សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, October 23, 2017

លោកហ៊ុន សែនប្តូរយុទ្ធសាស្ត្រពីចង់រំលាយបក្សប្រឆាំង​ទាំងកំរោល មកបញ្ចុះបញ្ចូលឲ្យចុះ ចូលវិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



បន្ទាប់ពីមានសម្ពាធអន្តរជាតិ យ៉ាងធ្ងន់ធ្ងរ លោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាហាក់បីដូចជា មាន ភាពភ័យព្រួយយ៉ាងខ្លាំង​ចំពោះអនាគតនយោបាយរបស់លោកនិងកូនៗ ដែលកំពុងកាន់ តំណែង និងមុខជំនួញសំខាន់ៗនៅក្នុងប្រទេសពឹងផ្អែកលើជំនួយបរទេសមួយនេះ។
ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញលោកហ៊ុន សែនមានទឹកមុខខ្មៅដូចធ្យូង ហើយរូបរាងកាយក៏ធ្លាក់ ស្គមបន្តិចផងដែរ បន្ទាប់ពីសភាសហភាពអឺរ៉ុប (IPU) ដាក់គំនាបយ៉ាងធ្ងន់ធ្ងរទៅលើលោកហ៊ុន សែន ផ្ទាល់និងរដ្ឋាភិបាលរបស់លោក ដែលបានចាប់លោកកឹម​ សុខាមេបក្សប្រឆាំងដាក់ពន្ធនាគារ និងប៉ុនប៉ងរំលាយគណបក្សប្រឆាំងចោលដើម្បីប្លន់យកអសនះចំនួន៥៥នៅក្នុងសភាមកចែកចាយ
ឲ្យគណបក្សតូចៗ ដែលគ្មានសម្លេងមួយកៅអីផងនោះ។
ក៏ប៉ុន្តែ ផែនការប្លន់កៅអីសភានេះ ទំនងជាលោកហ៊ុន សែនស្ទាក់ស្ទើរ ឬចង់បោះបង់ចោលទៅ
វិញ ហើយលោកក៏ងាកមកប្រើយុទ្ធសាស្ត្រត្រជាក់ជាងនេះ គឺអំពាវនាវជាមួយនឹងការគំរាមផង នោះ ឲ្យមេឃុំ-ចៅសង្កាត់ និងតំណាងរាស្ត្រនិងមន្ត្រីគ្រប់ជាន់ថ្នាក់ចុះចូលជាមួយបក្សកាន់អំណាច របស់វិញ។
តែអ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា ការអំពាវនាវរបស់លោក ហ៊ុន សែននេះ បង្ហាញថាលោក កំពុងតែ​ភ័យ​ព្រួយពី​សហគមន៍​អន្តរជាតិ​ដាក់​គំនាប ហើយ​ប្រើ​ល្បែង​នយោបាយ​ប្រជាភិថុតិ បំភ័ន្ត​ភ្នែក​មហាជន​ដោយ​ឥត​អៀនខ្មាស ដោយ​គំរាម​និង​សន្យា ពី​ការ​រក្សា​តួនាទី ដែល​សមាជិក​ក្រុម ប្រឹក្សា​ឃុំ-សង្កាត់ របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​នោះ ថា លោក​ជា​អ្នក​ផ្ដល់​ជូន​ទៅវិញ បើសិនជា​អ្នក​ទាំងនោះ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលកំពុងកាន់ អំណាចដ៏ថោកទាបបំផុតនៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស ដែលគេយកឆន្ទះរាស្ត្រ ជាធំ។
អ្នកវិភាគ​ពន្យល់​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ ហាក់​ដូចជា​ភ្លេច​ថា តួនាទី​តំណាងរាស្ត្រ និង​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺពលរដ្ឋ​ជា​អ្នក​ផ្ដល់​ជូន​តាមរយៈ​ការបោះឆ្នោត​នោះ​ទេ បើសិនជា​លោក​អាច​ផ្ដល់​តួនាទី​ឲ្យ​បាន​គ្រប់គ្នា​នោះ ប្រហែលជា​លោក ហ៊ុន សែនមិនបាច់​ខំប្រឹង​ធ្វើ​អ្វីៗ សព្វ​បែប​យ៉ាង ទោះ​បី​ជា​បំពាន​ច្បាប់​ជាតិ អន្តរជាតិ ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ដាក់គុក និង​រំលោភ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ​ម្ដងទៀត ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​នោះ​ទេ។ លោកហ៊ុន សែនកំពុងជាយល់សប់ថា ប្រជាពលរដ្ឋខ្មែរមិនដឹងពីពុតត្បុតដ៏អាក្រក់របស់លោក ក្នុងការធ្វើនយោបាយនៅកម្ពុជាសព្វថ្ងៃនិងពេលកន្លងមក។
ទាក់ទងនឹងការអំពាវនាវរបស់លោកហ៊ុន សែននេះដែរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នក
ស្រី មូរ សុខហួរដែលកំពុងស្ថិតនៅក្រៅប្រទេស បាន​បញ្ចេញ​ប្រតិកម្ម​ភា្លមៗ ឆ្លើយ​តប​ទៅ​នឹង​
ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ដែល​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង ចុះចូល​ជាមួយ​រដ្ឋាភិបាល​នោះ​ថា ជា​រឿង​ជាន់​ឈ្លី​ប្រជាធិបតេយ្យ
អ្នកស្រី អះអាង​ថា ការ​ប្រឹងប្រែង​អូសទាញ​សមាជិក​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​តួនាទី​ស្រាប់ ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន មានដូច​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ជា​តំណាងរាស្ត្រ​នោះ គឺ​ដើម្បី​ឲ្យ​ទៅ​ជួយ​បិទបាំង​ភាព​ខុស​ច្បាប់​របស់​រដ្ឋាភិបាលលោក ហ៊ុន សែន ​តែប៉ុណ្ណោះ។
ទោះជាយ៉ាងណា ការអំពាវនាវរបស់លោក ហ៊ុន សែននេះ ក៏ទាក់ទាញបានសមាជិកសភា គណបក្សសង្គ្រោះជាតិម្នាក់ប្រចាំមណ្ឌលខេត្តព្រៃវែងដែរ គឺលោក ឡុង ប៊ុន្នី ឲ្យចុះចូល គណបក្សកាន់អំណាចដែរ។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក ឡុង ប៊ុន្នីដើម្បីសាកសួរថាតើលោកចុះចូលជា មួយគណបក្សប្រជាជនកម្ពុជាតែម្នាក់ឯង ឬក៏មានមេឃុំ-ចៅសង្កាត់ទៅជាមួយលោកដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger