Pages - Menu

Friday, October 13, 2017

តំណាងពិសេសសហប្រជាជាតិប្រតិកម្មនឹងផែនការរបស់លោក​ ហ៊ុន សែនរំលាយគណបក្សសង្គ្រោះជាតិ



តំណាងពិសេសអង្គការសហប្រជាជាតិ​ អ្នកស្រីរ៉ូណា ស្មីត ជួបពិភាក្សាការងារ
សិទ្ធិមនុស្ស ជាមួយលោកហ៊ុន សេនកន្លងមក។

តំណាងពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិប្រចាំកម្ពុជា ប្រតិកម្មនឹង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ ហើយរឹបអូសយក អសនះសភាទាំងអស់របស់គណបក្សប្រឆាំងទៅបែងចែកឲ្យគណបក្សតូចៗ ដូចជាគណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជាជាដើម។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) តំណាងពិសេសផ្នែកសិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ព្រមាន​អំពី​គ្រោះថ្នាក់ នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ពី​សំណាក់​គណបក្ស​កាន់អំណាច ដែល​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង ដ៏​ធំ​ជាង​គេ​តែមួយ​គត់ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។
អ្នកស្រី រ៉ូណា ស្មីត កត់​សម្គាល់​ឃើញ​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​រង​ការ​គំរាមកំហែង ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់ការ​កម្ចាត់​បក្ស​ប្រឆាំង ចេញ​ពី​ឆាក​នយោបាយ។ អ្នករាយការណ៍​របស់​អង្គការសហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចេញ​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃ​ទី១២ ខែ​តុលា ពី​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ថា សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា កំពុង​រង​ការ​រំលោភ បំពាន​យ៉ាង​គំហុក ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ខាងមុខ 
និង​ប៉ះពាល់​ដល់​អនាគត​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
អ្នកស្រី រ៉ូណា ស្មីត ដែល​ត្រូវ​បាន​អង្គការសហប្រជាជាតិ តែងតាំង​ឲ្យ​ធ្វើជា​អ្នករាយការណ៍​ពិសេស អំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា តាំងតែ​ពី​ខែ​មីនា ឆ្នាំ ២០១៥មក បញ្ជាក់​បន្ថែម ថា ប្រជាធិបតេយ្យ មាន​ន័យថា ផ្ដល់​សេរីភាព ឲ្យ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​មេដឹកនាំ​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណាមួយ ទៅ​តាម​ឆន្ទៈ​របស់​ខ្លួន។ ក្នុង​ន័យ​នេះ អ្នកស្រី​ក្រើន​រម្លឹក​រដ្ឋាភិបាលខ្មែរ ថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​អនុវត្ត​សិទ្ធិ​សេរីភាព​ទាំងនេះ​បាន គឺ​ទាល់តែ មានការ​បើកទូលាយ ឲ្យ​មាន​មតិ​ជំទាស់ និង​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង ចូលរួម​ក្នុង​ដំណើរការ​នេះ​បាន ដោយ​គ្មាន​ការភ័យខ្លាច ឬ​គំរាមកំហែង។ អ្នកស្រី រ៉ូណា ស្មីត កត់​សម្គាល់​ឃើញ​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល មក​លើ​គណបក្សប្រឆាំង​បែប​សព្វ​ថ្ងៃ​នេះ គឺ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បាត់បង់​សិទ្ធិ​សេរីភាព​ទាំងអស់​នោះ​ហើយ។ អ្នកស្រី​ថា មន្ត្រី​គណបក្ស​កាន់អំណាច កំពុង​យក​លេស ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ ដែល​មជ្ឈដ្ឋាន​ទូទៅ​យល់ ថា ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​ពី​រដ្ឋាភិបាល ដើម្បី​ពន្លឿន​ការ​រំលាយ​គណបក្សប្រឆាំង។
