សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។
Showing posts with label នយោបាយនិងការបោះឆ្នោត. Show all posts
Showing posts with label នយោបាយនិងការបោះឆ្នោត. Show all posts

Thursday, January 2, 2020

លោក សម រង្ស៊ី រំពឹង​ថា ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​ពី​អ្វី​ដែល​អាក្រក់ មក​ជា​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​មុន​វិញ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បញ្ចេញ​សារ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី​ឆ្នាំ​សកល​២០២០ ដោយ​បួងសួង​សុំ​ឱ្យ​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។ ចំណែក គូប្រជែង​នយោបាយ​របស់​លោក គឺ​លោក ហ៊ុន សែន វិញ ក៏បាន​ជូនពរ​ពលរដ្ឋ​ខ្មែរ​ដូចគ្នា ប៉ុន្តែ​ភ្ជាប់​នឹង​អត្ថន័យ​ថា «មាន​សន្តិភាព គឺ​មាន​អ្វីៗ​ទាំង​អស់»។
[អានត...]

Friday, December 27, 2019

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រើប្រាស់ថវិការដ្ឋ ជាង៨៦ម៉ឺនដុល្លារ នៅឆ្នាំ២០១៩

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់​ ឱ្យ​ដឹង​ថា​ ការ​ចំណាយ​ទាំងស្រុង​របស់​អង្គភាព​នេះ​ រាប់​តាំង​ពី​ចំណាយ​ប្រាក់ខែ​សមាជិក​ ប្រាក់ខែ​មន្ត្រី​រដ្ឋបាល​ ប្រាក់​បេសកកម្ម​ ប្រាក់​ថ្លៃ​សាំង​ និង​ប្រាក់​ជួសជុល​រថយន្តជាដើម​គឺជា​ថវិកាជាតិ​ ។
 
អគ្គ​លេ​ធិការ​អចិន្ត្រៃយ៍​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ លោក​ ឈឹម​ ផល​វរុណ​អះអាង ថាអង្គភាព​មួយ​នេះ​គ្រោង​ចាយ​ថវិកាជាតិ​ចំនួន​ជាង១លាន ៣សែន​ដុល្លារ​ (១ ៣១៨​ ៩២៥ដុល្លារ​) នៅឆ្នាំ២០១៩​ ប៉ុន្តែ​ ចំណាយ​ជាក់ស្ដែង​ អង្គភាព​នេះ​ចាយប្រាក់​អស់​ត្រឹម​តែ​ជាង ៨​សែន ៦ម៉ឺន​ដុល្លារ​ (៨៦៨,៩២៥​) ប៉ុណ្ណោះ​។ លោក​បន្ត​ថា​ អង្គភាព​នេះ​គ្រោង​ស្នើ​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ យក​ថវិកា​ដែល​នៅសល់​ជាង ៤សែន​ដុល្លារ​ ទៅ​ទិញ​រថយន្ដ​ជិះ​ដើម្បី​បម្រើ​ការងារ​។
[អានត...]

Tuesday, December 17, 2019

លោក សម រង្ស៊ីថាលោក ហ៊ុន សែនអាចដោះលែងលោក កឹម សុខា នៅខែមករាបើសម្ពាធ អន្តរជាតិនៅតែបន្តខ្លាំងឡើងៗ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


ថ្លែង​ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​ថ្ងៃ​ទី១៥ ធ្នូ ប្រធាន​ស្ដីពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើក​ឡើង​ថា តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ជំនុំជម្រះ​លោក កឹម សុខា នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ២០២០ ខាង​មុខ ប៉ុន្តែ​ប្រសិន​រដ្ឋាភិបាល​រង​គំនាប​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ តុលាការ​អាច​នឹង​ដោះ​លែង​លោក កឹម សុខា ដែល​ជា​ការ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ឡើង​វិញ។
លោក សម រង្ស៊ី លើក​ឡើង​ថា «លោក ហ៊ុន សែន កំពុង​ទ័ល​ច្រក​ករណី​កាត់​ទោស​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ» ។
[អានត...]

