Pages - Menu
▼
Tuesday, October 3, 2017
មន្ត្រីគយអេហ្សីបបានចាប់នាវាបំពាក់ទង់ជាតិកម្ពុជា ផ្ទុកកាំភ្លើងបាញ់ រ៉ុកកែតជាង ៣០,០០០ដើម
នាវាដឹកទំនិញឈ្មោះ ជេ ស៊ុន (Jie Shun) បំពាក់ទង់ជាតិកម្ពុជា ដែលបានធ្វើដំណើរចេញពីកូរ៉េខាងជើង ហើយ គយរបស់អេហ្សីប បានឆែកឆេរនាវានោះ និងបានរកឃើញកាំភ្លើងបាញ់ រ៉ុកកែតជាង ៣០,០០០ដើម ដែលលាក់ក្នុងនាវាអាថ៌កំបាំងនោះ។
តែភ្លាមៗនោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្ដីបំភ្លឺចំពោះការចុះផ្សាយរបស់កាសែត វ៉ាស៊ីនតុន ប៉ុស្តិ៍ (Washington Post) នៅថ្ងៃទី២ តុលា ដែលបានរាយការណ៍ថា នាវាអាថ៌កំបាំងមួយកំពុងធ្វើដំណើរសំដៅព្រែកជីក(Suez)។
ក្រសួងការបរទេសកម្ពុជាសូមបំភ្លឺថា នាវាដែលបំពាក់ទង់ជាតិកម្ពុជានោះ គឺរដ្ឋាភិបាលកម្ពុជាបញ្ចប់កុងត្រា ហើយ គឺមិនពាក់ព័ន្ធនិងកម្ពុជាទៀតទេ។ នៅក្នុងលិខិតបំភ្លឺនេះ បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ប្រធានគណៈកម្មាធិការគ្រប់គ្រងការចុះបញ្ជីនាវា សញ្ជាតិកម្ពុជា នៅក្នុងលិខិតចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ បានជូនដំណឹងដល់ប្រធានក្រុមហ៊ុន ចុះបញ្ជីនាវាអន្តរជាតិកម្ពុជា (ISROC) ថា ដើម្បីការពារកិត្តិនាម និងកិត្តិយសទង់ជាតិកម្ពុជា រដ្ឋាភិបាលបានសម្រេចបញ្ចប់កុងត្រាជាមួយនាវាអន្តរជាតិនេះ ក្នុងឋានៈជារដ្ឋបាលគ្រប់គ្រងតែមួយ និងផ្ដាច់មុខ ក្នុងការចុះបញ្ជីនាវានៅកម្ពុជា និងបានស្នើ ISROC បញ្ឈប់ការចុះបញ្ជីនាវាបំពាក់ទង់ជាតិកម្ពុជា តទៅទៀត។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួន បានជូនដំណឹងទៅលេខាធិការនៃអង្គការសមុទ្រអន្តរជាតិ កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៦ ថា រដ្ឋាភិបាលកម្ពុជា បានសម្រេចបិទបញ្ឈប់ការចុះបញ្ជីនាវា ចាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ ប៉ុន្តែរដ្ឋាភិបាលបានសម្រួលដល់ម្ចាស់នាវាទាំងនោះ ធ្វើប្រតិបត្តិការក្រោមទង់ជាតិកម្ពុជា រហូតដល់វិញ្ញាបនបត្រទាំងនោះ អស់សុពលភាព នៅចុងខែសីហាឆ្នាំ២០១៦។
នាវាទាំងឡាយណា ដែលអះអាងថា ស្ថិតនៅក្រោមទង់ជាតិកម្ពុជា ក្រោយអស់សុពលភាពនេះ ត្រូវចាត់ទុកថាខុសច្បាប់ និងអាចត្រូវបានដាក់ទោសដោយច្បាប់ និងបទបញ្ញត្តិអន្តរជាតិ។ បញ្ហាទាំងអស់នេះ ក្រសួងការបរទេសកម្ពុជា បានជូនដំណឹងដល់ស្ថានទូតសាធារណរដ្ឋកូរ៉េ នៅភ្នំពេញ ថា នាវាចំនួន៣គ្រឿងរបស់ក្រុមហ៊ុនកូរ៉េខាងជើងមួយបំពាក់ទង់ជាតិកម្ពុជា ត្រូវបានលុបចេញពីបញ្ជីដោយISROC ស្របតាមកថាខណ្ឌទី១៩ នៃសេចក្ដីសម្រេចចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
No comments:
Post a Comment