Pages - Menu

Thursday, October 12, 2017

លោកហ៊ុន សែនថាគ្មានប្រទេសណាមួយអាចសើរើកិច្ចព្រម ព្រៀងសន្តិភាពទីក្រុងប៉ារីសបានទេ



លោកនាយករដ្ឋមន្ក្រី ហ៊ុន សែនកាន់អំណាចជានាយករដ្ឋមន្ត្រីបានរយះពេល
៣២ឆ្នាំ និងខ្វះ២ថ្ងៃទៀត ១០ខែហើយ។

ខណះខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កំពុងខិតជិតមកដល់ លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន  ប្រកាសថាគ្មានប្រទេសណាមួយអាចសើរើកិច្ជព្រមព្រៀងអន្តរជាតិមួយនេះ បានទេ ហើយលោកក៏ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ក្រោកឈរ​ការពារ​សន្តិភាព និង​ការ​អភិវឌ្ឍ​ន៏ របស់​ប្រទេសជាតិ ពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​មហាអំណាចនានា។
លោក ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ ទី​១១ ខែ​តុលា ក៏បានលើកឡើងពី ការមិនអាចមានប្រទេស ណា មួយសើរើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសបានដែរ ដោយលោកលើកហេតុផលថាម្ចាស់ ហត្ថលេខីមួយចំនួន ដូចជា ភាគីខ្មែរក្រហម ភាគីលោកតា សឺន សាននិងភាគីសម្តេច សីហនុបាន លាចាកលោកអស់ហើយ។ លោកបន្តថា ប្រទេស​រុស្សី ដែលជាហត្ថលេខីមួយក៏​ក្លាយ​ទៅជា​ប្រទេស​រដ្ឋ​មិន​ដឹង​ប៉ុន្មាន​នោះដែរ។ ដូច្នេះមិនអាចកោះប្រជុំពិភាក្សាពីកិច្ចព្រមព្រៀងនេះបានទេ។
លោក ហ៊ុន សែន អះអាង​ថា កិច្ចព្រមព្រៀង សន្តិភាព ទីក្រុង​ប៉ារីស​បាន​ស្លាប់​បាត់បង់​ពី​ឆាក​នយោបាយ​កម្ពុជា ទៅ​ហើយ។ លោក​បន្ត​ថា គោលបំណង​ណាមួយ​ក្នុង​ការ​សើរើ​កិច្ចព្រមព្រៀង​នេះ គឺ​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​តែប៉ុណ្ណោះ។
លោកថា៖ «២៣ តុលា ២០១៧ ជិត​មកដល់​ហើយ​ដែល​ជា​ខួប​លើក​ទី​២៦ នៃ​កិច្ចព្រមព្រៀង​ទី
ក្រុង​ប៉ារីស ដែល​យើង​បាន​អនុវត្ត ហើយ​ធាតុ​ផ្សំ ទាំងអស់​យើង​បាន​ប្រមូល​ផ្តុំ​មក​ក្នុង​រដ្ឋធម្មនុញ្ញ​
នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អស់​ហើយ សូម​កុំ​ស្រមើស្រមៃ​ថា កោះ​ប្រជុំ​សន្និសីទ​ទីក្រុង​ប៉ារីស​ឡើង វិញ​នោះ ពីព្រោះ​សន្និសីទ​ក្រុង​ប៉ារីស​ខ្មោច​អី បើ​ប្រទេស​រុស្សី មួយ​ក្លាយ​ទៅ​ប្រទេស​រដ្ឋ​មិន​ដឹង​ប៉ុន្មាន​នោះ។ សូម្បី​ប្រទេស​ហត្ថលេខី ក៏​ប្រែប្រួល អស់​ទៅ​ដែរ។ វា​មាននៅ​សល់​អី​ទៀត»
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​កាន់អំណាច​ជានាយករដ្ឋមន្ត្រីជាង ៣២​ឆ្នាំ​មកនេះ ក៏បាន
ប្រកាស​ឲ្យ​ពលរដ្ឋ ខ្មែរ​ទាំងអស់​ក្រោក​ឈរ​ឡើង ប្រឆាំងសហរដ្ឋអាមេរិក និង​ប្រទេស​លោក​សេរី​ទាំងឡាយ​ណា ដែល​មាន បំណង​បំផ្លាញ​សន្តិភាព និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។
នាយករដ្ឋមន្ត្រី​ដែលពូកែខាង​ក្រាញ​អំណាច​យូរ​ឆ្នាំ​ជាងគេ​ក្នុង​តំបន់​អាស៊ី​រូប​នេះ អះអាង​ថា អាមេរិក ដែលជា​ប្រទេស​មហាអំណាច​បាន​ទម្លាក់​គ្រាប់បែក​មក​លើ​កម្ពុជា និង​បាន​រំលោភ​អធិបតេយ្យ​របស់​កម្ពុជា​ធ្ងន់ធ្ងរ ហើយ​នៅ​ពេល​នេះ ពួកគេ​នៅតែ​បន្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ថែម​ទៀត ដោយលើកយកបញ្ហាសិទ្ធិមនុស្ស ជាលេសដើម្បីគាបសង្កត់មកលើកម្ពុជា។
