Pages - Menu

Wednesday, October 11, 2017

រដ្ឋសភាធ្វើវិសោធនកម្មច្បាប់ចំនួន៤ដើម្បីបែកចែកអសនះ សភា៥៥របស់បក្សប្រឆាំងទៅឲ្យបក្សផ្សេងៗ

លោកអេង ឆៃអ៊ាង និងក្រុមតំណាងរាស្ត្របក្សប្រឆាំង កំពុងភៀសខ្លួន នៅក្រៅ
ប្រទេស។


គណបក្សប្រឆំាង បានឲ្យដឹងថា ​​តំណាង​​រាស្ត្របក្សកាន់អំណាច បាន​ស្នើ​សុំ​វិសោធ​នកម្ម​ច្បាប់​​ចំនួនបួន ដោយ​ថា ​ជាការបើកផ្លូវ ដើម្បីយកអាសនៈ​នៅសភារបស់គណបក្សណា​ ដែលនឹង​រំលាយដោយតុលាការ​ ទៅចែកអោយគណបក្សផ្សេង តាមរូប​មន្ត​សមា​មាត្រ​​ ខណៈតុលាការ កំពូល កំពុងពិនិត្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ សុំរំលាយគណបក្សសង្រ្គោះជាតិ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក អេង ឆៃអ៊ាង​ ផ្សាយកាលពីថ្ងៃទី១០តុលាម្សិលមិញឲ្យ ដឹងថាសេចក្តីស្នើវិសោធនកម្មច្បាប់ ទំាងនោះរួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាង តំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុកខណ្ឌ និងច្បាប់​​ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់
លោក អេង ឆៃអ៊ាង សរសេរថា៖ «ខ្លឹមសារ នៃការសុំធ្វើវិសោធនកម្មច្បាប់ ទំាងបួននេះ គឺយក អាសនៈរបស់គណបក្ស​ ដែលត្រូវ​រំលាយ ​ដោយតុលាការ ទៅចែកឲ្យគណបក្សផ្សេងៗ តាមរូប មន្តសមាមាត្រ ដែលចែងក្នុងច្បាប់​ទំាង​បួនខាងលើ»
បើតាមទំព័រ​ហ្វេសប៊ុកដដែល តំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អះអាងថា សេចក្តីស្នើវិសោធនកម្មច្បាប់នេះ បានទៅដល់រដ្ឋសភាហើយ ដែលគណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​​​នៃ​រដ្ឋសភា នឹងប្រជុំសម្រេចតាមនីតិវិធី នៅថ្ងៃទី១២ខែតុ​លា ស្អែក​នេះ។
ទោះជាយ៉ាងណា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីម្សិលមិញ ក្រុមតំណាងរាស្ត្រគណ បក្សប្រឆំាង ថា នឹងមិនចូលប្រជុំ សម័យប្រជុំ​សភាលើកទី៩ នីតិកាលទី៥ នៅថ្ងៃ​ទី១២ខែ​តុលា ឆ្នាំ ២០១៧នេះទេ។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់ នៅថ្ងៃនេះថា សភានឹងប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ និងប្រជុំពេញអង្គនៅថ្ងៃស្អែកនេះ​ ដោយថា ដើម្បីពិនិត្យលើសេចក្តី ស្នើវិសោធនកម្មច្បាប់ចំនួនបួន តាមការ​ចង់​បាន​របស់​ក្រុមតំណាងរាស្រ្តបក្សកាន់អំណាច។ ប៉ុន្តែ លោកថា បើក្រុមតំណាង​រាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​​ មិ​ន​ចូលរួម​ប្រជុំ ជាសិទ្ធិរបស់ពួកគេ។
លោកនិយាយ​ថា៖ «ជារឿងរបស់គាត់ធ្វើជាធម្មតា គាត់ធ្វើពហិការ គាត់ធ្វើជាអ្នកទទួលខុសត្រូវ ខ្ញុំមិចង់អត្ថាធិប្បាយទេ។​គេធ្វើបាន គេប្រជុំបានតាមច្បាប់ ដោយសារ គេកំណត់កូរ៉ុម គ្រប់គ្រាន់ដើម្បីប្រជុំបា»
ចំណែក លោកមេធាវី ហុង គឹមសួន មានប្រសាសន៍ថា បើ​សភា ធ្វើ​វិសោធនកម្ម​ច្បាប់ទាំងបួន
មែន នឹងធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​។
លោកបន្តថា៖ «ឥឡូវនេះ គេចង់ធ្វើអ្វីក៏បានដែរ ដើម្បីសម្របតាមការចង់បាន គឺយកឈ្មោះថា ធ្វើតាមច្បាប់ ប៉ុន្តែការបកស្រាយតាមច្បាប់កន្លងមក វាខុសគ្នាពីអ្វី ដែលយើងរៀនពីសាលារៀន រៀនពីគ្រូ រៀនពីគម្ពីមក»
ដោយឡែក នៅព្រឹកថ្ងៃទី១១ ខែតុលានេះ មុនប្រជុំសភាមួយថ្ងៃ លោក ហ៊ុន សែន បានយកពិធី ចុះជួបកម្មករ ថ្លែងសារនយោបាយ ថា នឹង​រំលាយបក្សមួយនៅក្នុងសភា នៅពេលឆាប់ៗនេះ ដោយនេះទំនងជាលោកសំដៅទៅគណបក្សសង្គ្រោះជាតិ។ លោកបន្ថែមថា​ ក្រោយពីរំលាយ នឹងកើតគណបក្សចំនួន៥ផ្សេងទៀត ដើម្បី​ឲ្យ​កម្ពុជាកាន់តែមានដំណើរការលទ្ធិ​ប្រជា​ធិបតេយ្យ​ល្អប្រសើរ។
អ្នកតាមដាននយោបាយខ្មែរ មើលឃើញថា បើទោះបីជាលោកហ៊ុន សែនមានអំណាចហៀរកែង និងកងកម្លាំងប្រដាប់អាវុធពេញដៃយ៉ាងណាក៏ដោយ ក៏បរុសខ្លាំងអង្គនេះ មិនហ៊ានក្រាញ អំណាច បន្តទៀតដោយមិនបោះឆ្នោត នៅឆ្នាំ ២០១៨ខាងមុខនេះឡើយ៕

No comments:

Post a Comment