លោកសម រង្ស៊ីនៅតែកោតសរសើរ លោកកឹម សុខាចំពោះភាពក្លាហាន ភាពរឹងមាំ
និងភាពស្មោះត្រង់។
អតីតមេដឹកនាំបក្សប្រឆាំង
ដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី បានអះអាងថា ដៃគូប្រកួត របស់ខ្លួន កំពុងរៀបចំឲ្យមានបក្សប្រហារ ក្រោយពីបរាជ័យក្នុងការប៉ុនប៉ងរំលាយគណបក្ស
សង្គ្រោះជាតិ ខណះមានមន្ត្រីខ្លះបានក្បត់បក្សប្រឆាំងនេះ រួចទៅចុះចូលជាមួយបក្សកាន់អំណាច ជាបណ្តើរៗក្តី។
លោក សម រង្ស៊ីមិនបានបង្ហាញឈ្មោះជនក្បត់បក្សនោះទេ ក៏ប៉ុន្តែថ្មីៗនេះ មានព័ត៌មានថាលោក ម៉ៅ មុន្នីវណ្ណ អនុប្រធានប្រតិបត្តិ និងលោកប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ បាន ចេញមុខប្រឆាំងនឹងលោកសម រង្ស៊ីនិងមន្ត្រីជិតស្និទ្ធរបស់លោកមួយចំនួនដូចជាលោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណជាដើមដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស។
លោក សម រង្ស៊ី ថ្លែងតាមវីដេអូឃ្លីប ដែលបង្ហោះលើហ្វេសប៊ុកផ្លូវការ នាថ្ងៃទី៣០ខែតុលា បាន ថ្លែងបែបសង្ស័យថា គណបក្សប្រជាជនកម្ពុជាកំពុងរៀបផែនការឲ្យមនុស្សមួយក្រុម ដែលលោក ថាក្បត់បក្ស មកដឹកនាំគណបក្សសង្គ្រោះជាតិជំនួសវិញ ដែលលោក សម រង្ស៊ី និយាយថា រៀប ចំផែនការឲ្យធ្វើបក្សប្រហារ។
លោក សម រង្ស៊ី អះអាងទៀតថា ការរៀបចំឲ្យមានបក្សប្រហានេះ ដោយសារតែគណបក្ស
ប្រជាជន របស់លោក ហ៊ុន សែន បានបរាជ័យក្នុងការប៉ុនប៉ុងរំលាយគណបក្សសង្គ្រោះជាតិ។
យ៉ាងណាក៏ដោយ លោកសម រង្ស៊ីមិនភ្លេចកោតសរសើរលោក កឹម សុខាដែលជាដៃគូរបស់ លោក ចំពោះភាពក្លាហាន ភាពស្មោះត្រង់និងភាពរឹងមាំនោះទេ បើទោះបីជាលោកកំពុងជាប់ឃុំ ក៏ដោយ។
ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវថា មន្ត្រីរបស់បក្សប្រឆាំងទាំងឡាយណា ដែលបានមកចុះចូលជាមួយគណបក្សប្រជាជន មុនការប្រកាសរំលាយ គឺពួកគេត្រូវរក្សាតំណែងឲ្យនៅដដែល។
ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រី មានតំណាងរាស្ត្រម្នាក់បានចុះចូល និងសមាជិកក្រុម
ប្រឹក្សា ឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតមួយចំនួន បានចុះចូលបណ្តើរៗជាមួយគណបក្សកាន់ អំណាច។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានច្រានចោលការអះអាងរបស់លោក សម រង្ស៊ី។
យ៉ាងនេះក្តីសហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក សហភាពអឺរុប បារាំង ជប៉ុន អូស្ត្រាលី អាលឺម៉ង់ សហភាពអន្តរជាតិ IPU ដែលមានសមាជិក១៧៣ប្រទេស និងប្រទេសមួយចំនួនទៀត បាន ព្រមានផងដែរថា កម្ពុជាអាចនឹងត្រូវដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើមិនបើកលំហ ប្រជាធិបតេយ្យ និងដោះលែងប្រធានគណបក្សប្រឆាំងលោក កឹម សុខា នោះ។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនហាក់បីដូចជាមិនចុះញ៉មនឹងការគំរាមទាំងនោះទេ ហើយ នៅថ្ងៃ ទី ១៦ វិច្ឆិកាខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការពីបណ្តឹងសុំរំលាយគណបក្ស
សង្គ្រោះជាតិតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ៕
No comments:
Post a Comment