លោក​បន្ត​ថា​ការ​ចោទប្រកាន់​នានា​ដែល​ថា​រដ្ឋាភិបាល​របស់​លោក រំលោភ​សិទ្ធិ​មនុស្ស​នោះ វា​គឺជា​រឿង​អយុត្តិធម៌។
លោកបញ្ជាក់ថា៖ «តើ​នៅ​លើ​លោក​នេះ​មាន​ស្តង់ដារ​ប៉ុន្មាន​ទៅ? អ្នក​មាន​លទ្ធភាព​ដើរ​ឈ្លានពាន​បាញ់​ប្រហារ​គេ ហើយ​ឯ​អ្នក​ប្រទេស​ក្រីក្រ​តូច​តាច មាន​លទ្ធភាព​ត្រឹមតែ​ការពារ​ខ្លួន អនុវត្តច្បាប់​របស់​ប្រទេស​ដើម្បី​ធានា​នូវ​សន្តិភាព ស្ថិរភាព សម្រាប់​ការ​រស់រាន​របស់​ប្រជាជន។ តើ​យើង​មាន សិទ្ធិ​ដែរ​ទេ ឬមួយ​មាន​សិទ្ធិ​តែ​ពួក​អ្នក? ហើយ​សិទ្ធិ​របស់​ពួក​ខ្ញុំ​មិន​មាន ខ្ញុំ​គ្មាន​អាវុធ​ប្រល័យ​លោក​ទេ។ ខ្ញុំ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង ក្រោកឈរ​ឡើង​រួមគ្នា​ដើម្បី​ការ​សន្តិភាព។ សន្តិភាព​នោះ​ហើយ ដែល​ធានា​ដល់​ការ​អភិវឌ្ឍន៏​របស់​យើង​ទៅ​ថ្ងៃ​អនាគត»
ការ​ប្រកាស​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​គ្រា​ដែល​លោក​ចុះ ជួប​ជាមួយ​កម្មករ​រោងចក្រ​ប្រមាណ​ជាង ២​ម៉ឺន​នាក់ មកពី​រោងចក្រ កាត់ដេរ​ចំនួន​១១ នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ។
វោហារសាស្ត្រ​រិះគន់​របស់​លោក ហ៊ុន សែន ទៅលើ​សហរដ្ឋអាមេរិក បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​ នៅ​គ្រា​ដែល​លោក​កំពុង បោះជំហាន​ដ៏​ជ្រៅ​ទៅ​រក​ប្រទេស​ចិន និង​រុស្សី ហើយ​ព្យាយាម​ដោះ​ខ្លួន ចេញ​ពី​ប្រទេស​លោក​សេរី។
យោងតាមឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បង្ហាញថាសហរដ្ឋអាមេរិក ក៏​ដូចជា​សហគមន៍​អឺរ៉ុប ពួកគេ​ជា​ប្រទេស​ដែល​ចូលរួម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ដូច្នេះ​ពួកគេ​មាន​សិទ្ធិ​ឃ្លាំមើល​ដំណើរ​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​អនុវត្ត​គោល​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
ទោះជា​យ៉ាងណាក៏ដោយ សមាជិកសភា​របស់​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) បាន​អះអាងកាលពី​សប្ដាហ៍​កន្លង​ទៅ​ថា មានតែ​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស​ប៉ុណ្ណោះ ដែល​ជា​យន្តការ​ចាំបាច់​របស់​សហរដ្ឋអាមេរិក​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​កម្ពុជា។
នៅ​ខណៈ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខិត​ជិត​ចូល​មក​ដល់​លោក ហ៊ុន សែន បាន​បង្កើន​ការ​ធ្វើ​ទុក្ខបុកម្នេញ​អង្គការ​របស់​អាមេរិក​មួយ​ចំនួន បិទ​បណ្ដាញ​ផ្សព្វផ្សាយ ចោទ​រដ្ឋាភិបាល​អាមេរិក  
នៅ​ពីក្រោយ​គម្រោង​ធ្វើ​បដិវត្ត​ពណ៌ ចាប់​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិលោកកឹម សុខា ដាក់​ពន្ធនាគារ ហើយ​កំពុងដំណើរការនីតិវិធី​រំលាយ​បក្ស។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​បដិសេធ​ថា មិនមែន​ការពិតទេ។
