Pages - Menu

Monday, October 30, 2017

លោកហ៊ុន​ សែនបង្ហើបពីបំណងកែច្បាប់ក្រមព្រហ្មទណ្ឌ ប្រហារជីវិតលោកកឹម សុខាចោល




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិ ងជាប្រថានគណបក្សប្រជាជនកម្ពុជា បានបង្ហើបឲ្យក្រុមអ្នក ច្បាប់នៃគណបក្សកាន់អំណាច ឲ្យរិះរកនីតិវិធីច្បាប់ ដើម្បីឈានទៅកែប្រែឬធ្វើវិសោធនកម្ម ច្បាប់ក្រមព្រហ្មទណ្ឌ ឲ្យមានចែងពី ការមានទោសប្រហារជីវិតទណ្ឌិតដឌែលតុលាការរកឃើញ
ថា មានទោស ក្បត់ជាតិ

ការបង្ហើបរបស់លោកហ៊ុន សែនចង់កែច្បាប់ប្រហារជីវិតបែបនេះ គឺបានធ្វើឡើងនៅ គ-៨៥ (ទី ស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា) ក្បែរវិមានចំការមន ថ្មីនេះ ខណះតុលាការ កំពូលនឹងបើកសវនាការពីសំណុំរឿងសុំនៅក្រៅឃុំរបស់កឹម សុខានៅថ្ងៃ ទី ៣១ តុលា ស្អែកនេះ។

លោកហ៊ុន សែនត្រូវបានមន្ត្រីម្នាក់នៅ គ-៨៥ សុំមិនបញ្ចេញឈ្មោះ ហើយបានដកស្រង់ សំដី របស់លោកនាយករដ្ឋមន្ត្រី មកប្រាប់កាសែតជាតិខ្មែរថា យើងចង់ធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ ឲ្យមានមាត្រាមួយចែងពីទោសប្រហារជីវិត ។ លោកហ៊ុន សែនបន្ត បើអាចធ្វើបាន យើងនឹងកាត់ ទោសអាជនក្បត់ជាតិ កឹម សុខា ប្រហាជីវិតតែម្តង

មន្ត្រីបក្សកាន់អំណាចដដែលដែលសុំមិនបញ្ចេញឈ្មោះបានបន្តថា លោកហ៊ុន សែនបានប្រៀប ធៀបលោក កឹម សុខាដែលកំពុងជាប់ឃុំនៅក្នុងគុកត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំនោះ​ទៅនឹងជន ក្បត់ជាតិម្នាក់ក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេច សីហនុ គឺលោក ព្រាប ឥន្ទ ដែលត្រូវបាន រដ្ឋាភិបាលនិងតុលាការយោធារបស់របបសង្គមរាស្ត្រនិយម បានកាត់ទោសប្រហារជីវិតរួច ហើយ យកទៅបាញ់ចោលនៅក្នុងទឹកដីខេត្តគពង់ស្ពឺ។

ទាក់ទងបញ្ហានេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក ប៉ុល ហំម និងលោកម៉ៅ មុន្នី វណ្ណ មន្ត្រីបក្សប្រឆាំងស្និទ្ធនឹងលោកកឹម សុខាកំពុងនៅក្នុងប្រទេសដើម្បីសាកសួរពីបញ្ហានេះបានទេ។

ចំណែកមន្ត្រីបក្សប្រឆាំងមួយចំនួនទៀតដែលស្និទ្ធនឹងលោកសម រង្ស៊ីហាក់មានការសប្បាយ ចិត្តនៅពេលសារព័ត៌មានជាតិខ្មែរមានសាកសួរពីលោកហ៊ុន សែនចង់បង្កើតច្បាប់ប្រហារជីវិត លោកកឹម សុខាចោលបែបនេះ ដោយពួកគេអះអាងថា បើទុកលោកកឹម សុខាឲ្យនៅមានជីវិតបន្ត វានាំឲ្យចង្រៃបហ្រទេសជាតិទេ

មន្ត្រីថ្នាក់ប្រតិបត្តិខេត្តមួយចំនួនដែលស្មោះនឹងលោក សម រង្ស៊ី ហើយសុំមិនបញ្ចេញឈ្មោះ បាន ប្រាប់កាសែតជាតិខ្មែរថា ពួកគេគាំទ្រឲ្យលោកហ៊ុន សែនកែច្បាប់ព្រហ្មទណ្ឌឲ្យមានទោសប្រហារ ជីវិតលោកកឹម សុខាចោល។ ពួកគេបន្តថា ប្រហារជីវិតលោកកឹម សុខាកាន់តែឆាប់ គឺកាន់តែ ល្អ

ក្រុមមន្ត្រីស្មោះនឹងលោក សម រង្ស៊ីទាំងនោះថា បញ្ជាក់ថា ពួកគេបន់ឲ្យលោកហ៊ុន សែន ប្រហារ ជីវិតលោកកឹម សុខាភ្លាមបែបនេះ គឺបន្ទាប់ពីពួកគេបានដឹងពីផែនការក្បត់របស់លោកកឹម សុខា និងបក្ខពួកនៅក្នុងប្រទេស ចំពោះលោកសម រង្ស៊ីនិងក្រុមមន្ត្រីជំនិតៗរបស់លោក ដូចជាលោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ និងលោកយឹម សុវណ្ណជាដើមដែលកំពុងស្ថិតនៅក្រៅ ប្រទេស។ អំពើក្បត់បក្សរបស់លោកកឹម សុខានិងបក្ខពួកនៅក្នុងប្រទេសស្តែងចេញឲ្យឃើញតាម រយះឃ្លីបវិដេអូមួយរបស់លោកសម រង្ស៊ី ដែលបានចាត់ទុកការសម្រេចរបស់លោកកឹម សុខានិង បក្ខពួកនៅក្នុងប្រទេសពីបញ្ចីឈ្មោះសមាជិកព្រឹទ្ធសភាថ្មី របស់គណបក្សប្រឆាំងផ្ញើទៅឲ្យ គ..ប ថ្មីៗនេះ គឺមិនមែនជាការសម្រេចរបស់គណបក្សសង្គ្រោះជាតិទាំងមូលនោះទេ។

ការបដិសេធរបស់លោក សម រង្ស៊ីបែបនេះ គេសង្កេតឃើញលោក ម៉ៅ មុន្នីវណ្ណតំណាងរាស្ត្រ មណ្ឌលកំពង់ចាម និងជាមនុស្សជំនិតថ្មីរបស់លោក កឹម សុខានោះ បានចេញមុខប្រឆាំងនឹង ការ ប្រកាសរបស់លោកសម រង្ស៊ីតាមវីដេអូឃ្លីបនោះផងដែរ។ ការបដិសេធសំដីរបស់លោកសម រង្ស៊ីពីសំណាក់លោក ម៉ៅ មុន្នីវណ្ណនេះ ក៏ត្រូវបានកាសែតគាំទ្រលោកហ៊ុន សែនដកស្រង់យក មកចុះផ្សាយព្រោងព្រាតផងដែរ។

ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោកអេង ឆៃអ៊ាង និងលោកយឹម សុវណ្ណដែល ជាមន្ត្រីស្និទ្ធបំផុតនឹងលោកសម រង្ស៊ីដើម្បីសុំយោបល់ពីទង្វើ ប្រឆាំងនឹងលោកសម រង្ស៊ីរបស់ លោក ម៉ៅ មុន្នីវណ្ណបានទេ ក៏ប៉ុន្តែមន្ត្រីថ្នាក់ខេត្តនានានៅក្នុងប្រទេស បន់ឲ្យលោកហ៊ុន សែន ចេញច្បាប់ប្រហារជីវិតលោក កឹម សុខាឲ្យបានឆាប់បំផុត៕

No comments:

Post a Comment