Pages - Menu

Wednesday, October 11, 2017

កម្មករជិត១០០០នាក់បាតុកម្មមុខផ្ទះលោកហ៊ុន សែននៅក្រុង តាខ្មៅទាមទារឲ្យថៅសងប្រាក់ខែ ពី១៥០ទៅ២០០ដុល្លារ

កម្មកររោងចក្រប្រមូលផ្តុំគ្នា តវ៉ានៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

កម្មករជិត​១០០០នាក់ ធ្វើការនៅរោងចក្រមួយនៅក្នុងខេត្តកណ្តាល បានផ្ទុះការតវ៉ា នៅមុខផ្ទះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន ស្ថិតនៅក្នុងក្រុងតាខ្មៅ ដើម្បីស្វែងរកការអន្តរាគមន៍ឲ្យជួយ ដោះស្រាយបញ្ហារបស់ពួកគេដោយចោទថា ថៅកែបើកប្រាក់ឈ្នួលឲ្យមិនគ្រប់នៅពេលថ្មីៗនេះ។
នៅពេលជាមួយគ្នានេះដែរ កម្មការរោងចក្រមួយក្រុមទៀតមកពីរោងចក្រ ហ្គាវ័ន្ត អីភេរឹល ក៏បាន ធ្វើការតវ៉ានៅមុខរាងចក្រ​ដែលខ្លួនធ្វើការនៅក្រុងតាខ្មៅនេះដែរ។​
តាមការអះអាងរបស់កម្មករ នៅពេលពួកគេប្រមូលផ្តុំនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពរឹកនេះ បានឲ្យដឹងថា  ថៅកែរោងចក្រ ហ្គាវ័ន្ត អីភេរឹល បើកប្រាក់ឈ្នួលឲ្យពួកគេ ខ្វះម្នាក់ៗ ១០ទៅ២០ដុល្លាររាល់ខែ គឺមានរយៈពេលមួយឆ្នាំមកនេះ។ កម្មករបន្តថា ដោយសារមិនមាន ដំណោះស្រាយទើប ពួកគេនាំគ្នាសុំការអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។​
រោងចក្រ ហ្គាវ័ន្ត អីភេរឹល ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករបំពេញការងារចំនួន​១១០០នាក់។ កម្មករអះអាងថា លុយដែល​ថៅកែនៅជំពាក់ពួកគេ ក្នុងម្នាក់ៗប្រមាណ​ពី១៥០ ទៅ ២០០ដុល្លារ។
គួរគត់សំគាល់ដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានកំណត់យកថ្ងៃ ពុធ និងថ្ងៃ អាទិត្យជាថ្ងៃ ដែលលោកត្រូវជួបជាមួយកម្មការនី ជារៀងរាល់សប្តាហ៏។ តែពេលនេះបែរជាមានការតវ៉ានៅមុខផ្ទះរបស់លោកនៅក្នុងក្រុងតាខ្មៅ ដើម្បីឲ្យជួយរកយុត្តិធម៌ពី ករណីថៅកែរោងចក្រជំពាក់ប្រាក់ខែ ដល់ទៅ២០០ដុល្លារក្នុងម្នាក់ៗទៅវិញ៕

No comments:

Post a Comment