Friday, November 22, 2019

លោកកឹម សុខាអាចធ្វើជាប្រធានគណបក្សសិទ្ធិមនុស្សវិញ ខណះក្រសួងមហាផ្ទៃទុក ពេលឲ្យលោក៦ខែទៀត!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចយល់ព្រមឱ្យ គណ បក្សសិទ្ធិមនុស្ស ធ្វើការពន្យារពេល ៦ខែ ក្នុងការបញ្ជូនបញ្ជីឈ្មោះសមាសភាពថ្មី នៃថ្នាក់ដឹកនាំ របស់ខ្លួនជូនក្រសួងមហាផ្ទៃ។ 
ការពន្យានេះ ដើម្បីទុកពេលឲ្យលោក កឹម សុខាមានឳកាសដាក់ឈ្មោះធ្វើជាប្រធានគណបក្ស ចាស់របស់ខ្លួនឡើងវិញ។
ក្រសួងមហាផ្ទៃឲ្យដឹងថាការពន្យារពេលនេះ ត្រូវគិតចាប់តាំងពីថ្ងៃជូនដំណឹងនេះ រហូតដល់ខែ មិថុនា ឆ្នាំ២០២០។ នេះបើតាមលិខិតរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជូនទៅ
កាន់ ប្រធានគណបក្សសិទ្ធិមនុស្ស នៅរសៀលថ្ងៃនេះ។
[អានត...]

Thursday, November 21, 2019

លោកសម រង្សុីបញ្ជាក់ថាលោក ហ៊ុន សែនបន្ធរដៃឲ្យលោក កឹម សុខា ក៏ដោយសារ ជោគជ័យ នៃគម្រោង​មាតុភូមិនិវត្តន៍ របស់លោកដែរ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


គម្រោង​មាតុភូមិនិវត្តន៍ របស់​លោក សម រង្ស៊ី ប្រធាន​ស្តីទី និង​មន្ត្រី​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃ​ទី៩ វិច្ឆិកា មិនទាន់​ដល់​គោលដៅ ដែល​គ្រោង​ទុក​នោះ​នៅ​ឡើយ ដោយ​មាន​ការរារាំង ពីរដ្ឋាភិបាល​ក្រុងភ្នំពេញ ទាំង​ការ​ធ្វើ​សកម្មភាព​ផ្ទាល់ និង​ប្រយោល។

ទោះ​យ៉ាងណា​ក៏ដោយ ព្រឹត្តិការណ៍​នេះ ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​ប្រែប្រួល​លឿន​ទៅ​រក​ភាព ជា​វិជ្ជមាន មេដឹកនាំ​រដ្ឋាភិបាលក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏​ហាក់​បន្ទន់​ជំហរ​ខ្លះ​ចំពោះ​បក្ស​ប្រឆាំង​ដែរ។
[អានត...]

Monday, November 18, 2019

លោកហ៊ុន សែនបញ្ជាក់ថា តួនាទីសមាជិកឃុំ-សង្កាត់ របស់ អតីតគណបក្សសង្គ្រោះជាតិ នឹងមិនត្រូវប្រគល់ឲ្យវិញឡើយ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


(ភ្នំពេញ)៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា តួនាទីរបស់សមាជិក ឃុំ-សង្កាត់ របស់អតីតគណបក្សសង្គ្រោះជាតិ គ្មានថ្ងៃទទួលបានមកវិញឡើយ ក្រោយគណបក្ស របស់ពួកគេត្រូវបានរំលាយចោល ដោយតុលាការកំពូល កាលពីឆ្នាំ២០១៧កន្លងទៅ។

លោកហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិថ្មីនឹងត្រូវធ្វើ ឡើងនៅខែឧសភា ឆ្នាំ២០២២ ខណៈការបោះឆ្នោតតំណាងរាស្ត្រ នឹងត្រូវធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
[អានត...]

Friday, November 15, 2019

លោក ស ខេងច្រានចោលលិខិតមួយដែលស្នើឱ្យ គណៈកម្មាធិការ អចិន្រ្តៃយ៍ CPP បោះឆ្នោត ដកលោកហ៊ុន សែន ចេញពីប្រធានបក្ស!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(ភ្នំពេញ)៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ហើយក៏ជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង បានប្រកាសថា លិខិតដែលប្រើប្រាស់ «អ្នក គាំទ្រគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង» ហើយស្នើឱ្យគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស ប្រជាជនកម្ពុជា បោះឆ្នោតដកសេចក្តីទុកចិត្តលើ លោកហ៊ុន សែន កាលពីថ្ងៃទី១៣ ខែវិច្ឆិកានោះ គឺជាលិខិតក្លែងក្លាយ ដែលប្រឌិតឡើងដោយមជ្ឈដ្ឋានប្រឆាំង។
[អានត...]

Saturday, November 2, 2019

លោកសម រង្សុីប្រហែលមិនអាចចូលមកកម្ពុជាបានទេ នៅថ្ងៃ ៩ វិច្ឆិកា!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


ខណៈនៅសល់ពេលតែ៧ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការធ្វើមាតុភូមិនិវត្តន៏ របស់លោក សម រង្សុី ស្រាប់តែរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា ហាម​ក្រុមហ៊ុន​យន្តហោះ ទាំងអស់ដឹក​
លោក សម រង្ស៊ី និង​បក្ខ​ពួក ចូល​កម្ពុជា នៅ​ថ្ងៃ​ទី៩ វិច្ឆិកា និង​ព្រមាន​ចោទ​ក្រុមហ៊ុន​យន្តហោះ​នោះថា ចូលរួម​គំនិត​ក្បត់​ជាតិ បើ​ហ៊ាន​​ល្មើស​នឹង​បម្រាម​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង​ហៅ​វិធានការ​នេះ​ថា ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ខ្លាច​វត្តមាន លោក សម រង្ស៊ី។ អ្នក​វិភាគ​ថា វិធានការ​នេះ ​ជា​ការ​​បំភ័យ​​ ដើម្បី​រារាំង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មេដឹកនាំគណបក្ស​​សង្គ្រោះ​ជាតិរូបនេះ។
[អានត...]

Tuesday, October 22, 2019

លោកស្រី មូរ សុខហួរ ពិតជាត្រូវអាជ្ញាធរថៃបណ្តេញចេញ ពីប្រទេសថៃប្រាកដមែន ខណះ អ្នកស្រីមកដល់ព្រលាន យន្តហោះនាទីក្រុងបាងកក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments





(ភ្នំពេញ)៖ លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ និងជាមនុស្សជំនិត របស់លោក សម រង្ស៉ី មេបក្សប្រឆាំងកម្ពុជា ក្នុងការរៀបចំដំណើរនិវត្តន៏របស់មេបក្សប្រឆាំងរូប នេះមកកម្ពុជាវិញនោះ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានសារភាពថា លោកស្រីពិតជា ត្រូវនគរបាលអន្តោរប្រវេសថៃ មិនអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសថៃពិតប្រាកដមែន។
លោកស្រី មូរ សុខហួរ បានអះអាងបែបនេះ ប្រាប់ដល់វិទ្យុអាស៊ីសេរី ដែលជាប្រព័ន្ធឃោសនា មួយគាំទ្របក្សប្រឆាំងជាពិសេសគាំទ្រលោក សម រង្សុីជាងលោក កឹម សុខា។
[អានត...]

