Pages - Menu

Monday, October 30, 2017

លោកកឹម សុខាបោះបង់ចោលការទាមទារឲ្យលោកហ៊ុន សែនមកតតាំងក្តី ក្នុង សវនាការនៅថ្ងៃស្អែក


លោកកឹម សុខាប្រធាន គណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំ នៅពន្ធនាគារត្រពាំងផ្លុង បាន បោះបង់ចោលការតវ៉ានិងការទាមទារ ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចេញមុខក្នុងសវនាកា រនៅថ្ងៃ ស្អែកនេះទៀតទេ។
ការបោះបង់ចោលនេះ គឺលោក កឹម សុខាបានធ្វើឡើងតាមរយះមេធាវីការពារក្ដីរបស់លោកនៅ រសៀល បន្ទាប់ពីក្រុមមេធាវីនោះ បានជួបជាមួយ លោក កឹម សុខាជា កូនក្ដីផ្ទាល់នៅក្នុង ពន្ធនា គារ ហើយលោកកឹម សុខាបានអនុញ្ញាតឲ្យពួកគេចូលតតាំងក្ដីនៅតុលាការកំពូលនាថ្ងៃស្អែកនេះ ដោយមិនចាំបាច់មានវត្តមានរូបលោកនោះទេ។​
ការបន្ទន់ឥរិយាបទរបស់លោកកឹម សុខាចំពោះលោកហ៊ុន សែនបែបនេះ គឺបន្តាប់ពីមានព័ត៌មាន ថា លោក ប៉ុល ហំម និងលោក ម៉ៅ មុន្នីវណ្ណ ដែលជាមន្ត្រីស្និទ្ធនឹងលោកកឹម សុខាបានរៀប ចំផែនការក្បត់លោក សម រង្ស៊ីនិងក្រុមមន្ត្រីស្និទ្ធនឹងលោក ដូចជាលោកអេង ឆៃអ៊ាងនិងលោក យឹម សុេវណ្ណជាដើម ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស។
លោក សំ សុគង់ មេធាវីម្នាក់ ក្នុងចំណោមក្រុមមេធាវីការពារក្ដីទាំង៨នាក់របស់លោក កឹម សុខា អះអាងនៅថ្ងៃចន្ទនេះថា ពួកគេ នៅថ្ងៃនេះ បានចូលទៅជួបកូនក្ដីនៅពន្ធនាគារត្រពាំងផ្លុង ហើយ ក្នុងជំនួបនោះ កូនក្ដីបាន ប្រាប់ពួកគេ ឲ្យទៅចូលរួមសវនាការនៅតុលាការកំពូលថ្ងៃស្អែក ដោយ មិនចាំបាច់និយាយអ្វីច្រើនពីឈ្មោះនាយករដ្ឋមន្ត្រី ហ៊ុន សែននោះទេ។
លោកមានប្រសាសន៍ថា «អ្វីដែល ឯកឧត្ដម [កឹម សុខា] ស្នើសុំមេធាវីការពារថា ឲ្យក្រុមមេធាវីនឹង ទៅចូលរួមសវនាការ ដើម្បីការពារសិទ្ធិឯកឧត្ដម នៅចំពោះមុខតុលាការកំពូល ពាក់ព័ន្ធនឹងដីកា ឃុំខ្លួន​ជាបណ្ដោះ អាសន្នហ្នឹង»
លោកបន្តថា កាលពីសប្ដាហ៍មុន ពួកគាត់បានដាក់លិខិតទៅតុលាការ ដើម្បីស្នើសុំឲ្យនាំខ្លួន កូន ក្ដីមកចូលរួមសវនាការ  ប៉ុន្តែមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបនៅឡើយ ខណៈ តុលា ការនឹងបើកសវនាការនៅថ្ងៃស្អែកនេះ។
នៅថ្ងៃនេះផងដែរ អ្នកនាំពាក្យតុលាការកំពូល លោក នៅ មុនីជោគ មិនមានការឆ្លើយតបពីករណី សវនាការលើករណីលោកកឹម សុខានោះទេ។
តុលាការ​កំពូល នៅថ្ងៃស្អែកទី៣១ខែតុលានេះ នឹងបើក​សវនាការ លើ​បណ្ដឹង​សាទុក្ខរបស់​ក្រុម​មេធាវី​ការពារក្តីឲ្យលោក កឹម សុខា ដែលពួកគេ ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេចរបស់​សភា​ស៊ើប សួរ​សាលាឧទ្ធរណ៍ ដែលបានបន្តឃុំខ្លួនលោកកឹម សុខាតាមការសម្រេចរបស់តុលាការភ្នំពេញ។
កាលពីថ្ងៃទី២៦ខែកញ្ញា ក្រុមមេធាវីការពារក្តីលោក កឹម សុខា ចំនួន៦នាក់ បានដើរចេញពីបន្ទប់ សវនាការនៃសាលាឧទ្ធរណ៍ ក្រោ​​យពីចូលរួមតតាំងជាមួយចៅក្រមរយៈពេលជិត២ម៉ោង ដើម្បី​ទាមទារឲ្យលើកពេលសវនាការ ដោយសំអាងថា អវត្តមានកូនក្តី​ ប៉ុន្តែ​ចៅក្រមមិនព្រមហើយ បន្តសវនាការរហូតដល់ចប់។​
ដោយមិនសុខចិត្ត សហមេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ បានប្ដឹងជំទាស់ទៅ តុលាការកំពូល ដើម្បីប្រឆាំងនឹងដីកាសម្រេចរបស់សាលាឧទ្ធរណ៍ ដែលឲ្យបន្តឃុំខ្លួនលោក កឹម សុខា នៅពន្ធនាគារ ដូចសាលាដំបូងរាជធានីភ្នំពេញដែរ។
លោក កឹម​ សុខា ត្រូវតុលាការបង្កាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ទៅពន្ធនា​គា​​រ​​​ត្រ​​​ពាំ​​ងផ្លុង​ ទាំងមាន អភ័យឯកសិទ្ធិសភា ដោយចោទថា «ក្បត់ជាតិ»

No comments:

Post a Comment