លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្វាគមន៏ ពេលលោកមកដល់ព្រលានយន្ត
ហោះអន្តរជាតិថៃ នាទីក្រុងបាកកកាលពីព្រឹកមិញនេះ។
នៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបង្ហោះរូប ដែលមានមន្ត្រីជាន់ខ្ពស់មួយចំនួនជូនដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមានសារ បញ្ជាក់ថា ទៅចូលរួមពិធីថ្វាយព្រះភ្លើងដល់អតីតក្សត្រថៃ។ ក៏ប៉ុន្តែលោកមិនបានលើកឡើង ពី ស្ថានភាពនយោបាយដ៏ក្តៅគគុកនៅកម្ពុជានោះទេ។
អតីតក្សត្រថៃ Bhumibol Adulyadej បានចូលទិវង្គតនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ ហើយបន្ទាប់ពី តម្កល់ទុកជាង១ឆ្នាំមកនេះ រដ្ឋាភិបាលយោធាថៃក៏រៀបចំពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី២៦ខែតុលា នេះ។ ក្នុងពិធីនេះមានមេដឹកនាំសំខាន់ក្នុងតំបន់ចូលរួម និងមានពលរដ្ឋថៃជាង២០០ ០០០នាក់ ចូលរួមកាន់ទុក្ខក្នុងពិធីនេះផងដែរ៕
0 comments:
Post a Comment