Wednesday, October 2, 2019

បុរសខ្លាំង ហ៊ុន សែន យកថ្ងៃ៩វិច្ឆិកា ធ្វើពិធីទទួលទាន អំបុកខ្មែរទូទាំងប្រទេស ខណះលោក សម រង្សុីយកថ្ងៃ ៩ វិច្ឆិកាវិលចូលស្រុកវិញ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(ភ្នំពេញ)៖ ការដេញជើងគ្នាខាងនយោបាយ រវាងមេបក្សប្រឆាំងកម្ពុជា លោក សម រង្សុី និងបុរស ខ្លាំង ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាន់តែមើលឃើញថាខ្លាំងឡើងៗហើយ ដោយនៅថ្ងៃ នេះ បុរសខ្លាំងនៃកម្ពុជាបានប្រកាសយកថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីរៀបចំពិធីទទួល ទានអំបុកខ្មែរ ឬតាមពិធីបុរាណខ្មែរហៅថា «អកអំបុក» នៅទូទាំងប្រទេសកម្ពុជា ខណះលោក សម រង្សុីកំពុងប្រកាសយកថ្ងៃដដែលនេះសម្រាប់ការធ្វើមាតុភូមិនិវត្តន៏របស់លោកមកកម្ពុជាវិញ។
បុរសខ្លាំងហ៊ុន សែនប្រកាសនៅមុននេះបន្តិចថាការយកថ្ងៃ៩វិច្ឆិកាធ្វើពិធីទទួលទានអំបុកខ្មែរ ទូទាំងប្រទេសគឺក្នុងគោលបំណងការពារជាតិ សាសនា ព្រះមហាក្សត្រ។
[អានត...]

Monday, September 16, 2019

លោក សម រង្សុីរងការថ្កោលទោសពីស្ថាប័នរដ្ឋជិត១០០ពាក់ព័ន្ធ​ នឹងការ ហៅព្រះមហាក្សត្រថាជា «អាយ៉ងហ៊ុន សែន»!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


លិខិតថ្កោលទោសលោក សម រង្ស៊ី ពាក់ព័ន្ធការចោទថា ប្រមាថ ដល់អង្គព្រះមហាក្សត្រកើតឡើង បន្តបន្ទាប់ភាគច្រើនចេញពីក្រសួង និងស្ថាប័នរដ្ឋក្នុងរយៈពេលតែ១ថ្ងៃមានចំនួនប្រមាណ ១០០ ស្ថាប័ននៅទូទាំងប្រទេស។

កាលពីយប់ថ្ងៃទី១២ខែកញ្ញា លោក សម រង្ស៊ី មេបក្សប្រឆាំងកម្ពុជា (Cambodian opposition leader) បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ពាក់ព័ន្ធតួនាទីព្រះមហាក្សត្រ ក្នុងការសម្រប សម្រួលឬ ដោះស្រាយជម្លោះនយោបាយ ដោយលោកសម រង្សុីបានហៅព្រះមហាក្សត្រ នរោត្តម សីហមុនីថាជា«អាយ៉ងហ៊ុន សែន»។

លុះព្រឹកឡើងថ្ងៃ ទី១៣ខែកញ្ញាមានប្រតិកម្មពីក្រសួងស្ថាប័នរដ្ឋថា លោក សម រង្ស៊ី បានប្រើប្រាស់ ពាក្យសម្តីប្រមាថដល់អង្គព្រះមហាក្សត្រ។​

ក្រសួងស្ថាប័នទាំងប្រមាណ១០០នោះ រួមមានទាំងក្រសួងសុខាភិបាល ក្រសួងកសិកម្ម​ អង្គភាព ប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិជាដើម​។​ ក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោសនោះភាពច្រើន​ក្នុងន័យប្រហាក់ប្រហែលគ្នាគឺថ្កោលទោស លោក​​​​ សម​ រង្ស៊ី និងជំរុញ​ឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការដ៏តឹងរឹងចំពោះលោក សម រង្សុី ។

នៅថ្ងៃទី១៣ខែកញ្ញា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញក៏បានសម្រេចចោទប្រកាន់ និង បញ្ជាឱ្យចាប់ខ្លួនលោក សម រង្ស៊ី ខណៈមេបក្សប្រឆាំងរូបនេះកំពុងរស់នៅក្រៅប្រទេសយ៉ាង រំភើយជាមួយឧត្តមភរិយា យូឡុង សូមូរ៉ា៕

[អានត...]

