Pages - Menu

Friday, September 29, 2017

ព្រះបរមរាជវាំងជាអ្នករៀបចំបុណ្យសពស្ថាបត្យករ ដ៏ល្បីរបស់កម្ពុជាលោក វណ្ណ ម៉ូលីវណ្ណ



តេតិយរបស់សពលោក វណ្ណ មូលីវណ្ណ​ នៅ មាន​ទីតាំង​ស្ថិតនៅ​ខ្លោងទ្វារ​ ចូល​​វត្ត​ព្រះឥន្ទ្រ​កោ​សីយ៍ ពីខាងកើតស្ថិត ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប

ព្រះបរមរាជវាំងទទួលបន្ទុករៀបចំបុណ្យសពស្ថាបត្យករដ៏ល្បីរបស់កម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ ដែលសពរបស់លោកនឹងត្រូវបូជានៅថ្ងៃអាទិត្យទី១ ខែតុលា ខាងមុខនេះ។
អ្នកមើលថែ លោក វណ្ណ ម៉ូលីវណ្ណ គឺលោក ជិន ជឿន ឲ្យដឹងព្រឹកថ្ងៃសុក្រទី២៩ខែកញ្ញានេះ ថា ពិធី បុណ្យសពនេះ គឺខាងគណៈកម្មការបុណ្យជាតិរបស់របស់ព្រះបរមរាជវាំង ជាអ្នករៀបចំ ហើយសព លោក វណ្ណ ម៉ូលីវណ្ណ នឹងត្រូវបូជានៅថ្ងៃអាទិ្យទី១ខែតុលា ដោយថា នៅវេលាម៉ោង១និង៤០នាទី រសៀល ក្បួនដង្ហែសព ​នឹងចេញដំណើរទៅបូជា។
ស្ថាបត្យករល្បីឈ្មោះ ក្នុងសម័យសង្គមរាស្ត្រនិយម លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានទទួល មរណភាព នៅម៉ោង៩និង៤៥នាទីព្រឹកនេះ ក្នុងជន្មាយុ៩១ឆ្នាំ នៅគេហដ្ឋានរបស់លោក​ នៅភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។​
លោក វណ្ណ ម៉ូលីវណ្ណ ជាស្ថាបត្យករល្បីឈ្មោះ ចូលរួមកសាងសំណង់ជាច្រើន នៅក្នុងសម័យសង្គម រាស្ត្រនិយម ហើយបានបន្សល់ទុកដល់បច្ចុប្បន្ន។ លោក វណ្ណ ម៉ូលីវណ្ណ​ កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត។ លោកមានភរិយាជាជនជាតិបារាំង៕

No comments:

Post a Comment