Pages - Menu

Thursday, October 26, 2017

លោកហ៊ុន សែនរក្សាភាពស្ងៀមស្ងាត់ខណះចេញដំណើរ ទៅចូលរួមពិធីបូជាសពស្តេចថៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្វាគមន៏ ពេលលោកមកដល់ព្រលានយន្ត
ហោះអន្តរជាតិថៃ នាទីក្រុងបាកកកាលពីព្រឹកមិញនេះ។
 
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ រក្សាភាពស្ងៀមស្ងាត់ពីស្ថានភាពនយោបាយ​ខណះ លោកធ្វើដំណើរចាកចេញពីប្រទេសកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីទៅចូលរួមក្នុងពិធី ថ្វាយព្រះភ្លើង (បូជា) អតីតក្សត្រថៃ Bhumibol Adulyadej នៅក្នុងទីក្រុងបាងកកប្រទេសថៃ។​
នៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបង្ហោះរូប ដែលមានមន្ត្រីជាន់​ខ្ពស់មួយចំនួន​ជូន​ដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមាន​សារ បញ្ជាក់ថា ទៅចូលរួមពិធីថ្វាយព្រះភ្លើងដល់អតីតក្សត្រថៃ។ ក៏ប៉ុន្តែលោកមិនបានលើកឡើង ពី ស្ថានភាពនយោបាយដ៏ក្តៅគគុកនៅកម្ពុជានោះទេ។​
អតីតក្សត្រថៃ Bhumibol Adulyadej បានចូលទិវង្គតនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ ហើយបន្ទាប់ពី តម្កល់ទុកជាង១ឆ្នាំមកនេះ រដ្ឋាភិបាលយោធាថៃក៏រៀបចំពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី២៦ខែតុលា នេះ។ ក្នុងពិធីនេះមានមេដឹកនាំសំខាន់ក្នុងតំបន់ចូលរួម និងមានពលរដ្ឋថៃជាង២០០ ០០០នាក់ ចូលរួមកាន់ទុក្ខក្នុងពិធីនេះផងដែរ៕

No comments:

Post a Comment