Tuesday, September 10, 2019

លោកសម រង្សុីសរសេរលិខិតស្នើឲ្យលោក មហាធៀ មហាម៉ាត់ ជួយសម្របសម្រួលនយោបាយ ជាមួយលោកហ៊ុន សែន!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


លោក សម រង្សុី មេដឹកនាំបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន ស្នើទៅ​មេដឹកនាំ​ម៉ាឡេស៊ី ជួយ សម្របសម្រួលនយោបាយជាមួយ មេដឹក​នាំ​បក្ស​កា​ន់​អំណាច លោក ហ៊ុន សែនដើម្បីបាន ពិភាក្សាគ្នាជំរុញការផ្សះផ្សាជាតិ ធានាដំណើរការប្រជាធិបតេយ្យនៅក​ម្ពុជា។
 
លិខិតចុះថ្ងៃទី៥កញ្ញា ផ្ញើទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ លោក សម រង្ស៊ី លើកឡើងថា ពិតណាស់ ការរឹតត្បិត ការគាបសង្កត់ និង​ទណ្ឌកម្ម មិនមែនជាចម្លើយ​ដែល​គួរ​ស្ថិតនៅលើ​វេទិកាជាតិ និង​អន្តរជាតិទេ។
[អានត...]

Friday, August 30, 2019

បុរសខ្លាំង ហ៊ុន សែន យល់ព្រមភ្នាល់ជាមួយ លោកសម រង្ស៉ី ដោយ «សុខចិត្តចុះចេញពីតំណែង» បើសិន សម រង្ស៉ី ចូលមកម្ពុជា ហើយចាប់ខ្លួនមិនបាននោះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


(ភ្នំពេញ)៖ ឆ្លើយតបនឹងការប្រកាសរបស់លោកសម រង្ស៉ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដែលបានបបួល បុរសខ្លាំងហ៊ុន សែន ភ្នាល់ថា «បើសិន សម រង្ស៉ី ហ៊ានចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនោះ លោក យល់ ព្រមចុះចេញពីតំណែងដែរឬទេ» ?
ឥឡូវនេះ នៅព្រឹកថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៩នេះ បុរសខ្លាំង ហ៊ុន ​សែន បានប្រកាស តាមរយះ អង្គភាពព័ត៌មាន Fresh News ដើម្បីឆ្លើយតបនឹងការបបួលរបស់លោក សម រង្ស៉ី។​ បុរសខ្លាំងហ៊ុន សែនបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ព្រមទទួលការភ្នាល់ជាមួយអាម្សៀ រង្ស៉ី ប្រសិន បើអ្នកឯងជាន់ទឹកដីខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ហើយ ខ្ញុំចាប់អ្នកឯងមិនបានក្នុងរយៈ ពេល ២៤ម៉ោង ខ្ញុំនឹងសុខចិត្តចុះចេញពីតំណែង។ ប៉ុន្តែបើខ្ញុំចាប់ខ្លួនអ្នកឯងបានវិញ អ្នកឯងនឹងត្រូវ បញ្ចប់ជីវិតនយោបាយ ព្រមទាំងរំលាយអង្គការចាត់តាំងទាំងឡាយណា ដែលអ្នកឯងបានបង្កើត ឡើង។ ផ្ទុយទៅវិញប្រសិនបើអ្នកឯងមិនក្លាហានហ៊ានចូលមកកម្ពុជាវិញទេ នោះអ្នកឯងនឹងត្រូវ បញ្ចប់ជីវិតនយោបាយ និងរំលាយអង្គការចាត់តាំងដែលអ្នកឯងបង្កើត។ តើអ្នកឯងហ៊ាន ឬមិន ហ៊ានចំពោះការភ្នាល់នេះ?
[អានត...]

