Pages - Menu

Friday, October 27, 2017

លោកហ៊ុន សែនប្រកាសលើកពេលការបោះឆ្នោតព្រឹទ្ធសភា ខណះការរំលាយបក្សប្រឆាំង មិនទាន់សម្រេច



លោកហ៊ុន សែនកំពុងសង្ឃឹមថា លោកនឹងរំលាយ គណបក្សសង្គ្រោះជាតិ បាន
ដោយជោគជ័យ។
 រដ្ឋាភិបាល ប្រកាសលើកពេល ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ពីថ្ងៃទី​២៤ ខែមករា ឆ្នាំ២០១៨ ទៅខែកុម្ភៈឆ្នាំ២០១៨ វិញ ខណះពេលសេចក្តីស្នើកែច្បាប់ បោះ ឆ្នោត​ចំនួន៤ ដែលអនុញ្ញាតឲ្យដកហូតអសនៈបក្សប្រឆាំង ត្រូវបានដាក់ឲ្យប្រាស់ប្រាស់ កាលពី ថ្ងៃពុធ ទី២៥ ខែតុលា។ ក៏ប៉ុន្តែ ផែនការរំលាយគណបក្សសង្គ្រោះជាតិ មិនទាន់ទៅរូចនៅោឡើយទេ។
បើតាមសេចក្ដីសម្រេច ចុះថ្ងៃទី២៧តុលានេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រកាសកែសម្រួល កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដោយលើកទៅធ្វើ នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈឆ្នាំ២០១៨ វិញ ហើយដែលការសម្រេចពីមុន គឺត្រូវនឹងថ្ងៃទី២៤ ខែ មករា ឆ្នាំ២០១៨។
ប៉ុន្ដែសេចក្ដីសម្រេចនេះ មិនបានបញ្ជាក់មូលហេតុនៃការផ្លាស់ប្ដូរនេះទេ ខណៈការប្រកាសលើក ពេល នេះ ធ្វើឡើងបន្ទាប់ពីព្រះ​បាទ​សម្តេច ព្រះបរមនាថ​ នរោត្តម ​សីហមុនី បាន​ឡាយ​ព្រះហស្ថ​លេខា​ និងដាក់​ឲ្យ​ប្រើ​ប្រាស់​​សេចក្តីស្នើកែច្បាប់​បោះឆ្នោតចំនួន​៤​ ដែលអាចបើកផ្លូវឲ្យរឹបអូស អាសនៈបក្សប្រឆាំងទាំងតាមឃុំ-សង្កាត់និងនៅក្នុងរដ្ឋសភា នៅពេលមានការរំលាយបក្សនេះ ណាមួយ។
បើតាមសេចក្ដីប្រកាស កាលពីថ្ងៃទី២១ ខែ តុលា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន ទទួលស្គាល់បេក្ខភាព និងបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ រួចហើយ។ ករណីនេះ គណបក្ស សង្គ្រោះជាតិវិញ ថា កំពុងរៀចំដាក់ឯកសារនៅឡើយ ទោះបីមានការព្រមានពីការរំលាយចោលក៏ ដោយ៕

No comments:

Post a Comment