Pages - Menu

Saturday, October 14, 2017

គណបក្សប្រជាជននៅតែបន់ឲ្យគណបក្សសង្គ្រោះជាតិរលាយ ឆាប់ៗដើម្បីយកអសនះសភា បែងចែកឲ្យបក្សតូចៗ ​




គណបក្ស​កាន់​អំណាច នៅតែបន្តគោលជំហររបស់ខ្លួន នៃការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះ ជាតិ ដើម្បីយកអសនះសភា ចំនួន៥៥របស់គណបក្សប្រឆាំងនេះ ទៅបែងចែកឲ្យគណបក្សតូចៗ ដោយមិន​ខ្វល់​ខ្វាយ​នឹង​ការ​រំលោភច្បាប់​នោះ​ទេ។
ការបង្ហាញគោលជំហរជាថ្មីរបស់គណបក្សកាន់អំណាចនេះ គឺខណះសមាជិក​សភា​អាស៊ាន ចេញ សេចក្តីថ្លែងការណ៍ថ្កោលទោស ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​ ដោយ​ចាត់​ទុក​ចំណាត់​ការ​បែបនេះ ថា​ជា​ការ​នាំ​ប្រទេស​កម្ពុជា ឲ្យ​ក្លាយ​ជា​រដ្ឋ​ឯក​បក្ស​។ ប៉ុន្តែ មន្រ្តី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច ថា​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ គឺជា​មធ្យោបាយ តែមួយ គត់ ​ក្នុង​ការ​ធានា​ដំណើ​ការ​រលទ្ធិ​ប្រជាធិបតេយ្យ ឲ្យ​កាន់តែល្អ​ប្រសើរឡើង។
មន្រ្តី​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជាលោក សុខ ឥសាន ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​ទាំងឡាយ​ណា​ ដែលប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា ថា​ជា​ការ​ជ្រៀតជ្រៀត ចូល​​ក្នុង​កិច្ចការ​ផ្ទៃក្នុង​រដ្ឋអធិតេយ្យ។ នៅក្នុង​សារតាម​ប្រព័ន្ធ​តេឡេក្រាម​នៅថ្ងៃទី ១៣ ខែ តុលា លោក សុខ ឥសាន​ លើកឡើង​ថា ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ ថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ ​កម្ពុជា​បានក្លាយ​ទៅជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ ​ស្មើ​សិទ្ធិ និង​សេរីភាព​ជាមួយ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក។ លោក​រម្លឹក ថា​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ច្បាស់​ហើយ ​ថា​នៅ​ពេល​ណា​មាន​ការ​លូក​ដៃពីបរទេស នោះមិន អាច ដោះស្រាយបញ្ហាបានឡើយ។ លោក សុខ​ ឥសាន អះអាង ថា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់​តែ​ត្រូវ​បាន​ពង្រឹង​ទៅ​វិញទេ​ ដែល​ចាត់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ។ លោក ថា​ការ​អនុវត្ត​ច្បាប់​នេះ គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការ​ធានា​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។
ក្រុម​តំណាង​រាស្រ្តនៃ​​សភាអាស៊ាន ដើម្បី​សិទ្ធិមនុស្ស ចាត់​ទុក​រដ្ឋាភិបាល​លោក ហ៊ុន សែន​ថា ជា​រដ្ឋាភិបាល​មិន​ចេះ​អៀន​ខ្មាស​សោះ ដែល​ហ៊ានប៉ុនប៉ងរំលាយ​គណបក្ស​ប្រឆាំង តែ​មួយ​គត់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ដោយផ្តើម​ពី​​ការចោទ​ប្រកាន់​លោក កឹម សុខា​ ដែល​ជាប្រធាន​គណបក្ស​ប្រឆាំង​នេះ​ពីបទ ក្បត់ជាតិ ប្រធាន​ក្រុម​តំណាង​រាស្រ្ត​នៃ​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស និងជា​សមាជិកសភា​ម៉ាឡេស៊ី លោក ឆាលស៍ សាន់ទីយ៉ាហ្គោ (Charles Santiago) ចេញសេចក្តីថ្លែង ការណ៍នៅថ្ងៃទី១៣ តុលា ដោយចាត់ទុកការ​ចាប់​ខ្លួន​លោក​ កឹម សុខា និង​ ចោទប្រកាន់​ពីបទ​ក្បត់​ជាតិ ថា​ជា​ការ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ ពី​ចេតនា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការកម្ចាត់​គណបក្ស​សង្គ្រោះជាតិ ទោះ​ក្នុ​ងតម្លៃ​ណា​ក៏ដោយ។
សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​តំណាងរាស្រ្ត​នៃ​សភា​អាស៊ាននេះ ចេញ​មួយ​ថ្ងៃ ក្រោយ​គណៈ កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ដែល​មាន​តែ​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​ប្រជុំ​ ព្រោះតំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ បាន​ប្រញាប់ប្រញាល់ បញ្ជូនសេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤​ ​ទៅ​គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា។ សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ នោះ​គឺដើម្បី​ដកហូត​អាសនៈបក្ស​ប្រឆាំង បើ​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល និងយក​អាសនៈ​ទាំងអស់នេះ ​ទៅ​ចែក​គ្នា​ជាមួយ​គណបក្ស​ដទៃ​ទៀត ប្រសិនបើ​គណបក្ស​ប្រឆាំងត្រូវ​បាន​រម្លាយ​ដូចការ​ប៉ង​មែន​នោះ។
លោក ឆាលស៍ សាន់ទីយ៉ាហ្គោ ចាត់ទុកការ​ប៉ុនប៉ង យក​អាសនៈ​ទាំង ៥៥ របស់​តំណាង​រាស្ត្រ 
ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត​ជាង ៤៤% ស្មើនឹង​ជិត​បីលាន នាក់ ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ កាលពី​ក្នុង​ការ​បោះឆ្នោត​ជាតិឆ្នាំ ២០១៣ កន្លងទៅនោះ ថា ជាការ​ទះ​កំផ្លៀង​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់​នោះ។ លោក ឆាលស៍ សាន់ ទីយ៉ាហ្គោ ថ្លែង​បន្ថែម​ទៀត​ថា ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​កម្ពុជា​បែបនេះ គឺ​ជាការ​រំលោភ​សិទ្ធិ​ជាមូលដ្ឋាន​ របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​ជ្រើសរើស​មេដឹក​នាំរបស់​ខ្លួន តាម​ឆន្ទៈ​ពិតប្រាកដ និង ដោយ​សេរី។ លោក ឆាលស៍ សាន់ទីយ៉ាហ្គោ ថ្លែង​បន្ត​ ថា​ចំណាត់​ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ថ្មីៗ នេះ គឺជា​ចេតនា​ដែល​មិន​ចេះ​អៀន​ខ្មាស ព្រោះ​គណបក្ស​កាន់អំណាច​​ កំពុង​ប៉ុនប៉ង​យក​ការ​អនុវត្ត​ច្បាប់​ មកបិទ​បាំង​ចំណាត់​ការ​ ខ្វះ​ប្រជាធិបតេយ្យ​របស់​ខ្លួន។ លោក​លើកឡើង​ទៀត ថា​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ចង់​បង្ហាញ​ ឲ្យ​ឃើញថា ប្រទេស​កម្ពុជា ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិប តេយ្យ​សេរី​ពហុបក្ស ប៉ុន្តែ កុំ​នឹក​ស្មាន​ ថា​មាន​នរណា​ គេ​ល្ងង់​ជឿ​ពួក​គាត់ (មន្ត្រីកាន៉អំណាច) នោះ​ឲ្យ​សោះ។ លោក​បញ្ជាក់ ថា​បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រម្លាយ ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​រដ្ឋ​ឯក​បក្ស​ភ្លាម។
សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​តំណាង​រាស្ត្រ​នៃ​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស​នេះ ស្រប​គ្នា​ទៅ
នឹង​សេចក្តី​ថ្លែងការណ៍​ របស់​អ្នករាយការណ៍​របស់​អង្គការសហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ
មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​ចេញកាលពីថ្ងៃ​ទី១២ ខែ​តុលា ពី​ទីក្រុង​ហ្សឺ ណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ដែរ។ អ្នកស្រី រ៉ូណា ស្មីត រម្លឹក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​ស្មារតី​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា និងដាស់​តឿន​ទៀត ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​តាក់តែង​ឡើង ដើម្បី​ការពារ​កុំ​ឲ្យ​ប្រទេស​នេះ ធ្លាក់​ចូល​ក្នុង​របប​គ្រប់គ្រង​ដោយ​ឯក​បក្ស។ អ្នកស្រី រ៉ូណា ស្មីត ក៏ចាត់​ទុក ថា​រដ្ឋាភិបាល​កំពុង​យក​នីតិរដ្ឋ មក​ធ្វើជា​ឡប់ឡែ ដើម្បី​ជា​លេស​បិទបាំង បន្លំ​ការ​បង្ក្រាប​សំឡេង​ប្រឆាំង។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង​ ថ្លែង​ពីសហរដ្ឋអាមេរិកថ្មីៗនេះ ថា​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​បោះឆ្នោត​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៣​លាន​នាក់ នឹង​មិន​អាច​នៅ​ស្ងៀម​ឲ្យ​គណបក្ស​កាន់អំណាច ធ្វើបាប​តាម​អំពើ​ចិត្ត​បែបនេះ​ទេ។ លោកថា កាលណា​ទឹក​ចូល​ដល់​ច្រមុះ​ មនុស្ស​នឹង​ត្រូវ​ប្រវេប្រវា​ ដោយ​មិន​សុខចិត្ត​ ឲ្យ​មេដឹកនាំ​ផ្ដាច់ការ ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ដែល​នាំ​កម្ពុជា​ឲ្យ​ធ្លាក់​ក្នុង​អតីតកាល​ដ៏​ខ្មៅ​ងងឹត​វិញ​នោះ​ទេ។
លោក​ ឆាលស៍ សាន់ទីយ៉ាហ្គោ​ (Charles Santiago) លើក​ឡើង​ថា ជា​ការ​យល់​ខុស​ស្រឡះ បើ​នាំ​គ្នា​យល់​ ថា​ស្ថានការណ៍​អាប់​អួ​របច្ចុប្បន្ន​នេះ អាច​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​មួយ ដោយ​សេរី ត្រឹម​ត្រូវ​ និង យុត្តិធម៌​បាន​នោះ។ លោក​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ត​គាំទ្រ​កម្ពុជា តែ​ក្នុង​ករណី រដ្ឋាភិបាល​នេះ ស្តារលទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ ដោយ​ទម្លាក់​រាល់​បទចោទ​ប្រឆាំងលើ​លោក 
កឹម សុខា និង ដោះលែង​លោក កឹម សុខា និង អ្នក​ទោស​នយោបាយ​ដទៃទៀត ឈប់​គំរាម​កំហែង​តំណាងរាស្រ្ត​បក្ស​ប្រឆាំង ឈប់​ប៉ុនប៉ង​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។
ក៏ប៉ុន្តែនៅរយះពេលចុងក្រោយនេះ គេសង្កេតឃើញគណបក្សកាន់អំណាចរបស់លោកហ៊ុន សែន មិនខ្វល់ខ្វាយនឹងការរិះគន់អ្វីទាំងអស់ពីសំណាក់ស្ថាប័នបរទេស និងសហគមន៏អន្តរជាតិនានា
ឡើយ៕

No comments:

Post a Comment