Tuesday, July 30, 2019

ស្ថានទូតអាមេរិកប្រចាំកម្ពុជាកត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ នៅកម្ពុជាថា«មាន កំហុសឆ្គងយ៉ាងខ្លាំង»!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សរសេរសារនៅលើហ្វេសប៊ុកផ្លូវការ របស់ខ្លួននៅថ្ងៃនេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំនៃជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំង នៅ កម្ពុជា។ ការបោះឆ្នោតនោះ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរ បស់ប្រជាពលរដ្ឋកម្ពុជាទេ។
ស្ថានទូតបន្តថា ការបោះឆ្នោតនេះ បានផាត់ចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយវា រឹតតែធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សា នយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក។
[អានត...]

Monday, July 1, 2019

លោក ហ៊ុន សែនឌឺឲ្យក្រុមអ្នកប្រឆាំងនៅអឺរ៉ុបនាំគ្នាចេញ មកធ្វើបាតុកម្មប្រឆាំងវត្តមាន​របស់​លោក ដូចដែលពួកគេ ធ្លាប់ធ្វើដាក់ លោកកន្លងមក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ថ្លែងនៅព្រឹកថ្ងៃច័ន្ទនេះ បែបឌឺដង​ទៅក្រុមអ្នកប្រឆាំងដែលរស់ នៅលើទឹកដីអឺរ៉ុបឱ្យនាំគ្នាចេញមក ធ្វើបាតុកម្មប្រឆាំងវត្តមាន​របស់​លោក ដូចដែលពួកគេធ្លាប់ធ្វើ ដាក់លោកកន្លងមក។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ក្នុងពិធីផ្ទេរការគ្រប់គ្រងសាលាពិការភ្នែក គ និងថ្លង់ នៃអង្គការ គ្រួសារថ្មីឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ក្នុង​រាជធានីភ្នំពេញ បាន​អំពា​​វ​នាវ យ៉ាង​ដូច្នេះ ខណៈលោកនឹងត្រៀមចេញដំណើរទៅចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោក ឬ ហៅថា WTO នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃស្អែកនេះ។​

លោក ហ៊ុន សែន បានអះអាងថា ទោះបីជាមានបាតុកម្ម ឬគ្មានបាតុកម្មប្រឆាំងរូបលោកក៏ដោយ ប៉ុន្តែ វត្តមានរបស់លោកក្នុង​កិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅតែមិនអាចខកខាន បាន​។

លោក​មានប្រសាសន៍ថា៖ «ហើយខ្ញុំបានឱ្យព័ត៌មាននេះ ថាខ្ញុំនឹងទៅហ្សឺណែវថ្ងៃ២ កក្កដានេះ ដូច ជាបីអាទិត្យមុនឯណោះ។ អីចឹង ល្មមប្រមូលមនុស្សមកធ្វើបាតុកម្មបានហើយ ឱ្យគេឃើញ។ បង្ក រឿឱ្យបានច្រើនបន្តិច អាហ្នឹងកាន់តែល្អ។ ខ្ញុំមិនមែនឌឺឱ្យអាណាទេ»។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីចុងខែមិថុនា បានឱ្យដឹងថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំមួយស្តីពីការត្រួតពិនិត្យឡើង វិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ ដែល ប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា នៅស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក​ នាទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។

រដ្ឋាភិបាលអាណត្តិទី៦ ដែលកើតឡើង ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពី ខែកក្កដា ២០១៨ ដឹកនាំដោយលោក ហ៊ុន សែន ធ្លាប់ទទួលរងការធ្វើបាតុកម្មប្រឆាំងពីសំណាក់ ពលរដ្ឋខ្មែរមួយចំនួនដែលកំពុងរស់នៅក្រៅប្រទេស ដូចជានៅសហរដ្ឋអាមេរិក នៅបារាំង ​ស្វីស កាណាដា អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុន ជាដើម។