ដោយ​មិន​បង្អន់​ដៃ និង​កំពុង​ប្រញាប់​ប្រញាល់ នៅ​ថ្ងៃទី១២ ខែ​តុលា នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​មាន​តែ​តំណាងរាស្ត្រ មក​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ចូល​ប្រជុំ ព្រោះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ពហិការ បាន​ជជែក​បញ្ចប់ សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដើម្បី​ដកហូត​អាសនៈ បក្ស​ប្រឆាំង បើ​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល។ ហើយ​អាសនៈ​របស់​បក្ស​ប្រឆាំង នឹង​យក​ទៅ​ចែក​គ្នា​ជាមួយ​គណបក្ស​ផ្សេងៗ​ទៀត ហើយគេរាយការណ៏ មកថា គណបក្សហ៊្វុនស៊ិនប៉ិចរបស់ទ្រង់ នរោត្តម រណឬទ្ធិនឹងទទួលបានចំនួន៤១អសនះ ឯណោះ។
អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​សារព័ត៌មាន​ ដឹង​ថា សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤​នេះ ទើប​បញ្ជូន​ទៅ​ដល់ដៃ​គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា ក្រោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​ត្រួតពិនិត្យ​រួចហើយ។ ទោះជា​យ៉ាង​នេះ​ក្តី លោក ឡេង ប៉េងឡុង មិន ទាន់​បញ្ជាក់ ថា​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ទាំងនេះ នឹង​ត្រូវ​សភា​ប្រជុំ​អនុម័ត នៅ​ពេល​ណា​នៅឡើយ​ទេ។
ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ព្យាករណ៍​ថា មិន​យូរ​ទេ​នឹង​អាច​រំលាយ​បក្ស​ប្រឆាំង​នេះ​បាន​ហើយ។
លោកថា៖ «គេ​និយាយ​តែ​ពី​រឿង​បញ្ហា​ពហុបក្ស សូម​បញ្ជាក់​ថា បើ​បក្ស​មួយ​រំលាយ បក្ស​ប្រាំ​ទៀត​ចូល​ជំនួស។ បាន​សេចក្ដី​ថា ពី​បក្ស​២ ឡើង​បក្ស​៦ នៅ​ក្នុង​សភា។ វា​នឹង​កើត​នៅ​ពេល​មិន​យូរ
​ប៉ុន្មាន នៅ​ពេល​ខាងមុខនេះ»
ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកស្រី រ៉ូណា ស្មីត លើកឡើង ថា​អ្នកស្រី​មានការ​ព្រួយបារម្ភ ដោយសារ​រដ្ឋាភិបាល​កំពុង​យក​នីតិរដ្ឋ មក​ធ្វើជា​ឡប់ឡែ ដើម្បី​ជា​លេស​បិទបាំង បន្លំ​ការ​បង្ក្រាប​នេះ។ អ្នក ស្រី លើកឡើង​បន្ថែម​ទៀត ថា ពាក្យ​ថា នីតិរដ្ឋ គឺ​មិនមែន​ត្រឹមតែ​យក​ច្បាប់​មក​អនុវត្ត​តែ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ ត្រូវ​គោរព​សិទ្ធិមនុស្ស និង​បង្ហាញ​ឲ្យ​ឃើញ​ពី​គោលការណ៍​នៃ​ភាព​ត្រឹមត្រូវ យុត្តិធម៌ និង ការចូលរួម​ពី​សាធារណជន​ទូទៅ​ផង​ដែរ បើ​មិន​ដូច្នេះ​ទេ វា​លែង​ជា​នីតិរដ្ឋ​ហើយ គឺ​វា​ទៅជា​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​អំណាច​ទៅវិញ។
នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល អ្នកស្រី រ៉ូណា ស្មីត រម្លឹក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឲ្យគោរព​ស្មារតី​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ អ្នកស្រី​បញ្ជាក់ ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​តាក់តែង​ឡើង ដើម្បី​ការពារ​កុំ​ឲ្យ​ប្រទេស​នេះ ធ្លាក់​ចូល​ក្នុង​របប​គ្រប់គ្រង​ដោយ​ឯក​បក្ស។
គួរគត់សម្គាល់ដែរថា នៅរយះពេលចុងក្រោយនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងមន្ត្រីនៃ គណបក្សប្រជាជនកម្ពុជាមិនសូវអើពើនឹងប្រតិកម្មរបស់មន្ត្រីអង្គការសហប្រជាជាតិ ឬសហគមន៏ អប្តរជាតិនិងសហភាពអឺរ៉ុបឡើយ៕

No comments:

Post a Comment