កាលពី​ថ្ងៃ​ទី​០៦ ខែ​តុលា ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បណ្ដឹង ផ្លូវច្បាប់​ដើម្បី​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បួន​ថ្ងៃ​ក្រោយមក តំណាងរាស្ត្រ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​ចំនួន​៤ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​សភា​ដើម្បី​ស្នើសុំ​វិសោធនកម្ម ក្នុង​
ការ​ឆក់​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​តុលាការ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង​ដែល​
គ្មាន​សំឡេង​នៅ​ក្នុង​សភា​នោះ។
ក្រុម​អ្នកឃ្លាំមើល​ការបោះឆ្នោត​ចាត់​ទុក​វិធានការ​ចុងក្រោយ​របស់ លោក ហ៊ុន សែន ថា ជា​ការ​
ប្លន់​សំឡេង​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ទាំង​កំរោល និង​ថា​ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ។ អង្គការ​អន្តជាតិ​ធំៗ​ដូចជា អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបបល វីនេស (Global Witness) អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវច្ឆ (Human Rights Watch) អះអាង​ដូចៗ​គ្នា​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង ចំណុច​ហានិភ័យ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​សម្រាប់​​ការដឹកនាំ​កម្ពុជា ហើយ​កំពុង​ប្រែក្លាយ ប្រទេស​នេះ ឲ្យ​ក្លាយទៅជា​ប្រទេស​ដែល​ប្រកាន់​របប​ផ្ដាច់ការ ដែល​ពិភពលោក​
មិន​អាច​អត់ឱន​ឲ្យ​បាន ជាពិសេស​ចំណាត់​ការ​ចុងក្រោយ ដែល​ចង់​រំលាយ​គណបក្សប្រឆាំង។
កាលពីដើម​ខែ​តុលា ក្រុម​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក ដ៏​មាន​ឥទ្ធិពល​បាន​ចាត់​ទុក​វិធាន ដ៏​តានតឹង​ចុងក្រោយ​របស់​លោក ហ៊ុន សែន ថា​នឹង​នាំ​ឲ្យ​ប៉ះទង្គិច​ខ្លាំង​ដល់​ដំណើរការ​បោះឆ្នោត ជាតិ​នៅ​ពេល​ខាងមុខ។
ជាង​នេះ​ទៅ​ទៀត ពួកគេ​ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​បង្កក​ទ្រព្យ សម្បត្តិ​របស់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​នៅ​ក្រៅ​ប្រទេស ប្រសិនបើ រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​មិន​ព្រម​បញ្ចប់​វិបត្តិ​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នេះ។
ក៏ប៉ុន្តែ កាលពីដើមសប្តាហ៏នេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា វីល្លៀម ហៃដធ៍ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ហ្ស៊ច អេដហ្គារ(George Edgar)មិនបាន បញ្ឈប់ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជានោះទេ នៅពេលប្រមុខការទូតទាំងពីររូបបានជួប ពិភាក្សាការងារិស័យកាត់ដេរ នៅកម្ពុជា ជាមួយលោក អ៊ិត សំហេង​ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ៕

No comments:

Post a Comment