​បាតុកម្មខ្លះ គឺជាការធ្វើឡើងប្រឆាំង​វត្តមាន លោក ហ៊ុន សែន ហើយបាតុកម្មខ្លះទៀតទាមទារឱ្យ ដោះលែងលោក កឹម សុខា និងអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ និងមានបាតុកម្មផ្សេងទៀត គឺទាមទារឱ្យមានការបោះឆ្នោតឡើងវិញ ដោយក្រុមអ្នកបាតុកម្មមិនទទួលស្គាល់រដ្ឋាភិបាល អាណត្តិទី៦នេះ និងចាត់ទុកថា រដ្ឋាភិបាលអាណត្តិថ្មីនេះជារដ្ឋាភិបាលខុសច្បាប់ កើតចេញពី ការបោះឆ្នោតក្លែងក្លាយ។

ទោះជាយ៉ាងណា លោកហ៊ុន សែនមិនខ្វល់ពីការទាមទារទាំងអស់នេះទេ ហើយលោកនៅតែ បន្តដឹកនាំរដ្ឋាភិបាលរបស់លោករហូតមកដល់ម៉ោងនេះដដែល៕
[អានត...]

Friday, June 28, 2019

លោក សម រង្សុី ដាក់បន្ទុកលើលោកហ៊ុន សែនឲ្យទទួលខុសត្រូវ បើកម្ពុជា បាត់បង់EBA តែលោក ហ៊ុន សែនថាកម្ពុជា មិនឳន ក្បាលចំពោះបរទេសទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានប្រកាសថ្កោលទោស និងដាក់បន្ទុកទៅលើលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រសិនបើ កម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅកាត់ថា ប្រព័ន្ធ EBA (Everything But Arms) របស់អឺរ៉ុបមែននោះ។
[អានត...]

Tuesday, June 18, 2019

លោកសម រង្សុីដាស់តឿនឲ្យបុរសខ្លាំងហ៊ុន សែនប្តឹង លោកទៅតុលាការ ប្រទេសបារាំង!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ដាស់តឿនឱ្យ​បុរសខ្លាំង ហ៊ុន សែន ប្តឹង
​លោក​ទៅ​តុលាការ​ប្រទេស​បារាំង​ ជុំ​វិញ​រឿង​មរណភាព​លោក ហុក​ ឡងឌី និង​ឃាតកម្ម​ធំៗ​ ជាច្រើន​ករណី​ទៀត។ លោក​នៅ​តែ​ចោទប្រកាន់​ថា លោក ហ៊ុន សែន គឺ​ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​អំពើ​ឃាតកម្ម​ និង​ឧក្រិដ្ឋ​ជា​ច្រើន​ករណី​ ចាប់​ពី​ទសវត្សរ៍​ទី៩០ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិលោក សម រង្ស៊ី ​អះអាង​ថា លោក​បាន​ទទួល​ដំណឹង​ពី​ប្រភព​ជិត​ស្និទ្ធ​របស់​លោក​ លោក​ ហ៊ុន សែន ថា មេ​ដឹក​នាំ​ក្រាញ​អំណាច​រូប​នេះ នឹង​មិន​ហ៊ាន​ប្ដឹង​លោក​ទៅ​តុលាការ​ប្រទេស​បារាំង​ឡើយ ដោយ​សារ​បារម្ភ​ខ្លាច​ចាញ់​ក្តី​ ព្រោះ​លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បង្ហាញ​ថា លោក ហ៊ុន សែន ពិត​ជា​អ្នក​នៅពី​ក្រោយ​ខ្នង​សំណុំ​រឿង​​ឃាតកម្ម​ និង​អំពើ​ឧក្រិដ្ឋ​ជា​ច្រើន​ករណី​នោះ​មែន។
[អានត...]

