Pages - Menu

Wednesday, October 25, 2017

លោកហ៊ុន សែនព្រមានកំទេចមនុស្សមួយក្រុមទៀតក្រៅពី បក្សប្រឆាំងដែលនឹងត្រូវរំលាយឆាប់ៗនេះ

លោកហ៊ុន សែនថតសែលហ្វី ជាមួយកម្មការនីរោងចក្រ នៅព្រឹកមិញនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃ ពុធនេះ ធ្វើការព្រមានកាន់តែខ្លាំងថែមទៀត ទៅលើ មនុស្សមួយក្រុមទៀត ដែលតាមមើលទៅលោកសំដៅទៅខាងអង្គការក្រៅរដ្ឋាភិបាលម្តង ដោយគំរាមថា នឹងបន្តកាច់ដៃ កាច់ជើង មនុស្សមួយក្រុមទៀតនោះ ក្រៅពីប​ក្សប្រ​ឆាំង ដែល កំពុងជ្រកក្រោមស្លាកសិទ្ធិមនុស្ស បង្កើតជាអង្គការចាត់តាំងមួយ ចង់ផ្តួល​រំលំរ​ដ្ឋា​ភិបា​​ល ​របស់ លោកដើម្បីបម្រើ​​មហិច្ឆតាបរទេស។
លោកហ៊ុន សែនប្រកាសបែបនេះ បន្ទាប់ពីក្រសួងមហាផ្ទៃបានបញ្ចេញបញ្ចីខ្មៅរបស់អង្គការជាតិ និងអន្តរជាតិព្រមទាំងអង្គភាពសារព័ត៌មានទទួលជំនួយពីបរទេសមួយចំនួន សរុបជាង៣០០
ស្ថាប័ន កំពុងប្រតិបត្តិការនៅកម្ពុជា។
លោក ហ៊ុន សែន ក្នុងពិធីចុះជួបកម្មករនៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ខែតុលានេះ ថ្លែងមិន​
បញ្ចេ​ញ​ឈ្មោះ​ថា កន្លងទៅក្រុមទាំងនោះ បានព្យាយាមអូសទាញកម្មករ ធ្វើជាឈ្នាន់នយោបាយ សម្រាប់​ធ្វើ​បដិវត្ត​ព​ណ៌​ ដើម្បីចង់ផ្តួ​​​ល​រំ​លំរដ្ឋាភិបាល ប៉ុន្តែលោកថា ការប៉ុនប៉ងនេះ ត្រូវបាន បរាជ័យដោយរដ្ឋាភិបាល ទប់ស្កាត់បានទាន់ពេលវេលា។
លោក ហ៊ុន សែន ថ្លែងទៀតថា រដ្ឋាភិបាលមានភស្តុតាងគ្រប់គ្រាន់ សម្រាប់ចាត់វិធានការនេះ ដែល​លោក​ហៅ​ថា ​ជាយុទ្ធសាស្ត្រកាត់ស្មៅក្រោមជើង ដើម្បីកំចាត់អ្នកបង្កើតអង្គការចាត់តាំង ជ្រកក្រោ​មស្លាក​សិទ្ធិ​ម​នុស្ស។
លោក ហ៊ុន សែន ថ្លែងបែបរំឭកទៅស្ថាប័នជំនាញរបស់លោកថា នឹងមិនត្រូវអត់ឱនដល់ក្រុម នេះឡើង។បើទោះបីជាលោកនាយករដ្ឋមន្ត្រី ព្រមានចាត់វិធានការ លើក្រុមអង្គការសង្គមស៊ីវិល​មិនបញ្ចេញឈ្មោះ​ក៏​ដោ​យ ប៉ុន្តែកន្លងទៅសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា ក្រសួងមហាផ្ទៃ បានដាក់ក្រុម​អង្គការសង្គ​មស៊ី​​វិលជា​តិ និ​ងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន សរុប ជាង៣០០ស្ថាប័ន តែក្នុងចំណោមនោះមិនមានសារព័ត៌មានជាតិខ្មែរទេ ស្ថិតក្រោមការឃ្លាំមើល ដោយថា អាចជាប់ពាក់​ព័ន្ធនឹ​​ងបដិវត្តពណ៌។
ចំពោះអ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា សារប្រមានរបស់រដ្ឋាភិបាលនេះ អាចជាលេសមួយទៀត ឈានទៅបិទអង្គការសង្គមស៊ីវិល ដែលធ្វើការលើកស្ទួយសិទ្ធិមនុស្ស។ ប៉ុន្តែលោ​កថា ​​​ចំណាត់ការនេះ ហាក់បង្ហាញថា រដ្ឋាភិបាលកំពុងដើរចេញពីរបបប្រជាធិបតេយ្យ សេរីពហុបក្ស។
លោក ឡៅ ម៉ុងហៃ វិភាគដែរថា បើរដ្ឋាភិបាលចាត់វិធានការនេះដូចការគំរាមមែន លោកថា ភាពផុ​យស្រួ​យ នៃការបែកបាក់ជាតិ បានឈានមកដល់ និងថា វិបត្តិសង្គមនឹងអាចកើតមាន ឡើង។
ទោះជាយ៉ាងណា ក្នុងពិធីនោះដែរ លោក ហ៊ុន​ សែន ក៏បានព្រមានថ្មីទៀតថា អង្គការចាត់តាំង របស់គ​ណ​ប​ក្សប្រ​ឆាំង នឹង​ត្រូវ​រំ​លាយនៅពេលខាងមុខ និងបានអះអាងថា បើតំណាងរាស្ត្រ និងមន្ត្រីឃុំ-សង្កាត់ ស្ម័គ្រចិត្តម​ករួមរស់​ជាមួ​យបក្សកាន់អំណាចវិញ ពួកគេនឹងត្រូវ​រក្សាតំណែ​​ងឲ្យនៅដដែល។
ប៉ុន្តែទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ ថ្លែងកាលពីថ្ងៃទី២៣ខែតុលា ដោយ គំរា​មវិ​ញ​ថា​បើរំលាយគណបក្សឆាំង កម្ពុជានឹងជួបវិបត្តិ ដោយសហគមន៍​អន្តរជាតិនឹងមិន​ទទួល​ស្គា​ល់​ល​ទ្ធផលបោះឆ្នោត ហើយ គណបក្សបក្រឆាំង ​នឹងនៅតែមានផែនការយុទ្ធសាស្ត្រ ដើរទៅមុខ​តាមឆ​ន្ទៈរាស្ត្រ។
ទោះជាយ៉ាងណា ស​ហគមន៍អ​ន្តរជាតិ និងប្រទេសលោកសេរីជាច្រើន មានសហរដ្ឋអាមេរិក សហភាពអឺរុប និងអង្គការសហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេសផងនោះ បានគំរា​មដាក់ទណ្ឌ​កម្ម លើរដ្ឋាភិបាលកម្ពុជាប្រសិន បើបក្ស​ប្រឆាំ​ងដ៏ដំមួយនៅកម្ពុជា ត្រូវ បាន គេរំលាយមែននោះ។
ក៏ប៉ុន្តែលោកហ៊ុន សែនហាក់បីដូចជាមិនញញើតនឹងការគំរាមទាំងនេះឡើយ៕

No comments:

Post a Comment