៍ ទៅរៀននៅប្រទេសបារាំងខាងផ្នែកច្បាប់។ បន្ទាប់ពីសិក្សា បានរយៈពេល១ឆ្នាំ ផ្នែកច្បាប់ លោកក៏បានប្តូរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យ Ecole des Beaux Art របស់បារាំង។ លោក ម៉ូលីវណ្ណ បានបញ្ចប់ការសិក្សានៅប្រទេសបារាំង នៅឆ្នាំ១៩៥១។ ក្នុងពេលរស់នៅ និង សិក្សានៅក្នុងប្រទេសបារាំង លោកបាន ចាប់ អារម្មណ៍ជក់ចិត្តខ្លាំង និង ព្យាយាមរៀនសូត្រពីគំរូស្ថាបត្យកម្មថ្មីៗនៅទីនោះ។
ជីវិតគ្រួសារ
លោក វណ្ណ ម៉ូលីវណ្ណ បានរៀបអាពាហ៍ពិពាហ៍នៅប្រទេសបារាំង ដែលភរិយារបស់លោកជា ជន ជាតិស្វីស។ ចំណងអាពាហ៍ពិពាហ៍នេះ លោកមានកូនចំនួន៦នាក់ គឺប្រុស៣ ស្រី៣។ បច្ចុប្បន្នកូនខ្លះរស់នៅបរទេស និង ខ្លះរស់នៅកម្ពុជា។
ចំណែកភរិយារបស់លោក ជាជនជាតិស្វីសរស់នៅជាមួយលោក នៅភូមិគ្រឹះម៉ូដបុរាណមួយនៅ ក្នុងក្រុងសៀមរាប រហូតដល់ថ្ងៃលោក ទទួលមរណភាពនៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៧។
ឯកសារជាច្រើនទាំងជាតិ និង អន្តរជាតិ បានបង្ហាញពីប្រវត្តិសិក្សា និង ស្នាដៃរបស់លោក
វណ្ណ ម៉ូលីវណ្ណ ប៉ុន្តែមិនសូវមាននិយាយពីជីវិតផ្ទាល់ខ្លួន និង គ្រួសារនោះទេ។
ជីវិតការងារ និង ស្នាដៃបន្សល់ទុកដល់បច្ចុប្បន្ន
បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសបារាំង ពោរពេញទៅដោយសមត្ថភាព និងទេពកោសលនោះ លោកបានត្រលប់មកកម្ពុជានៅឆ្នាំ១៩៥៥ ហើយមួយឆ្នាំក្រោយមកលោក ត្រូវបានតែងតាំងជា ប្រធានស្ថាបត្យករកម្ពុជា។ លោកបានគូសប្លង់សំណង់អគារល្បីៗ ជាច្រើននៅក្នុងទសវត្សរ៍៥០
និង ៦០ ដែលមានភាពល្បីល្បាញទាំងថ្នាក់ជាតិ និង នៅក្នុងតំបន់។ ស្នាដៃសំខាន់ៗរបស់លោក រួម មាន៖
១. វិមានឯករាជ្យ កសាងឡើងក្នុងរាជធានីភ្នំពេញនៅឆ្នាំ១៩៥៨ ជាការបញ្ជាក់ពីមោទនភាព របស់កម្ពុជា ទទួលបានឯករាជ្យពីអាណានិគមន៍បារាំងនៅឆ្នាំ១៩៥៣។
២. ពហុកីឡដ្ឋានជាតិអូឡាំពិក កសាងឡើងនៅក្នុងឆ្នាំ១៩៦២ ផ្ទុកមនុស្សបាន ៦០ ០០០នាក់។ កាលនោះសំណង់នេះ ល្អស្អាតដាច់គេនៅតំបន់អាស៊ីអាគ្នេយ៍។
៣. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កសាងឡើងនៅឆ្នាំ ១៩៦០ មានការរចនាយ៉ាងប្រណិត។
៤. សាលសន្និសីទចតុមុខ ស្ថិតនៅមុខសាលាឧទ្ធរណ៍ ក្បែរព្រះបរមរាជវាំង បន្តប្រើប្រាស់ ដល់បច្ចុប្បន្ន។
៥. វិមានរដ្ឋចំការមន និង រួមទាំងសំណង់ជាច្រើនទៀត ដែលនៅបន្តឲ្យកូនខ្មែរនៅមើលឃើញ និង ប្រើប្រាស់ដល់បច្ចុប្បន្ន។
ចាប់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ ១៩៧០ បិតាស្ថាបត្យកម្មរូបនេះ បានគូសប្លង់លើគម្រោងសំខាន់ជិត១០០ គម្រោង។
នៅឆ្នាំ១៩៦៧ លោក វណ្ណ ម៉ូលីវណ្ណ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ ហើយក៏ជាអ្នកបង្កើតសាលាបណ្តុះបណ្តាលវិស័យសិល្បៈវប្បធម៌ដំបូងគេគឺ សាកលវិទ្យាល័យវិចិត្រសិល្បៈ នៅក្នុងប្រទេសកម្ពុជា។ លោកគឺជាសាកលវិទ្យាធិការដំបូងគេ របស់សាកលវិទ្យាល័យនេះ។
ការជម្លៀសចេញពីប្រទេស និង វិលត្រលប់ចូលប្រទេសវិញ
ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ លោក និង ក្រុមគ្រួសារ បានជម្លៀសខ្លួនទៅរស់នៅក្នុងប្រទេសស្វីស។ ក្នុងឱកាសនោះលោក ក៏បានបម្រើការងារនៅUN Human Settlements Program រយៈពេល១០ឆ្នាំ។
ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស លោកបានវិលត្រលប់មកកម្ពុជាវិញនៅឆ្នាំ១៩៩១ និង បានប្រើប្រាស់ជំនាញរបស់លោកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្តទៀត។
លោក វណ្ណ ម៉ូលីវណ្ណ ថ្លែងប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍កាលពីឆ្នាំ២០១៥ថា លោកបាននាំគ្រួសារទៅ រស់នៅក្នុងទីក្រុងសៀមរាបកាលពីចុងខែកក្កដា ឆ្នាំ ២០១៤ គឺចង់ឲ្យជីវិតចុងក្រោយរបស់លោក បញ្ចប់នៅទីនោះដោយស្ងប់ស្ងាត់ ដោយសារមានអនុស្សាវរីយ៍ច្រើន ព្រោះលោកធ្លាប់ធ្វើជាប្រធាន អាជ្ញាធរជាតិអប្សរាកាលពីឆ្នាំ២០០២។
លោកក៏បានថ្លែងប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍ដោយបារម្ភពី ចំពោះសិស្សនិស្សិតខ្មែរ មិនសូវបាន យកចិត្តទុកដាក់រៀនសូត្រពីប្រវត្តិសាស្ត្រដែលមានសារៈសំខាន់។ លោកបានចងក្រងឯកសារ ជាច្រើនទុកឲ្យកូនខ្មែរស្រាវជ្រាវ ដែលសៀវភៅទាំងនោះរួមមាន«គម្រោងរៀបចំទីក្រុងភ្នំពេញ និងសៀវភៅគម្រោងទីក្រុងខ្មែរបុរាណ» ជាដើម។
ចេតិយសម្រាប់តម្កល់អដ្ឋិធាតុ
របស់ស្ថាបត្យករដ៏ល្បីនា សម័យសង្គមរាស្ដ្រនិយមគឺលោកវណ្ណ ម៉ូលីវណ្ណត្រូវបាន សាងសង់រួចរាល់តាំងពីខែកក្កដាឆ្នាំ២០១៦ ដោយយកលំនាំ តាមរចនាបថប្រាសាទ បាគង។
ចេតិយរបស់លោកវណ្ណ ម៉ូលីវណ្ណសាងសង់រួចរាល់តាំងពីលោកនៅមានជីវិត
ចេតិយសម្រាប់តម្កល់អដ្ឋិធាតុ
របស់ស្ថាបត្យករដ៏ល្បីនា សម័យសង្គមរាស្ដ្រនិយម គឺលោក
តាវណ្ណ ម៉ូលីវណ្ណ ត្រូវបានសាងសង់រួចរាល់តាំងពីខែកក្កដាឆ្នាំ២០១៦ ដោយយកលំនាំតាម
រចនាបថប្រាសាទបាគង។
តាវណ្ណ ម៉ូលីវណ្ណ ត្រូវបានសាងសង់រួចរាល់តាំងពីខែកក្កដាឆ្នាំ២០១៦ ដោយយកលំនាំតាម
រចនាបថប្រាសាទបាគង។
លោកតា វណ្ណ ម៉ូលីវណ្ណ
ជាស្ថាបត្យករល្បីល្បាយរូបនោះ បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧
វេលាម៉ោង៩ និង៤៥នាទីព្រឹក
ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ ស្ថិតនៅភូមិ មណ្ឌល៣
សង្កាត់ស្លក្រាម ក្រុងសៀមរាប។
អ្នកមើលថែលោកតា វណ្ណ ម៉ូលីវណ្ណ គឺលោក
ជិន ឈឿន អោយដឹងថា ចេតិយនេះ
បានកសាងអស់ ថវិកាប្រមាណ ២ម៉ឺនដុល្លារ
មានទីតាំងស្ថិតនៅខ្លោងទ្វារ
ចូលវត្តព្រះឥន្ទ្រកោសីយ៍ ពីខាងកើតស្ថិត ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម
ក្រុងសៀមរាប។ ចេតិយនេះ
ផ្តើមធ្វើចាប់ពីពាក់កណ្តាលឆ្នាំ២០១៦ និងរួចរាល់នៅចុង
ខែកក្កដា ឆ្នាំ២០១៦។
លោក ឈឿន បញ្ជាក់ថា ថវិកាទាំងនោះ
គឺបានពីការរៃអង្គាសគ្នា ពីអ្នកដែលស្រឡាញ់ និងគោរពលោកតា វណ្ណ
ម៉ូលីវណ្ណ។
កាលពីលោកនៅមានជីវិត ស្ថាបត្យកររូបនេះ
ក៏បានទៅមើលចេតិយនេះជា បន្តបន្ទាប់ដែរ
ព្រោះ នៅមិនឆ្ងាយប៉ុន្មានទេពីភូមិគ្រឹះរបស់លោកក្នុងសៀមរាប៕
No comments:
Post a Comment