Wednesday, June 12, 2019

លោកសម រង្សុីថាបុរសខ្លាំង ហ៊ុន សែននិងភរិយាមិនហ៊ានមកប្តឹង លោកនៅប្រទេសបារាំងទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​បាន​ប្រកាស​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក កាលពី​ថ្ងៃ​ទី​១១ មិថុនា ថាបុរសខ្លាំង ហ៊ុន សែននិងភរិយាមិន ហ៊ានមកប្តឹង រូបលោកនៅប្រទេសបារាំងទេ។
លកសម រង្សុីក៏អះអាងថា យុទ្ធវិធី​មួយ​ដ៏​ល្អ​ប្រសើរ ដើម្បី​បញ្ចប់​របប​ផ្ដាច់ការ​ឱ្យ​បាន​ឆាប់​នៅ​កម្ពុជា គឺ​ធ្វើ​ឱ្យ​«លោក ហ៊ុន សែន ឆ្កួត»។
លោក សម រង្ស៊ី បាន​បញ្ជាក់​ថា មាន​សំណុំរឿង​ជាច្រើន​ដែល​រង់ចាំ​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក នៅ​ចំពោះ​មុខ​តុលាការ​ប្រទេស​បារាំង ហើយ​លោក​ក៏​ចង់​ឱ្យ លោក ហ៊ុន សែន ហ៊ាន​មក​ប្តឹង​លោក​នៅ​ប្រទេស​បារាំងផងដែរ។
[អានត...]

Tuesday, June 11, 2019

លោកសម រង្សុីប្រកាសរៀបចំគម្រោងជាថ្មីវិលចូលកម្ពុជា វិញឆាប់ៗនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

លោកសម រង្សុីប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវរដ្ឋាភិបាល បុរសខ្លាំង ហ៊ុន សែន រំលាយចោល​ហើយនោះបាន​ប្តេជ្ញា​ជាថ្មីថា​នឹង​តស៊ូ​នយោបាយ​បែប​អហិង្សា​ដើម្បី​ឲ្យមាន​ការ​ដោះលែង​លោក​ កឹម សុខា ​មេដឹកនាំ​ក្រុម​ជំទាស់​ ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​និង​ការពារ ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA​ និង​ GSP ​កុំឲ្យ​បាត់ បង់។
នៅក្នុង​សេចក្តី​ថ្លែងការណ៍​អំពី​ «ការធ្វើ​មាតុភូមិ​និវត្តន៍​នៃថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ‍» ​នៅថ្ងៃ ចន្ទនេះ ​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើមថា៖«ដូច្នេះ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ​នៅពេល​ដ៏ខ្លី​ខាងមុខនេះ​ គឺទៅ​រួមសុខ​ រួមទុក្ខ​ជាមួយ​ជនរួម​ជាតិ​យើង​នៅក្នុង​ប្រទេស កម្ពុជា​និង​ធ្វើការ​តស៊ូ​នយោបាយ​ដោយ​អហិង្សា​ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ ​ដើម្បី​ឲ្យមានការ​ដោះលែង​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​អនុញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ដំណើរការ​ឡើងវិញ ​តាម​លក្ខខណ្ឌ​របស់​សហគមន៍​អឺរ៉ុប​និងសហរដ្ឋអាមេរិក​ បញ្ចៀស​ការ​កាត់ផ្តាច់​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA​ និង ​GSP‍»។
[អានត...]

Saturday, June 8, 2019

គណបក្សប្រជាជន ទទួលបាន៣៤៨៤អាសនៈ,ហ្វ៊ុនស៊ិនប៉ិច ៣៣អាសនៈ, ខ្មែររួបរួមជាតិ ៣៨អាសនៈ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments
(ភ្នំពេញ)៖ លទ្ធផលផ្លូវការ នៃ ការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ បាន បង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខគេ ដោយទទួលបានអាសនៈសរុប ៣៤៨៤ អាសនៈ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៣៣អាសនៈ និង ខ្មែររួបរួមជាតិទទួលបាន ៣៨អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។
ជារួមមក នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៣នេះ មានគណបក្សតែ៣ប៉ុណ្ណោះ ដែលទទួលបានអាសនៈ នោះគឺគណបក្សប្រជាជនកម្ពុជា របស់ សម្តេចតេជោ ហ៊ុន សែន គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ៕
[អានត...]
 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger