Pages - Menu

Friday, October 27, 2017

តុលាការខេត្តប៉ៃលិនបន្តឃុំខ្លួនក្រុមប្រឹក្សាឃុំ​បក្សប្រឆាំងបន្ទាប់ពី បដិសេធមិនចុះចូលបក្សកាន់អំណាចតាមការអំពាវនាវរបស់ លោកហ៊ុន សែន

លោក ស ខេង និងលោក ហ៊ុន សែនកំពុងរៀបផែនការកំទេចគណបក្សប្រឆាំង
ទាំងឬសគល់។
សាលាដំបូងខេត្តប៉ៃលិនបន្តឃុំខ្លួនក្រុមប្រឹក្សាឃុំ​មួយរូបមកពីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីការ ចាប់ខ្លួនកាលពីថ្ងៃទី២៤ខែតុលាមក ពាក់ព័ន្ធការបង្ហោះសារឆ្លើយតបជាមួយលោក ហ៊ុន សែនថា នឹងមិនចូលចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែនជាដាច់ខាត។សមត្ថកិច្ចបាន​ចាប់ខ្លួន​ក្រុមប្រឹក្សាឃុំ​ស្ទឹងកាច់​លោកលោក ឈុន សិទ្ធី កាលពីថ្ងៃទី២៤ខែតុលា បន្ទាប់ពីសមាជិកក្រុមប្រឹក្សាមកពីគណបក្សប្រជាជននៅក្នុងឃុំនេះ បានដាក់ពាក្យប្តឹង លើជម្លោះ ពាក្យសម្តីនៅកន្លែងធ្វើការ និង ករណី​បង្ហោះសារឆ្លើយតបលោក ហ៊ុន សែន ថា មិនចូលរួមជា មួយគណបក្សប្រជាជននោះទេ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តប៉ៃលិន លោកស្រី វ៉ែន ដារា អះអាងថា ការចាប់ ខ្លួនក្រុមប្រឹក្សាឃុំស្ទឹងកាច់ គឺពាក់ព័ន្ធសំណុំរឿង​បង្ហោះ​វីដេអូឃ្លីបផ្ដាំ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែនថា គាត់​មិន​ចង់បាន​ប្រាក់ខែ ៥៧​ម៉ឺន​រៀល (៥៧០,០០០) នោះ​ទេ ហើយ​បើ​ទោះ​បី​ជា​ប្រាក់ខែ​រាប់​លាន​ដុល្លារ​អាមេរិក​ក៏​លោក​មិន​លក់​ឧត្ដមគតិ​ដែរ។ មួយករណីទៀត ការ​​ថតវីដេអូឡាយ​ផ្ទាល់ ពី​​​សកម្មភាព​ស្មៀន​ឃុំបក្សកាន់អំណាច នៅ​ពេល​​​ប្រជុំ​រួមគ្នា​នៅក្នុង​ឃុំ ដើម្បី​ជជែកពីការស្នើសុំ​យក​ត្រា​ ប្រថាប់​ឲ្យអ្នក​​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​​​នៅតា​ម​តំបន់​​ក្នុង​ឃុំ​ជាដើម។ ករណីនេះ ត្រូវបាន​ស្មៀនឃុំ រូបនោះ ចោទថា ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​ខាង​​រូប​ភាព​នៃបុគ្គល និង​បទ​ស្តាប់ រឺថតពាក្យសម្តី ឯកជន។
លោកស្រី វ៉ែន ដារា មានប្រសាសន៍​ថា​ ការចាប់ខ្លួននោះមិនមានដីកាពីតុលាការនោះទេ។ ករណី​នេះលោកស្រី ជំរុញទៅតុលាការទម្លាក់ការចោទប្រកាន់លើមន្ត្រីរបស់អ្នកស្រីឲ្យមានសេរីភាពវិញ ដោយថា​មន្ត្រី​​បក្សប្រឆំាង​រូបនោះមិន​បានធ្វើខុសដូចការចោទប្រកាន់របស់មន្ត្រីបក្សកាន់អំណាច​នោះទេ។
លោកស្រីអំពាវនាវថា «សុំឲ្យតុលាការ ទំលាក់ការចោទប្រកាន់​រូប​លោក ឈុន សិទ្ធី ជាក្រុមប្រឹក្សា ដើម្បីដោះលែង​គាត់ឲ្យមក​បំពេញភារកិច្ចជូនប្រជាពលរដ្ឋវិញ ព្រោះគាត់មិន​បានធ្វើអ្វីខុសច្បាប់​»
ស្នងការនគរបាលខេត្តប៉ៃលិន លោក ជា ចាន់ឌិន មានប្រសាសន៍ប្រាប់នៅថ្ងៃនេះថា សំណុំរឿង ក្រុមប្រឹក្សាឃុំស្ទឹងកាច់នេះ បានបញ្ជូនទៅតុលាការឲ្យបន្តធ្វើការសាក​សួរចាប់ពីថ្ងៃទី២៤ មកម្លេះ។
មន្ត្រីរដ្ឋបាលតុលាការខេត្តប៉ៃលិន អះអាងថា សំណុំរឿងនេះ ចៅក្រមស៊ើបសួរ កំពុង​បន្ត​សាកសួរ នៅឡើយ​។ ប៉ុន្តែលោកថា រាល់ការសម្រេច​យ៉ាងណា លោកមិនទាន់ដឹងនោះទេ​។
លោកនិយាយថា «ព្រោះនេះជាការងាររបស់ចៅក្រម បច្ចេកទេស ខ្ញុំនៅខាង​រដ្ឋបាល​ ខ្ញុំអត់ដឹងទេ លុះ​ត្រាគេ​បញ្ចប់បានខ្ញុំដឹង»
មេធាវី ផែង ហេង ដែលអះអាងថានឹងដាក់ពាក្យស្នើសុំការពារក្តីឲ្យលោក ឈុន សិទ្ធី ក្រុមប្រឹក្សា​ឃុំស្ទឹងកាច់ ខេត្តប៉ៃលិន។ ប៉ុន្តែលោកថា មិនទាន់បានទៅជួបកូនក្តីនៅឡើយ ដោយថាជាប់ រវល់ សវនាការ​នៅរាជ​ធានីភ្នំពេញ។
លោកមេធាវីរូបនោះ ពន្យល់​ថា តាមច្បាប់​ដំណាក់កាលនៃការស៊ើបសួរនេះ កូនក្តីរបស់​លោក​មាន​សិទ្ធិមិនឆ្លើយសំនួរចៅក្រម នូវ​អ្វីដែលខ្លួនមិនពេញចិត្តបាន ដោយថា​ រង់ចំាមេធាវី​ពិគ្រោះ​យោបល់​ជាមុន​សិន៕
 លោក ឈុន សិទ្ធី

No comments:

Post a Comment